Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 23:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 អ្នក​ណា​ដែល​ប៉ះ​វា គឺ​ត្រូវ​តែ​មាន​ដែក និង​ដង​លំពែង​ផង គេ​នឹង​ប្រមូល​វា​ដុត​ឲ្យ​ឆេះ​សុស​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ជន​ដែល​ចង់​ពាល់​វា ត្រូវ​តែ​កាន់​តម្ពក់​ដែក ឬ​ដង​លំពែង ហើយ​ប្រមូល​ដុត​នៅ​នឹង​កន្លែង​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 មនុស្ស​ណា​ដែល​ពាល់​វា ត្រូវ​តែ​មាន​ដែក ហើយ​ដង​លំពែង​ផង គេ​នឹង​ដុត​វាឲ្យ​សុស​នៅ​ទី​នោះ​ឯង។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ជន​ដែល​ចង់​ពាល់​វា ត្រូវ​តែ​កាន់​ទំពក់​ដែក ឬ​ដង​លំពែង ហើយ​ប្រមូល​ដុត​នៅ​នឹង​កន្លែង​នោះ​ទៅ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 23:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ករុណា​នឹង​បំផ្លាញ​ពូជ​វង្ស​របស់​គេ ឲ្យ​វិនាស​បាត់​ពី​ផែនដី ហើយ​កូន​ចៅ​របស់​គេ ពី​កណ្ដាល​ពួក​មនុស្ស​ជាតិ​ទៅ​ដែរ។


យើង​មិន​ចេះ​ឃោរ‌ឃៅ​ទេ តែ​បើ​មាន​អញ្ចាញ និង​បន្លា​ដុះ​នៅ​ក្នុង​នោះ យើង​នឹង​ដើរ​ជាន់​លើ​វា ហើយ​នឹង​ដុត​បំផ្លាញ​វាឲ្យ​អស់។


ហើយ​អស់​ទាំង​ប្រជា‌ជាតិ​នឹង​បាន​ដូច​ជា​ការ​ដុត​ធ្វើ​កំបោរ គឺ​ដូច​ជា​គុម្ព​បន្លា​ដែល​កាប់​យក​ទៅ​ដុត​ក្នុង​ភ្លើង។


ឯ​អ្នក កូន​មនុស្ស​អើយ កុំ​ខ្លាច​គេ​ឡើយ ក៏​កុំ​ខ្លាច​ចំពោះ​ពាក្យ​សម្ដី​របស់​គេ​ដែរ ទោះ​បើ​មាន​បន្លា និង​អញ្ចាញ​មក​ទាស់​នឹង​អ្នក ហើយ​អ្នក​មាន​ទី​អាស្រ័យ​នៅ​កណ្ដាល​ពួក​ខ្យា​ដំរី​ក៏​ដោយ កុំ​ខ្លាច​ពាក្យ​សម្ដី​គេ​ឲ្យ​សោះ ក៏​កុំ​ស្លុត​ចិត្ត​នឹង​ទឹក​មុខ​គេ​ដែរ ទោះ​បើ​គេ​ជា​ពូជ‌ពង្ស​រឹង​ចចេស​ក៏​ដោយ។


ទុក​ឲ្យ​ទាំង​ពីរ​ដុះ​ជា​មួយ​គ្នា រហូត​ដល់​ពេល​ច្រូត​ចុះ ហើយ​នៅ​ពេល​ច្រូត ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នក​ច្រូត​ថា ចូរ​ប្រមូល​ស្រងែ​ជា​មុន​សិន ហើយ​ចង​វា​ជា​កណ្តាប់ ទុក​សម្រាប់​ដុត រីឯ​ស្រូវ​សាលី ចូរ​ប្រមូល​ដាក់​ក្នុង​ជង្រុក​របស់​ខ្ញុំ"»។


ហើយ​ពួក​ទេវតា​នឹង​បោះ​អ្នក​ទាំង​នោះ​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។


ប៉ុន្តែ ពួក​អ្នក​ស្រុក​របស់​លោក គេ​ស្អប់​លោក​ណាស់ ក៏​ចាត់​តំណាង​ម្នាក់​ឲ្យ​ទៅ​តាម​ក្រោយ​លោក ទូល​ថា "យើង​ខ្ញុំ​មិន​ចង់​ឲ្យ​លោក​នេះ​សោយ​រាជ្យ​លើ​យើង​ទេ"។


ប៉ុន្តែ ចំពោះ​ពួក​ខ្មាំង​សត្រូវ ដែល​មិន​ចង់​ឲ្យ​យើង​សោយ​រាជ្យ​លើ​គេ ចូរ​នាំ​គេ​មក​ទី​នេះ ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​នេះ​ចុះ"»។


អ្នក​ណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ត្រូវ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ក៏​ក្រៀម​ទៅ​ដូច​ជា​មែក​ដែរ រួច​គេ​ប្រមូល​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។


នៅ​ក្នុង​អណ្ដាត​ភ្លើង ទាំង​សង​សឹក​អស់​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​អស់​អ្នក​ដែល​មិន​ស្តាប់​តាម​ដំណឹង​ល្អរបស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។


ពេលនោះ អា​ទទឹង​ច្បាប់​នឹង​លេច​មក ដែល​ព្រះ‌អម្ចាស់‌យេស៊ូវ​នឹង​បំផ្លាញ​វា ដោយ​ខ្យល់​ដែល​ចេញពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​វា​វិនាស​ដោយ​រស្មី​ដ៏រុងរឿងនៅ​ពេល​ព្រះ‌អង្គ​យាង​មក។


ផ្ទុយ​ទៅ​វិញ ប្រសិន‌បើ​ដី​ណា​ដែល​ដុះ​សុទ្ធ​តែ​បន្លា និង​អញ្ចាញ ដី​នោះ​ឥត​ប្រយោជន៍​អ្វី​ឡើយ ក៏​ជិត​នឹង​ត្រូវ​បណ្តាសា​ដែរ ហើយ​ចុង​បំផុត​នឹង​ត្រូវ​ដុត​ចោល​មិន​ខាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម