Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 កាល​យ៉ូអាប់ និង​ពួក​ពល​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ​លោក បាន​មក​ដល់​ហើយ នោះ​គេ​ជម្រាប​យ៉ូអាប់​ថា៖ «អ័ប៊ី‌នើរ​ជា​កូន​នើរ បាន​ឡើង​មក​គាល់​ស្តេច ហើយ​ទ្រង់​បាន​ឲ្យ​ទៅ​វិញ​ដោយ​សុខ‌សាន្ត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 កាល​លោក​យ៉ូអាប់ និង​កង‌ទ័ព​ទាំង​មូល​ដែល​នៅ​ជា​មួយ​លោក​មក​ដល់ មាន​គេ​ជម្រាប​លោក​ថា៖ «លោក​អប៊ី‌នើរ ជា​កូន​របស់​នើរ បាន​ចូល​មក​គាល់​ព្រះ‌រាជា ហើយ​ស្ដេច​អនុញ្ញាត​ឲ្យ​គាត់​ចាក​ចេញ​ទៅ ដោយ​សុខ‌សាន្ត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 កាល​យ៉ូអាប់ នឹង​ពួក​ពល​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​លោក បាន​មក​ដល់​ហើយ នោះ​មានគេ​ជំរាប​យ៉ូអាប់​ថា អ័ប៊ី‌នើរ ជា​កូន​នើរ​បាន​ឡើង​មក​គាល់​ស្តេច ហើយ​ទ្រង់​បាន​ឲ្យ​ទៅ​វិញ​ដោយ​សុខ‌សាន្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

23 កាល​លោក​យ៉ូអាប់ និង​កង‌ទ័ព​ទាំង​មូល​ដែល​នៅ​ជា​មួយ​គាត់​មក​ដល់ មាន​គេ​ជម្រាប​គាត់​ថា៖ «លោក​អប៊ី‌នើរ ជា​កូន​របស់​នើរ​បាន​ចូល​មក​ជួប​ស្តេច ហើយ​ស្តេច​អនុញ្ញាត​ឲ្យ​គាត់​ចាក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:23
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណៈ​នោះ យ៉ូអាប់ និង​ពួក​ពល​របស់​ដាវីឌ ត្រឡប់​មក​ពី​លុក‌លុយ​ស្រុក​ក្រៅ​វិញ ក៏​នាំ​យក​របឹប​ជា​ច្រើន​មក​ជា‌មួយ​ដែរ តែ​ចំណែក​អ័ប៊ី‌នើរ​មិន​នៅ​ជា‌មួយ​ដាវីឌ​ក្នុង​ក្រុង​ហេប្រុន​ទេ ដ្បិត​ទ្រង់​បាន​ឲ្យ​លោក​ទៅ​ផុត​ហើយ លោក​ក៏​បាន​ទៅ​ដោយ​សុខ‌សាន្ត។


នោះ​យ៉ូអាប់​លោក​ចូល​ទៅ​គាល់​ស្តេច ទូល​សួរ​ថា៖ «តើ​ទ្រង់​បាន​ធ្វើ​អ្វី​ដូច្នេះ? មើល៍ អ័ប៊ី‌នើរ​បាន​មក​គាល់​ទ្រង់ តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ចេញ​ទៅ ហើយ​វា​ទៅ​បាត់​ដូច្នេះ?


ការ​ដែល​ធ្វើ​ទោស​ដល់​មនុស្ស​សុចរិត ឬ​វាយ​អ្នក​ត្រកូល​ខ្ពស់ ដោយ​ព្រោះ សេចក្ដី​ទៀង​ត្រង់​របស់​គេ នោះ​មិន​ល្អ​ទេ។


ឯ​ជាយា​របស់​ព្រះ‌អង្គ​ព្រះ‌នាម​ថា​អ័ហ៊ី‌ណោម ជា​កូន​អ័ហ៊ីម៉ាស ហើយ​មេ‌ទ័ព​របស់​ព្រះ‌អង្គ​ឈ្មោះ​អ័ប៊ី‌នើរ ជា​កូន​នើរ ដែល​ជា​មា​របស់​សូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម