Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 18:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ឯ​យ៉ូអាប់​ក៏​បន្ទោស​ដល់​អ្នក​ដែល​ប្រាប់​ដំណឹង​នោះ​ថា៖ «បើ​ឯង​បាន​ឃើញ​ហើយ ម្តេច​ក៏​មិន​បាន​វាយ​សម្លាប់​នៅ​ទី​នោះ​ភ្លាម​ទៅ យើង​នឹង​បាន​ឲ្យ​ប្រាក់​ដប់​ដួង និង​ខ្សែ​ក្រវាត់​មួយ​ដល់​ឯង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 លោក​យ៉ូអាប់​មាន​ប្រសាសន៍​ថា៖ «ឯង​បាន​ឃើញ​អាប់‌សា‌ឡុម​ឬ! ហេតុ​អ្វី​បាន​ជា​ឯង​មិន​ប្រហារ​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ទៅ? នោះ​ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ដប់​ស្លឹង និង​ខ្សែ​ក្រវាត់​មួយ​ជា​រង្វាន់​ដល់​ឯង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​យ៉ូអាប់​ក៏​បន្ទោស​ដល់​អ្នក​ដែល​ប្រាប់​ដំណឹង​នោះ​ថា បើ​ឯង​បាន​ឃើញ​ហើយ ម្តេច​ក៏​មិន​បាន​វាយ​សំឡាប់​នៅ​ទី​នោះ​ភ្លាម​ទៅ នោះ​អញ​នឹង​បាន​ឲ្យ​ប្រាក់​១០​ដួង នឹង​ខ្សែ​ក្រវាត់​១​ដល់​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

11 លោក​យ៉ូអាប់​និយាយ​ថា៖ «ឯង​បាន​ឃើញ​អាប់‌សា‌ឡុម​ឬ! ហេតុ​អ្វី​បាន​ជា​ឯង​មិន​ប្រហារ​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ទៅ? នោះ​ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ដប់​ស្លឹង និង​ខ្សែ​ក្រវាត់​មួយ​ជា​រង្វាន់​ដល់​ឯង»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 18:11
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណៈ​នោះ មាន​មនុស្ស​ម្នាក់​បាន​ឃើញ ក៏​ទៅ​ជម្រាប​ដល់​យ៉ូអាប់​ថា៖ «ន៏ ខ្ញុំ​បាន​ឃើញ​អាប់សា‌ឡុម​ព្យួរ​នៅ​លើ​ដើម​ម៉ៃសាក់​មួយ»។


ប៉ុន្តែ អ្នក​នោះ​ឆ្លើយ​តប​ថា៖ «បើ​ទុក​ជា​បាន​ប្រាក់​មួយ​ពាន់​មក​ដៃ​ខ្ញុំ គង់​តែ​ខ្ញុំ​ក៏​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ព្រះ‌រាជ​បុត្រា​នៃ​ស្តេច​ដែរ ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​ផ្តាំ​ដល់​លោក និង​អ័ប៊ី‌សាយ ហើយ​អ៊ីត‌តាយ​ថា ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ពាល់​អាប់សា‌ឡុម ជា​កូន​មាន​វ័យ​ក្មេង​នោះ​ឡើយ។


មួយ​ទៀត ត្រូវ​ប្រាប់​ដល់​អ័ម៉ា‌សាថា "តើ​អ្នក​មិន​មែន​ជា​សាច់​ឈាម​នឹង​យើង​ទេ​ឬ? បើ​យើង​មិន​បាន​លើក​អ្នក​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​យ៉ូអាប់ នៅ​មុខ​យើង​ជា​ដរាប​ទៅ​ទេ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ទោស​ដល់​យើង ហើយ​លើស​ទៅ​ទៀត​ផង"»។


៙ ដ្បិត​ខ្មាំង​សត្រូវ​បាន​បៀត‌បៀន​ព្រលឹង​ទូល‌បង្គំ គេ​បាន​ជាន់​ឈ្លី​ជីវិត​ទូល‌បង្គំ​ចុះ​ដល់​ដី គេបាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​អង្គុយ​នៅ​ក្នុង​ទី​ងងឹត ដូចអស់​អ្នក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ។


ឯ​ផ្លូវ​នៃ​អស់​អ្នក​ដែល​លោភ​ចង់​បាន កម្រៃ​ក៏​យ៉ាង​នោះ​ដែរ សេចក្ដី​នោះ​នឹង​ដក​យក​ជីវិត ចេញ​ពី​អ្នក​ដែល​បាន​កម្រៃ​បែប​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម