Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 20:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះបាទ​ដាវីឌ​បាន​យាង​មក​ដល់​ដំណាក់​របស់​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡិម​វិញ ស្តេច​យក​ពួក​អ្នក​ម្នាង​ទាំង​ដប់​នាក់ ដែល​បាន​ទុក​ឲ្យ​នៅ​ចាំ​ដំណាក់​ទៅ​បង្ខាំង​ទុក ហើយ​ចិញ្ចឹម​រក្សា​ដោយ​ស្បៀង​អាហារ តែ​មិន​បាន​យាង​ចូល​ទៅ​រក​នាង​ណា​មួយ​ទេ ដូច្នេះ នាង​ទាំង​នោះ​ត្រូវ​បង្ខាំង​ទុក​ឲ្យ​នៅ​ជា​មេម៉ាយ រហូត​ដល់​ថ្ងៃ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពេល​ព្រះ‌បាទ​ដាវីឌ​វិល​ទៅ​ដល់​ដំណាក់​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ ស្ដេច​ចាត់​គេ​ឲ្យ​ទៅ​រក​ស្រី​ស្នំ​ទាំង​ដប់​នាក់ ដែល​ស្ដេច​បាន​ទុក​ឲ្យ​នៅ​ថែ‌រក្សា​ដំណាក់។ ស្ដេច​យក​ស្រី​ស្នំ​ទាំង​នោះ​ទៅ​បង្ខាំង​ទុក​ក្នុង​ផ្ទះ​មួយ ហើយ​ចិញ្ចឹម​ពួក​នាង ប៉ុន្តែ ស្ដេច​ពុំ​យាង​ចូល​ទៅ​រក​ពួក​នាង​ទៀត​ឡើយ។ ពួក​នាង​ត្រូវ​គេ​បង្ឃាំង​ឲ្យ​នៅ​ជា​ស្រី​មេម៉ាយ រហូត​ដល់​ថ្ងៃ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដាវីឌ​ក៏​យាង​មក​ដល់​ដំណាក់​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម នោះ​ទ្រង់​យក​ពួក​អ្នក‌ម្នាង​ទាំង​១០​នាក់ ដែល​បាន​ទុក​ឲ្យ​នៅ​ចាំ​ដំណាក់​ទៅ​បង្ខាំង​ទុក ហើយ​ចិញ្ចឹម​រក្សា​ដោយ​ស្បៀង​អាហារ តែ​មិន​បាន​យាង​ចូល​ទៅ​ឯ​នាង​ណា​មួយ​ទៀត​ទេ ដូច្នេះ នាង​ទាំង​នោះ​ត្រូវ​បង្ខាំង​ទុក​ឲ្យ​នៅ​ជា​មេម៉ាយ រហូត​ដល់​ថ្ងៃ​ស្លាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពេល​ស្តេច​ទត​វិល​ទៅ​ដល់​ដំណាក់ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ គាត់​ចាត់​គេ​ឲ្យ​ទៅ​រក​ស្រី​ស្នំ​ទាំង​ដប់​នាក់ ដែល​គាត់​បាន​ទុក​ឲ្យ​នៅ​ថែ​រក្សា​ដំណាក់។ គាត់​យក​ស្រី​ស្នំ​ទាំង​នោះ​ទៅ​បង្ខាំង​ទុក​ក្នុង​ផ្ទះ​មួយ ហើយ​ចិញ្ចឹម​ពួក​នាង ប៉ុន្តែ គាត់​ពុំ​ចូល​ទៅ​រក​ពួក​នាង​ទៀត​ឡើយ។ ពួក​នាង​ត្រូវ​គេ​បង្ខាំង​ឲ្យ​នៅ​ជា​ស្រី​មេម៉ាយ រហូត​ដល់​ថ្ងៃ​ស្លាប់។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 20:3
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ឃុំ​គេ​ទុក​ក្នុង​គុក​របស់​មេ​កង​រក្សា​ស្តេច ជា​គុក​ដែល​ឃុំ​ឃាំង​លោក​យ៉ូសែប។


នោះ​ស្ដេច​ក៏​យាង​ចេញ​ទៅ ព្រម​ទាំង​ពួក​វង្សា‌នុវង្ស​ទាំង​អស់​ផង បាន​ទុក​នៅ​តែ​ស្រី​អ្នក​ម្នាង​ដប់​នាក់ ឲ្យ​រក្សា​ដំណាក់​ប៉ុណ្ណោះ


ពេល​នោះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​បោះ‌បង់​ចោល​ព្រះបាទ​ដាវីឌ ទៅ​តាម​សេបា​ជា​កូន​ប៊ីគ្រី​វិញ តែ​ពួក​យូដា​បាន​តាម​ស្តេច​របស់​គេ​ជាប់ ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ រហូត​ដល់​ក្រុង​យេរូ‌សាឡិម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម