Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 3:9 - Khmer Christian Bible

9 ដូច្នេះ​ ពួកអ្នក​ដែល​មាន​ជំនឿ​ក៏​ទទួល​ព្រះពរ​ជាមួយ​លោក​អ័ប្រាហាំ​ដែល​ជា​អ្នក​មាន​ជំនឿ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ដោយហេតុនេះ អ្នក​ដែល​មាន​ជំនឿ​ក៏​ទទួលព្រះពរ​ជាមួយ​អ័ប្រាហាំ​ដែលជា​មនុស្សនៃជំនឿ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ហេតុ​នេះ អស់​អ្នក​ដែល​មាន​ជំនឿ នឹង​មាន​ពរ​ជា​មួយ​លោក​អ័ប្រា‌ហាំ ដែល​ជា​អ្នក​មាន​ជំនឿ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ហេតុ​នេះ អស់​អ្នក​ដែល​មាន​ជំនឿ​ក៏​បាន​ទទួល​ព្រះ‌ពរ​រួម​ជា​មួយ​លោក​អប្រាហាំ ដែល​ជា​អ្នក​មាន​ជំនឿ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដូច្នេះ អស់​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ នោះ​ឈ្មោះ​ថា​បាន​ពរ​ជា​មួយ​នឹង​លោក​អ័ប្រា‌ហាំ ដែល​ជា​អ្នក​ជឿ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ហេតុ​នេះ អស់​អ្នក​ដែល​មាន​ជំនឿ​ក៏​បាន​ទទួល​ពរ​រួម​ជា​មួយ​អ៊ីព្រហ៊ីម ដែល​ជា​អ្នក​មាន​ជំនឿ​នោះ​ដែរ។

សូមមើលជំពូក ចម្លង




កាឡាទី 3:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ័ប្រាហាំ​បាន​ទទួល​ទីសំគាល់​នៃ​ការ​កាត់ស្បែក​នេះ​ទុក​ជា​ត្រា​នៃ​សេចក្ដី​សុចរិត​ ដែល​គាត់​មាន​ដោយសារ​ជំនឿ​ពេល​មិន​ទាន់​កាត់ស្បែក​នៅ​ឡើយ​ ដើម្បី​ឲ្យ​គាត់​ត្រលប់​ជា​ឪពុក​របស់​អស់​អ្នក​ដែល​ជឿ​ដោយ​មិន​បាន​កាត់ស្បែក​ ហើយ​ឲ្យ​ពួកគេ​ត្រូវ​បាន‍​រាប់​ជា​សុចរិត​ដែរ​


ដូច្នេះ​ហើយ​ ​តាមរយៈ​ជំនឿ​ស្រប​តាម​ព្រះគុណ​ ដែល​ព្រះបន្ទូល​សន្យា​ត្រលប់​ជា​ការ​ពិត​សម្រាប់​ពូជពង្ស​ទាំង​អស់​របស់​លោក​អ័ប្រាហាំ​ គឺ​មិន​មែន​សម្រាប់​តែ​អស់​អ្នក​ធ្វើ​តាម​គម្ពីរ​វិន័យ​ប៉ុណ្ណោះ​ទេ​ គឺ​សម្រាប់​អស់​អ្នក​ដែល​មាន​ជំនឿ​របស់​លោក​អ័ប្រាហាំ​ដែរ​ ដ្បិតគាត់​ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​


គឺ​សម្រាប់​យើង​គ្រប់​គ្នា​ដែរ​ ដែល​នឹង​ត្រូវ​បាន​រាប់​ជា​សុចរិត​ ជា​អ្នក​ដែល​ជឿ​លើ​ព្រះជាម្ចាស់​ ដែល​បាន​ប្រោស​ព្រះយេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​


ដើម្បី​ឲ្យ​ពរ​របស់​លោក​អ័ប្រាហាំ​មាន​ដល់​ពួក​សាសន៍​ដទៃ​ដោយសារ​ព្រះគ្រិស្ដ​យេស៊ូ​ និង​ដើម្បី​ឲ្យ​យើង​បាន​ទទួល​ព្រះវិញ្ញាណ​ ដែល​ជា​សេចក្ដី​សន្យា​តាមរយៈ​ជំនឿ។​


បើ​អ្នក​រាល់គ្នា​ជា​របស់​ព្រះគ្រិស្ដ​ នោះ​អ្នក​រាល់គ្នា​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ដែរ​ ហើយ​ជា​អ្នក​ស្នង​មរតក​តាម​សេចក្ដី​សន្យា​ទៀត​ផង។​


បងប្អូន​អើយ!​ អ្នក​រាល់គ្នា​ជា​កូន​តាម​សេចក្ដី​សន្យា​ដូច​លោក​អ៊ីសាក​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម