Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 10:27 - Khmer Christian Bible

27 រួច​គាត់​ក៏​ចូល​ទៅ​ក្នុង​បណ្ដើរ​និយាយ​ជាមួយ​លោក​កូនេលាស​បណ្ដើរ​ ហើយ​ក៏​ឃើញ​មនុស្ស​ជាច្រើន​បាន​ជួបជុំ​គ្នា​ជា​ស្រេច។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 នៅពេល​ពេត្រុស​ចូលទៅ​ទាំង​សន្ទនាជាមួយ​កូនេលាស ហើយ​ឃើញ​មនុស្ស​ជាច្រើន​នៅ​ជួបជុំគ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 លោក​ក៏​ដើរ​ចូល​ទៅ​ទាំង​ជជែក​គ្នា​បណ្តើរ ហើយ​ឃើញ​មាន​មនុស្ស​ជា​ច្រើន​ជួប​ជុំ​គ្នា​ជា​ស្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 លោក​ដើរ​ចូល​ទៅ​ខាង​ក្នុង​បណ្ដើរ សន្ទនា​ជា​មួយ​លោក​កូនេ‌លាស​បណ្ដើរ។ ដោយ​លោក​ឃើញ​មនុស្ស​ជា​ច្រើន​នៅ​ជុំ​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 នោះ​ក៏​ចូល​ទៅ​ទាំង​ចរចា​គ្នា ហើយ​ឃើញ​មាន​មនុស្ស​ជា​ច្រើន​ប្រជុំ​ចាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 គាត់​ដើរ​ចូល​ទៅ​ខាង​ក្នុង​បណ្ដើរ សន្ទនា​ជា​មួយ​លោក​កូនេ‌លាស​បណ្ដើរ។ ដោយ​គាត់​ឃើញ​មនុស្ស​ជា​ច្រើន​នៅ​ជុំ​គ្នា

សូមមើលជំពូក ចម្លង




កិច្ចការ 10:27
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពួកគេ​និយាយ​គ្នា​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​បាន​កើត​ឡើង​


តើ​អ្នក​រាល់គ្នា​មិន​និយាយ​ទេ​ឬ​ថា​ នៅ​បួន​ខែ​ទៀត​ដល់​រដូវ​ចម្រូត​ហើយ?​ មើល៍​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​សម្លឹង​មើល​ទៅ​វាល​ស្រែ​ដែល​ទុំ​ល្មម​ច្រូត​ហើយ​


នៅ​ថ្ងៃ​បន្ទាប់​ ពួកគេ​ក៏​ចូល​មក​ដល់​ក្រុង​សេសារា។​ រីឯ​លោក​កូនេលាស​វិញ​ បាន​រង់ចាំ​ពួកគេ​ដោយ​បាន​ហៅ​សាច់ញាតិ​ និង​មិត្ត​ជិត​ស្និទ្ធ​របស់​គាត់​មក​ជួបជុំ​គ្នា​រួច​ជា​ស្រេច។​


ពេល​ពួកគាត់​មក​ដល់​ ក៏​ប្រមូល​ក្រុមជំនុំ​មក​ជួបជុំ​គ្នា​ ហើយ​រៀបរាប់​ប្រាប់​ពួកគេ​ពី​កិច្ចការ​ទាំងឡាយ​ ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជាមួយ​ពួកគាត់​ និង​ពី​របៀប​ដែល​ព្រះអង្គ​បើក​ទ្វារ​នៃ​ជំនឿ​ឲ្យ​សាសន៍​ដទៃ​


ដ្បិត​មាន​ទ្វារ​យ៉ាង​ធំបាន​បើក​ចំហ​សម្រាប់​ខ្ញុំធ្វើ​ការ​យ៉ាង​មាន​ប្រសិទ្ធភាព​ ប៉ុន្ដែ​មាន​អ្នក​ប្រឆាំង​ច្រើន​ណាស់‍។​


ពេល​ខ្ញុំ​ទៅ​ក្រុង​ទ្រអាស​ ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះគ្រិស្ដ​ នោះ​ព្រះអម្ចាស់​បាន​បើក​ទ្វារ​ឲ្យ​ខ្ញុំ​


ហើយ​អធិស្ឋាន​ឲ្យ​យើង​ផង​ គឺ​សូម​ឲ្យ​ព្រះជាម្ចាស់​បើក​ទ្វារ​ឲ្យ​យើង​សម្រាប់​ព្រះបន្ទូល​ ដើម្បី​ឲ្យ​យើង​បាន​ប្រកាស​អំពី​អាថ៌កំបាំង​របស់​ព្រះគ្រិស្ដ​ ដែល​ខ្ញុំ​បាន​ជាប់​ចំណង​ដោយសារ​ការ​នេះ​ឯង​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម