Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 4:17 - Khmer Christian Bible

17 ពួកគេ​សង្វាត​ចង់​បាន​អ្នក​រាល់គ្នា​ មិន​មែន​ដោយ​បំណង​ល្អ​ទេ​ ផ្ទុយ​ទៅ​វិញ​ ពួកគេ​ចង់​បំបែក​អ្នក​រាល់គ្នា​ចេញ​ពី​យើង​ ដើម្បី​ឲ្យអ្នក​រាល់គ្នា​សង្វាត​ចង់​បាន​ពួកគេ​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 អ្នកទាំងនោះ​យកចិត្តទុកដាក់​នឹង​អ្នករាល់គ្នា មិនមែន​ដោយបំណងល្អ​ទេ គឺ​ដោយ​ចង់​បំបែក​អ្នករាល់គ្នា​ចេញ ដើម្បីឲ្យ​អ្នករាល់គ្នា​យកចិត្តទុកដាក់​នឹង​ពួកគេ​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 អ្នក​ទាំង​នោះគេ​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នាណាស់ តែ​មិន​មាន​បំណង​ល្អ​ទេ គឺ​គេ​ចង់​បំបែក​អ្នក​រាល់​គ្នាពី​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​នឹង​គេ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 រីឯ​ពួក​គេ​វិញ គេ​យក​ចិត្ត​ទុក​ដាក់​នឹង​បងប្អូន​ណាស់ តែ​ក្នុង​គោល​បំណង​មិន​ល្អ​ទេ គេ​ចង់​បំបែក​បងប្អូន​ចេញ​ពី​យើង ដើម្បី​ឲ្យ​បងប្អូន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ​វិញ​តែ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 គេ​មាន​សេចក្ដី​ឧស្សាហ៍​ដល់​អ្នក​រាល់​គ្នា​ណាស់ តែ​មិន​ល្អ​ទេ គឺ​គេ​ចង់​តែ​ឲ្យ​អ្នក​រាល់​គ្នា​ចោល​យើង​ខ្ញុំ​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រឹង​សង្វាត​ទៅ​តាម​គេ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 រីឯ​ពួក​គេ​វិញ គេ​យក​ចិត្ដ​ទុក​ដាក់​នឹង​បង​ប្អូន​ណាស់ តែ​ក្នុង​គោល​បំណង​មិន​ល្អ​ទេ គេ​ចង់​បំបែក​បង​ប្អូន​ចេញ​ពី​យើង ដើម្បី​ឲ្យ​បង​ប្អូន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​គេ​វិញ​តែ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




កាឡាទី 4:17
14 ការដាក់ឲ្យឆ្លើយតបគ្នា  

វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារីស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ និង​ផ្លូវ​ទឹក​ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ត្រលប់​ជា​អ្នក​កាន់​សាសនា​ រួច​ពេល​គេ​ត្រលប់​ជា​អ្នក​កាន់​សាសនា​ហើយ​ អ្នក​រាល់គ្នា​ធ្វើ​ឲ្យ​គេ​ត្រលប់​ជា​អ្នក​ធ្លាក់​នរក​ លើស​អ្នក​រាល់គ្នា​ទ្វេ​ដង​


ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ពួកគេ​ថា​ ពួកគេ​មាន​ចិត្ដ​ប្ដូរផ្ដាច់​ចំពោះ​ព្រះជាម្ចាស់​ណាស់​ ប៉ុន្ដែ​មិន​មែន​ដោយ​ប្រាជ្ញា​ទេ​


ដ្បិត​ពួក​មនុស្ស​បែប​នេះ​មិន​បម្រើ​ព្រះគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ទេ​ គឺ​ពួកគេ​បម្រើ​ក្រពះ​របស់​ពួកគេ​ប៉ុណ្ណោះ​ ហើយ​បញ្ឆោត​មនុស្ស​ស្លូតត្រង់​ដោយ​ពាក្យ​សំដី​ផ្អែមល្ហែម​ និង​ពាក្យ​បញ្ជោរ។​


ហើយ​ខ្ញុំ​សូម​សរសើរ​អ្នក​រាល់គ្នា​ ដែល​អ្នក​រាល់គ្នា​នឹក​ចាំ​ពី​ខ្ញុំ​នៅ​ក្នុង​គ្រប់ការ​ទាំង​អស់​ ព្រមទាំង​ធ្វើ​តាម​សេចក្ដី​បង្រៀន​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​យ៉ាង​ខ្ជាប់ខ្ជួន​


អ្នក​ខ្លះ​អួត​ខ្លួន​ ហាក់​ដូចជា​ខ្ញុំ​មិន​មក‍​ជួប​អ្នក​រាល់គ្នា​ទៀត​


អ្នក​រាល់គ្នា​បាន​ស្កប់ស្កល់​ហើយ​ អ្នក​រាល់គ្នា​បាន​ត្រលប់​ជា​អ្នក​មាន​ហើយ​ អ្នក​រាល់គ្នា​បាន​សោយរាជ្យ​ហើយ​ ដោយ​គ្មាន​យើង​ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​សោយរាជ្យ​ណាស់​ ដើម្បី​ឲ្យ​យើង​បាន​សោយរាជ្យ​ជាមួយ​អ្នក​រាល់គ្នា​ដែរ​


ប៉ុន្ដែ​ខ្ញុំ​ខ្លាច​ក្រែងលោ​គំនិត​របស់​អ្នក​រាល់គ្នា​ត្រូវ​បំផ្លាញ​ពី​ក្ដី​ស្មោះ​ស្ម័គ្រ​ និង​ក្ដី​បរិសុទ្ធ​នៅ​ក្នុង​ព្រះគ្រិស្ដ​ដូចជា​សត្វ​ពស់​បញ្ឆោត​នាង​អេវ៉ា​ដោយ​ល្បិច​កល​របស់​វា។​


ដូច្នេះ​ តើ​ខ្ញុំ​ត្រលប់​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់គ្នា​ ដោយ​ព្រោះ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ?​


ល្អ​ហើយ​ ដែល​សង្វាត​ចង់​បាន​ការ​ល្អ​ជានិច្ច​ មិន​មែន​តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ប៉ុណ្ណោះ‍​ទេ‍។​


ព្រោះ​មនុស្ស​ទាំង​អស់​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ គេ​មិន​រក​ប្រយោជន៍​សម្រាប់​ព្រះយេស៊ូ​គ្រិស្ដ​ទេ​


ដ្បិត​ពួកគេ​និយាយ​ពាក្យ​អួតអាង​ឥត​ប្រយោជន៍​ ហើយ​ទាក់ទាញ​អស់​អ្នក​ដែល​ទើប​តែ​រួចចេញ​ពី​ពួកអ្នក​រស់នៅ​ក្នុង​សេចក្ដី​វង្វេង​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់ឈាម​ និង​ការ​ល្មោភកាម​


ដោយ​សារ​សេចក្ដី​លោភ​លន់​របស់​ពួកគេ​ នោះ​ពួកគេ​នឹង​កេង​ចំណេញ​ពី​អ្នក​រាល់គ្នា​ដោយ​ប្រើ​ពាក្យ​បោកបញ្ឆោត​ រី​ឯ​សេចក្ដី​ជំនុំ​ជម្រះ​សម្រាប់​ពួកគេ​ ដែល​មាន​យូរ​មក​ហើយ​នោះ​មិន​នៅ​ស្ងៀម​ឡើយ​ ហើយ​សេចក្ដី​វិនាស​សម្រាប់​ពួកគេ​ក៏​មិន​ដេកលក់​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម