Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 24:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 គេ​មក​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស និង​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ហេវី និង​សាសន៍​កាណាន រួច​គេ​បែរ​ទៅ​តំបន់​ណេកិប​ស្រុក​យូដា ត្រង់​បៀប-សេបា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពួក​គេ​នាំ​គ្នា​បន្ត​ដំណើរ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស និង​ក្រុង​នានា​របស់​ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​កាណាន រួច​តម្រង់​ទៅ​ក្រុង​បៀរ‌សេបា ដែល​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 គេ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស ហើយ​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ហេវី នឹង​សាសន៍​កាណាន រួច​គេ​បែរ​ទៅ​ខាង​ត្បូង​ស្រុក​យូដា​ត្រង់​បៀរ-សេបា

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពួក​គេ​នាំ​គ្នា​បន្ត​ដំណើរ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស និង​ក្រុង​នានា​របស់​ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​កាណាន រួច​តម្រង់​ទៅ​ក្រុង​បៀរ‌សេ‌បា ដែល​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​យូដា។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 24:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ស្តេច​បាន​មាន​រាជ‌ឱង្ការ​ទៅ​យ៉ូអាប់ ជា​មេ​ទ័ព​ដែល​នៅ​ជា‌មួយ​ទ្រង់​ថា៖ «ចូរ​ដើរ​ទៅ​សព្វ​ក្នុង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​បៀរ-សេបា ហើយ​រាប់​ចំនួន​ប្រជាជន ដើម្បី​ឲ្យ​យើង​បាន​ដឹង​ថា​មាន​ប៉ុន្មាន​នាក់»។


ដូច្នេះ ពេល​គេ​បាន​ដើរ​ចុះ​ឡើង​ពេញ​ក្នុង​ស្រុក​ទាំង​មូល អស់​រយៈ​ពេល​ប្រាំបួន​ខែ​ម្ភៃ​ថ្ងៃ​មក គេ​បាន​វិល​មក​ដល់​ក្រុង​យេរូ‌សាឡិម​វិញ។


ក្រុង​ទីរ៉ុស​បាន​ធ្វើ​ទី​មាំ‌មួន​សម្រាប់​ខ្លួន ក៏​បាន​ប្រមូល​ប្រាក់​គរ​ទុក ដូច​ជា​ធូលី​ដី និង​មាស​យ៉ាង​វិសេស​ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ។


ទៅ​សាសន៍​កាណាន ដែល​នៅ​ខាង​កើត ខាង​លិច និង​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស​ដែល​នៅ​ស្រុក​ភ្នំ និង​សាសន៍​ហេវី​នៅ​ស្រុក​មីស‌ប៉ា នៅ​តំបន់​ជើង​ភ្នំ​ហ៊ើរម៉ូន។


អេប្រុន រេហុប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​ធំ។


បន្ទាប់​មក ព្រំ​ដែន​នោះ​បត់​ទៅ​រ៉ាម៉ា រហូត​ដល់​ទីរ៉ុស ជា​ក្រុង​ដែល​មាន​កំផែង​ការ​ពារ រួច​បត់​ទៅ​ដល់​ហូសា ហើយ​ទៅ​ផុត​ត្រឹម​សមុទ្រ។ ទឹក​ដី​នោះក៏​រាប់​ទាំងក្រុង​ម៉ាហាឡាប អាក់ស៊ីប


ឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ នៅ​ស្រុក​ភ្នំ និងនៅ​តំបន់​វាល​ទំនាប ក្បែរ​សមុទ្រ​ធំ ទល់​មុខ​នឹង​ភ្នំ​ល្បាណូន គឺ​ស្តេច​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស បាន​ឮដំណឹង​នេះ


ប៉ុន្ដែ ពួក​អ៊ីស្រា‌អែល​ឆ្លើយ​តប​ទៅ​ពួក​សាសន៍​ហេវី​នោះ​ថា៖ «ក្រែង​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​យើង​នេះ​ដែរ​ទេ​ដឹង ដូច្នេះ តើ​ឲ្យ​យើង​អាច​តាំង​សញ្ញា​ជាមួយ​អ្នក​រាល់​គ្នា​ដូច​ម្ដេច​បាន?»


ឯ​សាសន៍​ទាំង​នោះ​មាន​មេ​នៃ​សាសន៍​ភីលី‌ស្ទីន​ទាំងប្រាំ និង​សាសន៍​កាណាន​ទាំង​អស់ សាសន៍​ស៊ីដូន និង​សាសន៍​ហេវី ជា​សាសន៍​នៅ​ស្រុក​ភ្នំ​ល្បាណូន ចាប់​តាំង​ពី​ភ្នំ​បាល-ហ៊ើរម៉ូន ទៅ​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម