Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 4:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ពេល​ស្តេច​អ៊ីស-បូសែត ជា​បុត្រា​របស់​ស្ដេចសូល​បាន​ជ្រាប​ថា អ័ប៊ី‌នើរ​ស្លាប់​នៅ​ក្រុង​ហេប្រុន​ដូច្នោះ ទ្រង់​ក៏​ថយ​កម្លាំង​ទៅ ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​មាន​ចិត្ត​រន្ធត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពេល​ព្រះ‌បាទ​អ៊ីស‌បូសែត ជា​បុត្រ​របស់​ព្រះ‌បាទ​សូល ជ្រាប​ថា លោក​អប៊ី‌នើរ​ស្លាប់​នៅ​ក្រុង​ហេប្រូន ទ្រង់​ក៏​ធ្លាក់​ទឹក​ចិត្ត ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​អ៊ីស-បូសែត ជា​បុត្រា​សូល បាន​ជ្រាប​ថា អ័ប៊ី‌នើរ​ស្លាប់​នៅ​ក្រុង​ហេប្រុន​ដូច្នោះ នោះ​ព្រះ‌ហស្ត​ទ្រង់​ក៏​អន់​ថយ​កំឡាំង​ទៅ ហើយ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​មាន​សេចក្ដី​រន្ធត់

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ពេល​ស្តេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ស្តេច​សូល​ជ្រាប​ថា លោក​អប៊ី‌នើរ​ស្លាប់​នៅ​ក្រុង​ហេ‌ប្រូន​គាត់​ក៏​ធ្លាក់​ទឹក​ចិត្ត ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 4:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល‌បង្គំ​នឹង​បាន​ទាន់ ក្នុង​កាល​ដែល​កំពុង​តែ​អស់​កម្លាំង ហើយ​មាន​ដៃ​ខ្សោយ រួច​នឹង​ធ្វើ​ឲ្យ​ភ័យ យ៉ាង​នោះ​បណ្ដា​ទ័ព​ទាំង​អស់​ដែល​នៅ​ជា‌មួយ​នឹង​រត់​ចេញ​ទៅ ទូល‌បង្គំ​នឹង​វាយ​តែ​ស្តេច​ប៉ុណ្ណោះ


ឯ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​របស់​ស្តេច​សូ​ល បាន​នាំ​យក​អ៊ីស-បូសែត ជា​បុត្រា​របស់​ស្ដេចសូល ទៅ​ក្រុង​ម៉ាហា‌ណែម


កាល​អ័ប៊ី‌នើរ​បាន​មក​ដល់​ក្រុង​ហេប្រុន​វិញ នោះ​យ៉ូអាប់​ក៏​នាំ​លោក​ទៅ​កណ្ដាល​ទ្វារ​កំផែង​ក្រុង​ដោយ​ឡែក ដើម្បី​មាន​ប្រ‌សាសន៍​នឹង​លោក​ដោយ​សម្ងាត់ រួច​ក៏​ចាក់​លោក​ត្រង់​ពោះ​នៅ​ទី​នោះ​ឲ្យ​ស្លាប់​ទៅ ដើម្បី​សង‌សឹក​ចំពោះ​ឈាម​អេ‌សា‌អែល ជា​ប្អូន​ខ្លួន។


ដូច្នេះ ប្រជា‌ជន​នៅ​ស្រុក​នោះ​នាំ​គ្នា​ធ្វើ​ឲ្យ​ប្រជា‌ជន​យូដា​បាក់​ទឹក​ចិត្ត ហើយ​បំភ័យ​គេមិន​ឲ្យ​សាង​សង់


ដ្បិត​អ្នក​ទាំង​នោះ​មានបំណង​នឹង​គំរាមពួក​យើង ដោយ​គិត​ថា ពួក​យើង​នឹង​ថយ​កម្លាំង​ដៃ ហើយ​លែង​ធ្វើ​ការ​នោះ​ត​ទៅ​ទៀត។ ប៉ុន្ដែ ឥឡូវ​នេះ ឱ​ព្រះ‌អើយ សូម​ចម្រើន​កម្លាំង​ដៃ​ទូល‌បង្គំ​ផង។


ដោយ​ហេតុ​នោះ បាន​ជា​ដៃ​មនុស្ស​ទាំង​អស់​នឹង​ត្រូវ​ខ្សោយ ហើយ​ចិត្ត​នៃ​មនុស្ស​ទាំង​អស់​នឹង​រលត់​ទៅ


ចូរ​ចម្រើន​កម្លាំង​ដៃ​ដែល​ខ្សោយ ហើយ​ឲ្យ​ក្បាល​ជង្គង់​ដែល​ញ័រ​បាន​មាំ‌មួន​ឡើង។


ស្តេច​ក្រុង​បាប៊ីឡូន​បាន​ឮ​ដំណឹង​ពី​គេ ព្រះ‌ហស្ត​របស់​ទ្រង់​ក៏​ខ្សោយ​ទៅ មាន​សេចក្ដី​ថប់​ព្រួយ​ចាប់​ទ្រង់ ទ្រង់​ក៏​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន។


យើង​រាល់​គ្នា​បាន​ឮ​សូរ​ពី​ការ​នោះ​ហើយ ដៃ​យើង​ក៏​បាន​ខ្សោយ​ទៅ ហើយ​យើង​មាន​ការ​ព្រួយ​បារម្ភ ព្រម​ទាំង​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​រៀប​នឹង​សម្រាល​កូន។


នៅ​ថ្ងៃ​នោះ នឹង​មាន​គេ​ពោល​មកកាន់ ក្រុង​យេរូ‌សាឡិម​ថា កុំ​ខ្លាច​អ្វី​ឡើយ ឱ​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ដៃ​អ្នក​អន់‌ថយ​ឲ្យ​សោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម