Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 24:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប៉ុន្តែ ព្រះបន្ទូល​របស់​ស្តេច​បាន​ឈ្នះ​យ៉ូអាប់ និង​ពួក​មេ‌ទ័ព រួច​យ៉ូអាប់ និង​ពួក​មេ‌ទ័ព ក៏​ចេញ​ពី​ស្តេច​ទៅ ដើម្បី​រាប់​ចំនួន​ពួក​សាសន៍​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ដោយ​បញ្ជា​របស់​ស្ដេច​មាន​លក្ខណៈ​ម៉ឺង‌ម៉ាត់​ពេក លោក​យ៉ូអាប់ និង​មេ‌ទ័ព​ឯ​ទៀតៗ ត្រូវ​តែ​អនុវត្ត​តាម។ គេ​នាំ​គ្នា​ចាក​ចេញ​ពី​ព្រះ‌រាជា ដើម្បី​ទៅ​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ប៉ុន្តែព្រះ‌បន្ទូល​នៃ​ស្តេច​បាន​ឈ្នះ​យ៉ូអាប់ ហើយ​នឹង​ពួក​មេ‌ទ័ព រួច​យ៉ូអាប់នឹង​ពួក​មេ‌ទ័ព ក៏​ចេញ​ពី​ចំពោះ​ស្តេច​ទៅ ដើម្បី​រាប់​ចំនួន​ពួក​សាសន៍​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ដោយ​បញ្ជា​របស់​ស្ដេច​មាន​លក្ខណៈ​ម៉ឺង‌ម៉ាត់​ពេក លោក​យ៉ូអាប់ និង​មេ‌ទ័ព​ឯ​ទៀតៗ​ត្រូវ​តែ​អនុវត្ត​តាម។ គេ​នាំ​គ្នា​ចាក​ចេញ​ពី​ទត ដើម្បី​ទៅ​ជំរឿន​ប្រជា‌ជន​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 24:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ យ៉ូអាប់​ទូល​ស្ដេច​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ បន្ថែម​ឲ្យ​មាន​ប្រជាជន​ចំនួន​មួយរយ​ដង​លើស​ទៅ​ទៀត ហើយ​សូម​ព្រះ‌នេត្រ​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ បាន​ទត​ឃើញ​ផង។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ សព្វ​ព្រះ‌ហឫ‌ទ័យ​ធ្វើ​ការ​នេះ?»


ពួក​គេ​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​ចាប់​ផ្ដើម​ពីក្រុង​អារ៉ូ‌អ៊ើរ និងពី​ទី​ក្រុង​ដែល នៅ​កណ្ដាល​ជ្រលង​ភ្នំ ឆ្ពោះ​ទៅ​ស្រុក​កាដ រួច​ទៅ​ក្រុង​យ៉ា‌ស៊ើរ។


ប៉ុន្តែ បង្គាប់​របស់​ស្តេច​បាន​ទាស់​នឹង​លោក​យ៉ូអាប់ លោក​ក៏​លា​ចេញ​ទៅ ដើរ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល រួច​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម​វិញ។


ប៉ុន្តែ ឆ្មប​ទាំង​នោះ​កោត​ខ្លាច​ព្រះ នាង​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​ស្រុក​អេស៊ីព្ទ​ឡើយ គឺនាង​បាន​ទុក​ឲ្យ​កូន​ប្រុសៗ​នៅ​រស់​វិញ។


«នៅ​ពេល​អ្នក​រាប់​ចំនួន​កូន​ចៅ​អ៊ីស្រា‌អែល​តាម​បញ្ជី​របស់​គេ ត្រូវ​ឲ្យ​គេ​បង់​ប្រាក់​ជា​ថ្លៃ​លោះ​ជីវិត​របស់​ខ្លួន​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​កុំ​ឲ្យ​កើត​មាន​គ្រោះ​កាច​ណា​មួយ​កើត​ឡើង​ដល់​ពួក‌គេ ក្នុង​កាល​ដែល​កំពុង​រាប់​ចំនួន​ពួក‌គេ​នោះ​ឡើយ។


ដ្បិត​រាជ‌ឱង្ការ​របស់​ស្ដេច​មាន​អំណាច តើ​អ្នក​ណា​ហ៊ាន​ទូល​ស្ដេច​ថា «តើ​ព្រះ‌ករុណា​កំពុង​ធ្វើ​អ្វី?»


ប៉ុន្ដែ លោក​ពេត្រុស និង​សាវក​ឯ​ទៀតឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​តែ​ស្តាប់​បង្គាប់​ព្រះ ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម