Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 20:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពេល​បាន​យក​លោក​ចេញ​ពី​ផ្លូវ​ហើយ នោះ​បណ្ដា​ទ័ព​ក៏​ដើរ​តាម​យ៉ូអាប់​ទៅ ដើម្បី​នឹង​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 នៅ​ពេល​ទាហាន​នោះ​ទាញ​សព​ចេញ​ពី​ផ្លូវ​ហើយ ទាហាន​ទាំង​អស់​នាំ​គ្នា​បន្ត​ដំណើរ​តាម​ពី​ក្រោយ​លោក​យ៉ូអាប់ ដេញ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 កាល​បាន​យក​លោក​ចេញ​ពី​ផ្លូវ​ហើយ នោះ​បណ្តា​ទ័ព​ក៏​ដើរ​តាម​យ៉ូអាប់​ទៅ ដើម្បី​នឹង​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 នៅ​ពេល​ទាហាន​នោះ​ទាញ​សព​ចេញ​ពី​ផ្លូវ​ហើយ ទាហាន​ទាំង​អស់​នាំ​គ្នា​បន្ត​ដំណើរ តាម​ពី​ក្រោយ​លោក​យ៉ូអាប់ ដេញ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 20:13
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ មាន​មនុស្ស​ចោល‌ម្សៀត​ម្នាក់​ឈ្មោះ​សេបា ជា​កូន​ប៊ីគ្រី កុល‌សម្ព័ន​បេនយ៉ាមីន បាន​ផ្លុំ​ត្រែ​ឡើង​ពោល​ថា៖ «យើង​រាល់​គ្នា​គ្មាន​ចំណែក​ខាង​ដាវីឌ​ទេ ក៏​គ្មាន​មត៌ក​ជា‌មួយ​កូន​អ៊ីសាយ​ដែរ ឱ​អ៊ីស្រា‌អែល​អើយ ចូរ​យើង​ត្រឡប់​ទៅ​ទី​លំ‌នៅ​របស់​យើង គ្រប់​គ្នា​វិញ​ទៅ»។


មាន​ម្នាក់​ក្នុង​ចំណោម​ពួក​យ៉ូអាប់ ឈរ​ជិត​លោក​ប្រកាស​ថា៖ «អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត​នៅ​ខាង​យ៉ូអាប់ និង​នៅ​ខាង​ដាវីឌ ចូរ​មក​តាម​យ៉ូអាប់​ចុះ»។


សេបា បាន​ដើរ​កាត់​ទឹក​ដី​កុល‌សម្ព័ន​អ៊ីស្រា‌អែល​ទាំង​មូល ទៅ​ដល់​ត្រឹម​ក្រុង​អេបិល តំបន់​បេត-ម្អាកា ហើយ​ពួក​ប៊ីគ្រី បាន​នាំ​គ្នា​ទាំង​អស់​ចូល​ទៅ​តាម​គាត់។


ស្តេច​អាស‌ស៊ើរ​ចាត់​ថើថាន និង​រ៉ាប-សារី ហើយ​រ៉ាបសា‌កេ ពី​ក្រុង​ឡាគីស នាំ​ទាំង​ពល‌ទ័ព​ជា​ច្រើន ឲ្យ​ទៅ​ឯ​ស្ដេច​ហេ‌សេ‌គា នៅ​ក្រុង​យេរូ‌សាឡិម គេ​ក៏​ឡើង​ទៅ កាល​គេ​មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ គេ​ឈរ​ក្បែរ​ប្រឡាយ​នៃ​ស្រះ​ខាង​លើ ដែល​នៅ​តាម​ផ្លូវ​វាល​នៃ​ជាង​ប្រមោក។


ផ្លូវ​របស់​មនុស្ស​ទៀង​ត្រង់ នោះ​គឺ​ជា​ការ​ចៀស​វាង​ពី​អំពើ​អាក្រក់ អ្នក​ណា​ដែល​រក្សា​ទុក​នូវ​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន នោះ​ឈ្មោះ​ថា​ការ​ពារ​ព្រលឹង​ខ្លួន។


រួច​ស្តេច​អាស‌ស៊ើរ​ចាត់​រ៉ាបសា‌កេ ឲ្យ​នាំ​ពល‌ទ័ព​យ៉ាង​ធំ ពី​ក្រុង​ឡាគីស ទៅ​ឯ​ស្តេច​ហេ‌សេ‌គា នៅ​ក្រុង​យេរូ‌សាឡិម លោក​ក៏​ឈរ​នៅ​ត្រង់​ប្រឡាយ​ទឹក នៃ​ព្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ឯ​ចម្ការ​ជាង​ប្រមោក។


ចូរ​ចូល​ទៅ ចូរ​ចូល​ទៅ​តាម​ទ្វារ​ចុះ ចូរ​រៀប​ផ្លូវ​សម្រាប់​ប្រជាជន ចូរ​លើក ចូរ​លើក​ថ្នល់​ឡើង ចូរ​ប្រមូល​យក​ថ្ម​ចេញ ហើយ​បង្ហូត​ទង់‌ជ័យ​មួយ សម្រាប់​ជន​ជាតិ​ទាំង‌ឡាយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​ហោរា​អេសាយ​ថា៖ «ចូរអ្នក និង​ស្អា-យ៉ាស៊ូប កូន​អ្នក ចេញ​ទៅ​ជួប​អេហាស​នៅ​ចុង​ប្រឡាយ​ទឹក ត្រង់​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ប្រមោក


ចូរ​ធ្វើ​ទី​សម្គាល់​តាម​ផ្លូវ ហើយ​ដោត​តម្រុយ​ចុះ ចូរ​តាំង​ចិត្ត​តម្រង់​ទៅ​ឯ​ថ្នល់ គឺ​ជា​ផ្លូវ​ដែល​អ្នក​បាន​ទៅ​តាម​នោះ ឱ​ព្រហ្មចារី​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ចូរ​វិល​មក​វិញ ចូរ​វិល​មក​ឯ​ទី​ក្រុង​របស់​អ្នក​ទាំង​នេះ​ចុះ


កូន​ចៅ​អ៊ីស្រា‌អែល​អង្វរ​ស្ដេច​ថា៖ «យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ផ្លូវ​ធំ​ប៉ុណ្ណោះ ហើយ​ប្រសិន‌បើ​យើង​ខ្ញុំ ឬ​ហ្វូង​សត្វ​យើង​ខ្ញុំ​ផឹក​ទឹក​របស់​ព្រះករុណា នោះ​យើង​ខ្ញុំ​នឹង​ចេញ​ថ្លៃ​សង សូម​គ្រាន់​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ដើរ​កាត់​ប៉ុណ្ណោះ​បាន​ហើយ»។


ពួក​គេ​បាន​មក​ដល់​ក្រុង​យេរី‌ខូរ។ ពេល​ព្រះ‌អង្គ និង​ពួក​សិស្ស ព្រម​ទាំង​បណ្ដាជន​ច្រើន​កុះ​ករ ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​យេរីខូរ មាន​មនុស្ស​ខ្វាក់​ឈ្មោះ​បារទី‌មេ ជា​កូន​របស់​លោក​ទី​មេ កំពុង​អង្គុយ​សុំ​ទាន​នៅ​ក្បែរ​ផ្លូវ។


ដូច្នេះ ពួក​គេ​ពោល​ថា៖ «មើល៍ រាល់​ឆ្នាំ គេ​តែង​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ស៊ីឡូរ ដែល​នៅ​ខាង​ជើង​បេត-អែល នៅ​ខាង​កើត​ផ្លូវ​ដែល​ឡើង​ពី​បេត-អែល ទៅ​ស៊ីគែម និង​ខាង​ត្បូង​ល្បូណា»។


រួច​គោ​នោះ​ក៏​ចេញ​តម្រង់​តាម​ផ្លូវ​ទៅ​បេត-សេមែស គឺ​ទៅ​តាម​ថ្នល់​តែ​មួយ​នោះ ទាំង​រោទ៍​បណ្តើរ ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ឡើយ ពួក​មេ​នៃ​សាសន៍​ភីលី‌ស្ទីន​ក៏​ដើរ​តាម​រហូត​ដល់​ព្រំ​ប្រទល់​បេត-សេមែស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម