Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 19:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 លោក​ជា​មនុស្ស​មាន​វ័យ​កន្លង​ហើយ មាន​អាយុ​ប៉ែតសិប​ឆ្នាំ​គត់ លោក​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ថ្វាយ​ស្តេច ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ស្រុក​ម៉ាហា‌ណែម ដ្បិត​លោក​ជា​អ្នក​មាន​ស្តុក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 លោក​មាន​វ័យ​ចាស់​ជរា​ហើយ គឺ​អាយុ​ប៉ែត‌សិប​ឆ្នាំ។ ពេល​ស្ដេច​គង់​នៅ​ក្រុង​ម៉ាហា‌ណែម លោក​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់​ដែល​ស្ដេច​ត្រូវ​ការ ដ្បិត​លោក​ជា​អ្នក​មាន​ស្ដុក‌ស្ដម្ភ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 លោក​ជា​មនុស្ស​មាន​វ័យ​កន្លង​ហើយ មាន​អាយុ​៨០​ឆ្នាំ​គត់ លោក​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ថ្វាយ​ស្តេច ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ស្រុក​ម៉ាហា‌ណែម ដ្បិត​លោក​ជា​អ្នក​មាន​ស្តុក

សូមមើលជំពូក ចម្លង

អាល់គីតាប

32 គាត់​មាន​វ័យ​ចាស់​ជរា​ហើយ គឺ​អាយុ​ប៉ែត‌សិប​ឆ្នាំ។ ពេល​ស្តេច​ទត​នៅ​ក្រុង​ម៉ាហា‌ណែម គាត់​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់​ដែល​ស្តេច​ទត​ត្រូវ​ការ ដ្បិត​គាត់​ជា​អ្នក​មាន​ស្តុក‌ស្តម្ភ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 19:32
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំនួន​ឆ្នាំ​ដែល​លោក​អ័ប្រា‌ហាំ​រស់​នៅ​ទាំង​អស់​បាន មួយ​រយ​ចិតសិប​ប្រាំ​ឆ្នាំ។


លោក​យ៉ាកុប​រស់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​បាន​ដប់​ប្រាំពីរ​ឆ្នាំ។ ដូច្នេះ ចំនួន​ឆ្នាំ​នៃ​អាយុ​ដែល​លោក​យ៉ាកុប​រស់​នៅ ទាំង​អស់​បាន​មួយ​រយ​សែសិប​ប្រាំពីរ​ឆ្នាំ។


អាយុ​របស់​មធូ‌សាឡា​ទាំង​អស់​បាន ប្រាំបួន​រយ​ហុកសិប​ប្រាំ​បួន​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។


រួច​លោក​យ៉ូសែប​ក៏​ស្លាប់​ទៅ ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ឆ្នាំ ហើយ​គេ​អប់​‌សព​លោក រួច​ដាក់​ក្នុង​មឈូស​នៅ​ស្រុក​អេស៊ីព្ទ។:៚


អាយុ​របស់​លោក​ណូអេ​ទាំង​អស់​បាន​ប្រាំ​បួន​រយ​ហា​សិប​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។


ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «សូម​អញ្ជើញ​ទៅ​ជា‌មួយ​ខ្ញុំ នោះ​ខ្ញុំ​នឹង​បី‌បាច់​រក្សា​លោក នៅ​ឯ​ក្រុង​យេរូ‌សាឡិម


មណា‌ហិម​ទារ​ប្រាក់​នោះ​ពី​ពួក​អ៊ីស្រា‌អែល​វិញ គឺ​ពី​ពួក​អ្នក​មាន ក្នុង​ម្នាក់ៗ​ហាសិប​សេកែល សម្រាប់​ថ្វាយ​ដល់​ស្តេច​ស្រុក​អាស‌ស៊ើរ។ ដូច្នេះ ស្តេច​អាស‌ស៊ើរ​ក៏​ចេញ​ទៅ​វិញ មិន​បាន​នៅ​ជាប់​ក្នុង​ស្រុក​នោះ​ទេ។


លោក​មាន​ចៀម​ប្រាំពីរ​ពាន់ អូដ្ឋ​បី​ពាន់ គោ​ប្រាំរយ​នឹម និង​លា​ញី​ប្រាំរយ ក៏​មាន​អ្នក​បម្រើ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​មនុស្ស​ទាំង​អស់ នៅ​ប្រទេស​ខាង​កើត។


ឯ​សក់​ស្កូវ បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត នោះ​ជា​មកុដ​នៃ​កិត្តិ‌សព្ទ។


អ្នក​ដែល​បាន​ទទួល​ពីរ​ពាន់​ក៏​ដូច្នោះ​ដែរ គឺ​ចំណេញ​បាន​ពីរ​ពាន់​ទៀត។


កាល​លោក​ម៉ូសេ​ស្លាប់ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ តែ​ភ្នែក​របស់​លោក​មិនបាន​អន់ ហើយ​កម្លាំង​របស់​លោក​ក៏​មិន​បាន​ថយ​ដែរ។


នៅ​ម៉ាអូន មាន​អ្នក​មាន​ស្តុក‌ស្តម្ភ​ម្នាក់ ដែល​មាន​ទ្រព្យ​សម្បត្តិ​នៅ​កើមែល គាត់​មាន​ចៀម​បី​ពាន់​ក្បាល និង​ពពែ​មួយ​ពាន់​ក្បាល នៅ​ពេល​នោះ គាត់​កំពុង​កាត់​រោម​ចៀម​នៅ​ឯ​កើមែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម