Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 22:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ព្រោះ​គ្រប់​បញ្ញត្តិ​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​មិន​បាន​ងាក​ចេញ​ពី​ក្រឹត្យ របស់​ព្រះ‌អង្គ​ណា​មួយ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ ខ្ញុំ​មិន​បំពាន​លើ​ច្បាប់​របស់​ព្រះអង្គ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ពី​ព្រោះ​គ្រប់​ទាំង​បញ្ញត្ត​របស់​ទ្រង់ បាន​នៅ​ចំពោះ​មុខ​ទូលបង្គំ ហើយ​ទូលបង្គំ​មិន​បាន​ងាក​ចេញ ពី​ក្រិត្យ​របស់​ទ្រង់​ណា​មួយ​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មាន របស់​ទ្រង់ ខ្ញុំ​មិន​បាន​បំពាន​លើ​ហ៊ូកុំ​របស់​ទ្រង់​ទេ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 22:23
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល‌បង្គំ​មិន​បាន​បែរ​ចេញ ពី​វិន័យ​របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​បង្រៀន​ទូល‌បង្គំ។


ហេតុ​នេះ ទូល‌បង្គំ​រាប់​ថា ព្រះ‌ឱវាទ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ត្រឹម‌ត្រូវ​ទាំង​អស់ ទូល‌បង្គំ​ស្អប់​គ្រប់​ទាំង​ផ្លូវ​ភូត​ភរ។


បបូរ​មាត់​ទូល‌បង្គំ​ប្រកាស​ពី​គ្រប់​ទាំង​វិន័យ ដែល​ចេញ​មក​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ។


ទូល‌បង្គំ​បាន​រើស​យក​ផ្លូវ​ស្មោះ‌ត្រង់ ទូល‌បង្គំ​បាន​តាំង​វិន័យ​របស់​ព្រះ‌អង្គ នៅ​មុខ​ទូល‌បង្គំ។


នោះ​ទូល‌បង្គំ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​ភ្នែក​ទូល‌បង្គំបាន​សម្លឹង​មើល បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។


បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិតទាំង​អស់ គេ​បៀត‌បៀន​ទូល‌បង្គំ​ដោយ​ឥត​ហេតុ សូម​ជួយ​ទូល‌បង្គំ​ផង!


អ្នក​ទាំង​ពីរ​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​ព្រះ‌អម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ឡើយ។


បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។


ហើយ​កុំ​ឲ្យ​កើត​មាន​ចិត្ត​ធំ​លើ​ពួក​បង​ប្អូន​របស់​ខ្លួន ឬ​ងាក​បែរ​ចេញ​ពី​បទ​បញ្ជា ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ដើម្បី​ឲ្យ​រាជ្យ​របស់​ស្ដេច និង​កូន​ចៅ​របស់​ស្ដេច បាន​ស្ថិត​ស្ថេរ​យូរ‌អង្វែង​នៅ​ក្នុង​នគរ​របស់​ខ្លួន នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល​តទៅ»។


«ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្តាប់​តាម​បញ្ញត្តិ​ទាំង​នេះ ទាំង​កាន់​ខ្ជាប់ ហើយ​ប្រព្រឹត្ត​តាម នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក​ក៏​នឹង​កាន់​តាម​សេចក្ដី‌សញ្ញា និង​សេចក្ដី​សប្បុរស​ចំពោះ​អ្នក ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹងបុព្វ​បុរស​របស់​អ្នកដែរ។


ចូរ​ប្រយ័ត្ន​ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​មិន​កាន់​តាម​អស់​ទាំងបទ​បញ្ជា ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ ដែលខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម