២ សាំយូអែល 2:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ពេលនោះ អ្នកស្រុកនាំគ្នាមក ហើយចាក់ប្រេងតាំងដាវីឌឲ្យធ្វើជាស្តេចលើពួកយូដា។ មានគេទូលដល់ដាវីឌថា៖ «ពួកដែលបញ្ចុះអដ្ឋិរបស់ស្ដេចសូល នោះគឺជាពួកអ្នកនៅក្រុងយ៉ាបេស-កាឡាត »។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ពេលនោះ អ្នកស្រុកយូដានាំគ្នាមកក្រុងហេប្រូន ហើយចាក់ប្រេងអភិសេកលោកដាវីឌ ជាស្ដេចរបស់ជនជាតិយូដា។ មានគេនាំដំណឹងមកទូលព្រះបាទដាវីឌថា អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ បាននាំគ្នាបញ្ចុះសពព្រះបាទសូល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 មានគេទូលដល់ដាវីឌថា ពួកដែលបញ្ចុះអដ្ឋិរបស់សូល នោះគឺជាពួកអ្នកនៅក្រុងយ៉ាបេស-កាឡាត សូមមើលជំពូកអាល់គីតាប4 ពេលនោះ អ្នកស្រុកយូដានាំគ្នាមកក្រុងហេប្រូន ហើយតែងតាំងទត ជាស្ដេចរបស់ជនជាតិយូដា។ មានគេនាំដំណឹងមកជម្រាបស្តេចទតថា អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ បាននាំគ្នាបញ្ចុះសពស្តេចសូល។ សូមមើលជំពូក |
ចំណែកព្រះបាទដាវីឌ ទ្រង់ចាត់គេទៅឯសាដុក និងសង្ឃអ័បៀថើរ ដោយពាក្យថា៖ «ចូរសួរពួកចាស់ទុំនៃពួកយូដាថា "ហេតុអ្វីបានជាអ្នករាល់គ្នាយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកក្នុងដំណាក់វិញដូច្នេះ? ដ្បិតសូរសព្ទដែលពួកអ៊ីស្រាអែលកំពុងតែនិយាយគ្នានោះ បានឮទៅដល់ស្តេចនៅឯរាជដំណាក់ហើយ។