Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 23:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 តើ​វង្ស​របស់​ខ្ញុំ​មិន​មែន​ដូច្នេះ នៅ​ចំពោះ​ព្រះ​ទេ​ឬ? ដ្បិត​ព្រះ‌អង្គ​បាន​តាំង​សញ្ញា​នឹង​ខ្ញុំ ឲ្យ​នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ជា​សញ្ញា​ដែល​មាន​របៀប​រៀប‌រយ ហើយ​ពិត​ប្រាកដ។ តើ​មិន​មែន​ព្រះ‌អង្គ ដែល​ប្រទាន​ឲ្យ​ខ្ញុំ​បាន​ចម្រើន​ឡើង ហើយ​ជួយ​ខ្ញុំ​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​គ្រប់​យ៉ាង?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌ជាម្ចាស់​ក៏​ប្រព្រឹត្ត​ចំពោះ​ពូជ‌ពង្ស​របស់​ខ្ញុំ យ៉ាង​នោះ​ដែរ ព្រោះ​ព្រះអង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ខ្ញុំ ជា​សម្ពន្ធ‌មេត្រី​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ជា​សម្ពន្ធ‌មេត្រី​ដែល​មាន​មាត្រា​ត្រឹម​ត្រូវ មិន​អាច​ប្រែ‌ប្រួល​ឡើយ។ មាន​តែ​ព្រះអង្គ​ទេ​ដែល​ប្រទាន​ជ័យ‌ជម្នះ​មក​ខ្ញុំ ព្រម​ទាំង​ប្រទាន​អ្វីៗ​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 តើ​វង្ស​ខ្ញុំ​មិន​មែន​ដូច្នោះ នៅ​ចំពោះ​ព្រះ​ទេ​ឬ​អី ដ្បិត​ទ្រង់​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​ខ្ញុំ​ឲ្យ​នៅ​ជាប់​អស់‌កល្ប‌ជានិច្ច ជា​សេចក្ដី​សញ្ញា​ដែល​មាន​របៀប​រៀប‌រយ ហើយ​ក៏​ពិត​ប្រាកដ ឯ​សេចក្ដី​សង្គ្រោះនឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​គ្រប់​ជំពូក​របស់​ខ្ញុំ បាន​កើត​អំពី​នោះ​មក ទោះ​បើ​ទ្រង់​មិន​ទាន់​ឲ្យ​ដុះ‌ដាល​ឡើង​ក៏​ដោយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អុលឡោះ​ក៏​ប្រព្រឹត្ត​ចំពោះ​ពូជ‌ពង្ស​របស់​ខ្ញុំ យ៉ាង​នោះ​ដែរ ព្រោះ​ទ្រង់​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ខ្ញុំ ជា​សម្ពន្ធ‌មេត្រី​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ជា​សម្ពន្ធ‌មេត្រី​ដែល​មាន​មាត្រា​ត្រឹម​ត្រូវ មិន​អាច​ប្រែ‌ប្រួល​បាន​ឡើយ។ មាន​តែ​ទ្រង់​ទេ​ដែល​ប្រទាន​ជ័យ‌ជំនះ​មក​ខ្ញុំ ព្រម​ទាំង​ប្រទាន​អ្វីៗ​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 23:5
41 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ណា​ឥន្ទ‌ធនូ​ស្ថិត​នៅ​ក្នុង​ពពក យើង​នឹង​មើល​ឃើញ ហើយ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ដែល​យើង​បាន​តាំង​ជា‌មួយ​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​មាន​ជីវិត​នៅ​លើ​ផែន‌ដី»។


ដូច្នេះ ដាវ​មិន​ដែល​ឃ្លាត​ពី​គ្រួ​ឯង​ឡើយ ដ្បិត​ឯង​បាន​មើល​ងាយ​ដល់​យើង ហើយ​បាន​យក​ប្រពន្ធ​របស់​អ៊ូរី​ជា​សាសន៍​ហេត មក​ធ្វើ​ជា​ប្រពន្ធ​របស់​ឯង


ប៉ុន្តែ អាំណូន​មិន​ព្រម​ស្តាប់​នាង​ឡើយ គឺ​បាន​ចាប់​បង្ខំ​ដេក​ជា​មួយ​នាង ដោយ​ទ្រង់​មាន​កម្លាំង​ខ្លាំង​ជាង។


រី​ឯ​អាប់សា‌ឡុម​បាន​បង្គាប់​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ថា៖ «ចូរ​ឯង​ឃ្លាំ​មើល កាល​ណា​អាំណូន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​សប្បាយ​ចិត្ត ហើយ​យើង​ប្រាប់​ថា ចូរ​វាយ​អាំណូន​ចុះ នោះ​ត្រូវ​សម្លាប់​វា​ទៅ កុំ​ក្រែង​ខ្លាច​អ្វី​ឡើយ គឺ​យើង​ហើយ​ដែល​បាន​បង្គាប់​ការ​នេះ ចូរ​តាំង​ចិត្ត​ឲ្យ​មាំ ឲ្យ​បាន​ក្លាហាន​ចុះ»។


យ៉ូអាប់​ឆ្លើយ​ថា៖ «មិន​គួរ​ឲ្យ​អ្នក​នៅ​បង្ខាត​ពេល​ជា‌មួយ​នឹង​ឯង​ដូច្នេះ​ទេ» រួច​លោក​ចាប់​យក​ដែក​ពួយ​បី​កាន់​នៅ​ដៃ ទៅ​ពួយ​ទម្លុះ​ត្រង់​បេះដូង​អាប់សា‌ឡុម ក្នុង​កាល​ដែល​កំពុង​នៅ​រស់ ជាប់​នៅ​នឹង​ដើម​ម៉ៃសាក់​នៅ​ឡើយ។


កាល​ណា​ឯង​បាន​រស់​នៅ​គ្រប់​កំណត់​អាយុ​ហើយ រួច​បាន​ដេក​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​ឯង នោះ​យើង​នឹង​តាំង​ពូជ‌ពង្ស​ដែល​កើត​ពី​ឯង​មក ឲ្យ​ឡើង​សោយ‌រាជ្យ​ជំនួស​ឯង ហើយ​យើង​នឹង​តាំង​រាជ្យ​គេ​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង


ព្រះបាទ​ដាវីឌ​បាន​យាង​ចូល​ទៅ​គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ តើ​ទូល‌បង្គំ​ជា​អ្វី ហើយ​ពូជ‌ពង្ស​ទូល‌បង្គំ​ជា​អ្វី បាន​ជា​ព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ដល់​ត្រឹម​នេះ?


នៅ​ពេល​នោះ អ័ដូ‌នីយ៉ា ជា​បុត្រ​របស់​នាង​ហាគីត​ក៏​លើក​ខ្លួន​ឡើង ដោយ​ពោល​ថា៖ «យើង​នឹង​ធ្វើ​ជា​ស្តេច» ទ្រង់​បាន​ត្រៀម​រទេះ​ចម្បាំង និង​ពួក​ពល​សេះ ព្រម​ទាំង​មនុស្ស​ហាសិប​នាក់ ឲ្យ​រត់​នាំ​មុខ​ទ្រង់។


ដូច្នេះ បើ​ឯង​នឹង​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់ ហើយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ភ្នែក​យើង ដោយ​កាន់​តាម​បញ្ញត្តិ និង​ក្រឹត្យ‌ក្រម​របស់​យើង ដូច​ជា​ដាវីឌ ជា​អ្នក​បម្រើ​យើង​ដែរ នោះ​យើង​នឹង​នៅ​ជា‌មួយ​ឯង ហើយ​នឹង​តាំង​ជំនួរ​វង្ស​ឯង​ឡើង​ឲ្យ​ខ្ជាប់‌ខ្ជួន ដូច​ជា​យើង​បាន​តាំង​ឲ្យ​ដាវីឌ​ដែរ យើង​នឹង​ប្រគល់​ពួក​អ៊ីស្រា‌អែល​ឲ្យ​ដល់​ឯង


គឺ​ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​គេ តាម​គំនិត​របស់​ពួក​មនុស្ស​ស្រករ​គ្នា​វិញ​ថា៖ «បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​អ្នក​រាល់​គ្នា​ធ្ងន់​ណាស់ តែ​យើង​នឹង​បន្ថែម ឲ្យ​នឹម​អ្នក​រាល់​គ្នា​ធ្ងន់​ជាង​ទៅ​ទៀត បិតា​បាន​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​ខ្យា‌ដំរី»។


ព្រះ‌អង្គ​បាន​ប្រទាន​ការ​ប្រោស​លោះ ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គប​ង្គាប់​ឲ្យ​គេ​កាន់​តាម​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​រហូត​តទៅ។ ព្រះ‌នាម​របស់​ព្រះ‌អង្គ​បរិសុទ្ធ ហើយ​គួរ​កោត​ស្ញប់​ស្ញែង!


៙ ព្រលឹង​ទូល‌បង្គំ​ដង្ហក់​ចង់​បាន ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។


ខ្ញុំ​បាន​សូម​សេចក្ដី​តែ​មួយ​ពី​ព្រះ‌យេហូវ៉ា ហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា រាល់​តែ​ថ្ងៃ​អស់​មួយ​ជីវិត​របស់​ខ្ញុំ ដើម្បី​រំពឹង​មើល​សោភ័ណភាព​របស់​ព្រះ‌យេហូវ៉ា ហើយ​ពិនិត្យ​ពិចារណា​នៅ​ក្នុង ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។


ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ជា​ថ្ម​ដា និង​ជាព្រះ‌សង្គ្រោះ​ខ្ញុំ ជា​បន្ទាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ត្រូវ​រង្គើ​ជា​ខ្លាំង​ឡើយ។


៙ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា «យើង​បាន​តាំង​សញ្ញា​ជាមួយ​អ្នក ដែល​យើង​បាន​ជ្រើស​រើស យើង​បាន​ស្បថ​ជាមួយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ថា


មាន​លំពង់​មួយ​នឹង​ដុះ​ចេញ​ពី​គល់​របស់​អ៊ីសាយ ហើយ​មែក​មួយ ដែល​ចេញ​ពី​ឫស​គាត់ នឹង​កើត​មាន​ផល​ផ្លែ។


នៅ​គ្រា​ខាង​មុខ ពួក​យ៉ាកុប​នឹង​ចាក់​ឫស ពួក​អ៊ីស្រា‌អែល​នឹង​ដុះ​ពន្លក​ចេញ​មក ហើយ​បង្កើត​ផលពាស​ពេញ​លើ​ផែនដី​ទាំង​មូល។


នៅ​គ្រា​នោះ ខ្នែង​របស់​ព្រះ‌យេហូវ៉ា​នឹង​ល្អ​ប្រពៃ ហើយ​រុងរឿង ឯ​ផល​កើត​ពី​ដី​នឹង​បាន​ប្រសើរ ហើយ​ជា​លម្អ​ដល់​សំណល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ដែល​បាន​រួច។


ព្រោះ​អស់​ទាំង​ភ្នំ​ធំ​នឹង​បាត់​ទៅ​បាន អស់​ទាំង​ភ្នំ​តូច​នឹង​រើ​ចេញ​ទៅ​បាន​ដែរ ប៉ុន្តែ សេចក្ដី​សប្បុរស​របស់​យើង នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​អ្នក​ឡើយ ហើយ​សេចក្ដី​សញ្ញា​ពី​សេចក្ដី​មេត្រី​របស់​យើង ក៏​មិន​ត្រូវ​រើ​ចេញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ប្រោស​មេត្តា​ដល់​អ្នក។


ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​យើង ចូរ​ស្តាប់​ចុះ នោះ​ព្រលឹង​អ្នក​នឹង​បាន​រស់ យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​អ្នក​រាល់​គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច គឺ​ជា​សេចក្ដី​មេត្តា‌ករុណា​ស្មោះ‌ត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ។


ដ្បិត​យើង​គឺ​ព្រះ‌យេហូវ៉ា យើង​ស្រឡាញ់​សេចក្ដី​យុត្តិ‌ធម៌ យើង​ស្អប់​ការ​លួច​ប្លន់ និង​អំពើ​ទុច្ចរិត យើង​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក​ដោយ​សេចក្ដី​ពិត ហើយ​យើង​នឹង​តាំង​សេចក្ដី​សញ្ញា ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​ជា​មួយ​អ្នក។


ដូច្នេះ ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​ប្រទាន​ទី​សម្គាល់​មួយ​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌អង្គ មើល៍! នាង​ព្រហ្ម‌ចារី នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​មួយ ហើយ​នឹង​ឲ្យ​ព្រះ‌នាម​ថា អេម៉ា‌ញូអែល ។


យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​គេ ជា​សេចក្ដី​សញ្ញា​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជា‌និច្ច​ថា យើង​នឹង​មិន​បែរ​ចេញ​ពី​គេ​ឡើយ គឺ​នឹង​ឲ្យ​គេ​បាន​សេចក្ដី​ល្អ​វិញ យើង​នឹង​ដាក់​សេចក្ដី​កោត​ខ្លាច​ដល់​យើង​ក្នុង​ចិត្ត​គេ ប្រយោជន៍​កុំ​ឲ្យ​គេ​ឃ្លាត​ចេញ​ពី​យើង។


នោះ​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​ដាវីឌ ជា​អ្នក​បម្រើ​យើង ក៏​នឹង​ផ្តាច់​ទៅ​បាន​ដែរ។ ដើម្បី​មិន​ឲ្យ​ដាវីឌ​មាន​កូន​ចៅ​ណា​មួយ​សោយ‌រាជ្យ នៅ​លើ​បល្ល័ង្ក​របស់​លោក ព្រម​ទាំង​សេចក្ដី​សញ្ញា ដែល​តាំង​នឹង​ពួក​លេវី ជា​ពួក​អ្នក​ដែល​ទទួល​ការ‌ងារ​របស់​យើង​ដែរ


មួយ​ទៀត យើង​នឹង​តាំង​សញ្ញា​ជា​មួយ​គេ សញ្ញា​នោះ​នឹង​នៅ​ជាប់​នឹង​គេ​អស់​កល្ប​ជា‌និច្ច យើង​នឹង​តាំង​គេ​ឡើង ហើយ​ចម្រើន​គេ​ឲ្យ​មាន​គ្នា​ជា​ច្រើន ព្រម​ទាំង​ដាក់​ទី​បរិសុទ្ធ​របស់​យើង នៅ​កណ្ដាល​គេ​ឲ្យ​នៅ​អស់​កល្ប​ជា‌និច្ច។


«នៅ​ថ្ងៃ​នោះ យើង​នឹង​លើក​ទី​លំ‌នៅ​របស់​ដាវីឌ ដែល​ដួល​រលំ​នោះ​ឡើង​វិញ ហើយ​ជួស​ជុល​កន្លែង​ធ្លុះ​ធ្លាយ​ឲ្យ​ជិត យើង​នឹង​លើកកន្លែង​ខូច​បង់​ឡើង ហើយ​សង់​ឡើង​ឲ្យ​បាន​ដូច​ដើម


ឯ​ការ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ទៅ​ឯ​សេចក្ដី​ពុក​រលួយ នោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​នឹង​ប្រគល់​ព្រះ​ពរ​ដ៏​បរិសុទ្ធ និង​ប្រាកដ​របស់​ដាវីឌ ឲ្យ​អ្នក​រាល់​គ្នា" ។


សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ដែល​បាន​ប្រោស​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ជា​គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម ដោយ​សារ​ព្រះ​លោហិត​នៃ​សេចក្ដី​សញ្ញា


យើង​មាន​សេចក្ដី​សង្ឃឹម​នេះ ដូច​ជា​យុថ្កា​នៃ​ព្រលឹង​ដ៏​ជាប់​មាំ​មួន ថា​នឹង​បាន​ចូល​ទៅ​ខាង​ក្នុង​វាំង​នន


យើង​នឹង​បង្កើត​ឲ្យ​មាន​សង្ឃ​មួយ​ដែល​ស្មោះ​ត្រង់​សម្រាប់​យើង ជា​អ្នក​ដែល​ធ្វើ​តាម​ចិត្ត​តាម​គំនិត​យើង​វិញ ហើយ​យើង​នឹង​ឲ្យ​អ្នក​នោះ​មាន​គ្រួសារ​ដ៏​រឹង‌ប៉ឹង អ្នក​នោះ​នឹង​ដើរ​នៅ​ចំពោះ​អ្នក​ដែល​យើង​ចាក់​ប្រេង‌តាំង​ឲ្យ​ជា​រៀង​រហូត​ទៅ។


សូម​អត់​ទោស​អំពើ​រំលង​នេះ​ដល់​ស្រី​បម្រើ​របស់​លោក​ផង ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​តាំង​ជំនួរ‌វង្ស​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ឲ្យ​មាំ‌មួន​ឡើង​ជា​ពិត​ប្រាកដ ព្រោះ​លោក​ម្ចាស់​នៃ​ខ្ញុំ​តែង​ធ្វើ​សង្គ្រាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្មាន​ឃើញ​សេចក្ដី​អាក្រក់​ណា​នៅ​ក្នុង​លោក​ម្ចាស់​ឡើយ គ្រប់​មួយ​ជីវិត​របស់​លោក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម