២ សាំយូអែល 20:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 មានម្នាក់ក្នុងចំណោមពួកយ៉ូអាប់ ឈរជិតលោកប្រកាសថា៖ «អ្នកណាដែលស្ម័គ្រចិត្តនៅខាងយ៉ូអាប់ និងនៅខាងដាវីឌ ចូរមកតាមយ៉ូអាប់ចុះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 មានទាហានម្នាក់របស់លោកយ៉ូអាប់ ដែលឈរនៅជិតសពរបស់លោកអម៉ាសា ពោលឡើងថា៖ «អ្នកណានៅខាងលោកយ៉ូអាប់ និងនៅខាងព្រះបាទដាវីឌ ចូរទៅតាមលោកយ៉ូអាប់ចុះ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 មានម្នាក់ក្នុងពួកយ៉ូអាប់ ឈរជិតលោកប្រកាសថា អ្នកណាដែលស្ម័គ្រចិត្តខាងយ៉ូអាប់ ហើយនៅខាងដាវីឌ ចូរមកតាមយ៉ូអាប់ចុះ សូមមើលជំពូកអាល់គីតាប11 មានទាហានម្នាក់របស់លោកយ៉ូអាប់ ដែលឈរនៅជិតសពរបស់លោកអម៉ាសា ពោលឡើងថា៖ «អ្នកណានៅខាងលោកយ៉ូអាប់ និងនៅខាងស្តេចទត ចូរទៅតាមលោកយ៉ូអាប់ចុះ!»។ សូមមើលជំពូក |
មិនមែនដូច្នោះទេ គឺមានមនុស្សម្នាក់ដែលមកពីស្រុកភ្នំអេប្រាអិម ឈ្មោះសេបា ជាកូនប៊ីគ្រី វាបានលើកដៃក្បត់ចំពោះព្រះបាទដាវីឌ ចូរប្រគល់តែខ្លួនវាមួយមកប៉ុណ្ណោះ នោះយើងនឹងថយចេញពីទីក្រុងនេះទៅហើយ» ស្រីនោះឆ្លើយមកយ៉ូអាប់ថា៖ «ចាំមើល គេនឹងបោះក្បាលវារំលងកំផែងមកជូនលោក»។