២ សាំយូអែល 6:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ព្រះបាទដាវីឌមានរាជឱង្ការតបថា៖ «នោះគឺនៅចំពោះព្រះយេហូវ៉ាទេ ជាព្រះដែលបានរើសយើងជាជាងបិតាឯង និងវង្សារបស់ឯងទាំងអស់គ្នាដែរ ដើម្បីនាំតាំងយើងឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា ហេតុដូច្នេះបានជាយើងលេងសប្បាយនៅចំពោះព្រះយេហូវ៉ា សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ព្រះបាទដាវីឌមានរាជឱង្ការតបទៅព្រះនាងមិកាល់ថា៖ «យើងធ្វើដូច្នេះ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់! ព្រះអង្គបានជ្រើសរើសយើងឲ្យដឹកនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ជំនួសបិតារបស់នាង និងរាជវង្ស។ យើងសម្តែងសេចក្ដីសប្បាយនេះ ដើម្បីថ្វាយកិត្តិយសដល់ព្រះអម្ចាស់! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 តែដាវីឌមានបន្ទូលតបថា នោះគឺនៅចំពោះព្រះយេហូវ៉ាទេ ជាព្រះដែលបានរើសអញជាជាងបិតាឯង នឹងវង្សានុវង្សរបស់ឯងទាំងអស់គ្នាដែរ ដើម្បីនឹងតាំងអញឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ព្រះយេហូវ៉ា ហេតុដូច្នេះបានជាអញនឹងលេងសប្បាយ នៅចំពោះព្រះយេហូវ៉ា សូមមើលជំពូកអាល់គីតាប21 ស្តេចទតមានប្រសាសន៍តបទៅនាងមិកាល់ថា៖ «យើងធ្វើដូច្នេះ ដើម្បីផ្តល់កិត្តិយសដល់អុលឡោះតាអាឡា! ទ្រង់បានជ្រើសរើសយើងឲ្យដឹកនាំជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ជំនួសឪពុករបស់នាង និងរាជវង្ស។ យើងសំដែងសេចក្តីសប្បាយនេះ ដើម្បីផ្តល់កិត្តិយសដល់អុលឡោះតាអាឡា! សូមមើលជំពូក |
តែឥឡូវនេះ រាជ្យទ្រង់មិនបាននៅតទៅទៀតទេ ដ្បិតព្រះយេហូវ៉ារកបានមនុស្សម្នាក់ទៀត ដែលត្រូវនឹងព្រះហឫទ័យព្រះអង្គ ហើយព្រះអង្គបានតាំងអ្នកនោះ ឲ្យធ្វើជាអ្នកគ្រប់គ្រងលើប្រជារាស្ត្ររបស់ព្រះអង្គវិញ ព្រោះព្រះករុណាមិនបានកាន់តាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកសោះ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត? យើងលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះ ចូរដាក់ប្រេងក្នុងស្នែងរបស់អ្នកឲ្យពេញ ហើយចេញទៅ យើងនឹងចាត់អ្នកទៅរកអ៊ីសាយនៅបេថ្លេហិម ដ្បិតយើងបានជ្រើសរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់យើង»។