Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 22:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់ តាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​សង​ទូល‌បង្គំ តាម​សេចក្ដី​បរិសុទ្ធ​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះអង្គ​តប​ស្នង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​រង្វាន់ តាម​សេចក្ដី​សុចរិត​របស់​ទូលបង្គំ ទ្រង់​បាន​សង​ទូលបង្គំ​តាម​សេចក្ដី​បរិសុទ្ធ​នៃ​ដៃ​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អុលឡោះ‌តាអាឡា​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ស្រប​តាម​សេចក្តី​សុចរិត​របស់​ខ្ញុំ ទ្រង់​តប​ស្នង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 22:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​ប្រទាន​រង្វាន់​មក តាម​សេចក្ដី​ទៀង​ត្រង់​របស់​ទូល‌បង្គំ គឺ​តាម​សេចក្ដី​បរិសុទ្ធ​របស់​ទូល‌បង្គំ នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ។


ព្រះបាទ​សាឡូម៉ូន​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អង្គ​បាន​សម្ដែង​សេចក្ដី​សប្បុរស​យ៉ាង​ធំ​ដល់​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​ទូល‌បង្គំ តាម​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត ហើយ​ដោយ​មាន​ចិត្ត​ទៀង​ត្រង់​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​បាន​បម្រុង​ទុក​សេចក្ដី​សប្បុរស​ដ៏​ធំ​នេះ​ឲ្យ​ទ្រង់​ទៀត គឺ​បាន​ប្រទាន​ឲ្យ​ទ្រង់​មាន​កូន សម្រាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ទ្រង់ ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ។


នោះ​សូម​ព្រះ‌អង្គ​ព្រះ​សណ្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​សម្រេច​ការ‌ងារ​ដោយ​ជំនុំ‌ជម្រះ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ទាំង​ដាក់​ទោស​ដល់​មនុស្ស​អាក្រក់ ដើម្បី​នឹង​ទម្លាក់​អំពើ​អាក្រក់​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ ហើយ​សម្រេច​ដល់​មនុស្ស​សុចរិត​ទុក​ជា​សុចរិត ដើម្បី​នឹង​សង​ដល់​គេ តាម​សេចក្ដី​សុចរិត​របស់​ខ្លួន​គេ​ទៅ។


ចំណែក​អ្នក​សុចរិត គេ​នឹង​ព្យាយាម​ក្នុង​ផ្លូវ​គេ ហើយ​អ្នក​ណា​ដែល​មាន​ដៃ​ស្អាត អ្នក​នោះ​នឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង។


មួយ​ទៀត ទូល‌បង្គំជា​អ្នក​បម្រើ​ព្រះ‌អង្គ ក៏​ចេះ​ប្រយ័ត្ន ដោយ‌សារ​សេចក្ដី​ទាំង​នោះ ហើយ​ដែល​កាន់​តាម​នោះ​មាន​រង្វាន់​យ៉ាង​ធំ។


គឺ​ជា​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ ជា​អ្នក​ដែល​មិន​បណ្ដោយ​ឲ្យ​ព្រលឹង​ខ្លួន ទៅ​តាម​សេចក្ដី​ភូត​ភរ ក៏​មិន​ពោល​ពាក្យ​ស្បថ​បំពាន​ឡើយ។


ព្រះ‌យេហូវ៉ា​ជំនុំ‌ជម្រះ​សាសន៍​ទាំង‌ឡាយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជំនុំ‌ជម្រះ​ទូល‌បង្គំ តាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ និង​តាម​សេចក្ដី​ទៀង​ត្រង់​របស់​ទូល‌បង្គំ​ផង។


ប្រសិន​បើ​មនុស្ស​សុចរិត បាន​ទទួល​រង្វាន់​នៅ​ផែនដី ចំណង់បើ​មនុស្ស​អាក្រក់ និង​មនុស្ស​មាន​បាប តើ​នឹង​ទទួល​សំណង លើស​ជាង​អម្បាល‌ម៉ាន​ទៅ!


ដូច្នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឈរ​ឲ្យ​មាំ​មួន កុំ​រង្គើ ទាំង​ធ្វើ​ការ​ព្រះ‌អម្ចាស់​ឲ្យ​បរិបូរ​ជានិច្ច ដោយ​ដឹង​ថា កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ‌អម្ចាស់ នោះ​មិន​ឥត​ប្រយោជន៍​ឡើយ។


សូម​ចូល​ទៅ​ជិត​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​យាង​មក​ជិត​អ្នក​រាល់​គ្នា​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាតចុះ មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​សម្អាត​ចិត្ត​ឲ្យ​ស្អាត​ឡើង។


ព្រះ‌យេហូវ៉ា​នឹង​សង​ដល់​មនុស្ស​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​ស្មោះ​ត្រង់​របស់​គេ​រៀង​ខ្លួន ព្រោះ​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូល‌បង្គំ​ហើយ តែ​ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម