Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 17:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 យ៉ាង​នោះ យើង​ខ្ញុំ​រាល់​គ្នា​នឹង​ទៅ​ទាន់​បិតា​ទ្រង់ នៅ​កន្លែង​ណា​ដែល​រក​ឃើញ ហើយ​នឹង​ស្ទុះ​ទៅ​លើ ដូច​ជា​ទឹក​សន្សើម​ធ្លាក់​មក​លើ​ដី​តែ​ម្តង ឥត​ទុក​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ ទោះ​ទាំង​បិតា និង​ពួក​ដែល​នៅ​ជា‌មួយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 យើង​នឹង​ទៅ​ទាន់​ស្ដេច​ដាវីឌ នៅ​កន្លែង​ដែល​ទ្រង់​ស្នាក់​អាស្រ័យ យើង​នឹង​សង្គ្រុប​លើ​ពួក​គេ ដោយ​មិន​ឲ្យ​គេ​ដឹង​ខ្លួន គឺ​យើង​នឹង​ប្រហារ​ពួក​គេ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 យ៉ាង​នោះ យើង​ខ្ញុំ​រាល់​គ្នា​នឹង​ទៅ​ទាន់​ព្រះ‌បិតា​ទ្រង់ នៅ​កន្លែង​ណា​ដែល​រក​ឃើញ ហើយ​នឹង​ស្ទុះ​ទៅ​លើ ដូច​ជា​ទឹក​សន្សើម​ធ្លាក់​មក​លើ​ដី​តែ​ម្តង ឥត​ទុក​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ ទោះ​ទាំង​ព្រះ​បិតានឹង​ពួក​ដែល​នៅ​ជា​មួយ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

12 យើង​នឹង​ទៅ​ទាន់​ស្តេច​ទត​នៅ​កន្លែង​ដែល​គាត់​ស្នាក់​អាស្រ័យ យើង​នឹង​សង្គ្រប់​លើ​ពួក​គេ ដោយ​មិន​ឲ្យ​គេ​ដឹង​ខ្លួន គឺ​យើង​នឹង​ប្រហារ​ពួក​គេ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 17:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ហេន-ហាដាដ​ចាត់​គេ​ឲ្យ​មក​ទូល​ថា៖ «បើ​មាន​ធូលី​ក្នុង​ក្រុង​សាម៉ារី​ល្មម​មួយ​ក្បង់​ដៃ សម្រាប់​ពួក​អ្នក​ដែល​តាម​យើង​មក​គ្រប់​គ្នា នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​យើង​យ៉ាង​ដូច្នេះ ហើយ​លើស​ទៅ​ទៀត​ផង»។


ដូច្នេះ សូម​សន្យា​នឹង​ស្តេច​អាស‌ស៊ើរ ជា​ចៅ‌ហ្វាយ​របស់​ទូល​បង្គំ​ឥឡូវ​នេះ ទូល​បង្គំ​នឹង​ឲ្យ​សេះ​ពីរ​ពាន់ ប្រសិន​បើ​ព្រះករុណា​រក​អ្នក​ជិះ​បាន។


យើង​ជីកអណ្ដូង ហើយ​ផឹក​ទឹក​នៅ​ស្រុក​ដទៃ យើង​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត ដោយ​បាត​ជើង​របស់​យើង។


ប្រជា‌រាស្ត្រ​របស់ព្រះកុរណា នឹង​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត នៅ​ថ្ងៃ​ដែល​ព្រះ​ករុណា​ដឹក​នាំ​ក្បួន​ទ័ព នៅ​លើ​ភ្នំ​បរិសុទ្ធ ។ ពួកយុវជន​របស់​ព្រះ​ករុណា នឹង​ចូល​មកគាល់​ព្រះ​ករុណា ដូច​ទឹក​សន្សើម ដែល​ចេញ​ពី​ផ្ទៃ​នៃ​បច្ចូស‌កាល ។


ចិត្ត​អំនួត​របស់​អ្នក​បាន​បញ្ឆោត​អ្នក​ហើយ អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម ហើយ​មាន​ទី​លំនៅ​តាម​កន្លែង​ខ្ពស់ៗ អ្នក​គិត​ក្នុង​ចិត្ត​ថា "តើ​អ្នក​ណា​អាច​ទម្លាក់​ខ្ញុំ​ចុះ​ដល់​ដី​បាន?"


គ្រា​នោះ សំណល់​នៃ​ពួក​យ៉ាកុប នឹង​នៅ​កណ្ដាល​សាសន៍​ជា​ច្រើន ដូច​ជា​ទឹក​សន្សើម​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ដូច​ទឹក​ភ្លៀង​រ៉ុយៗ​នៅ​លើ​ស្មៅ ដែល​មិន​រង់‌ចាំ​មនុស្ស ក៏​មិន​សង្ឃឹម​ដល់​មនុស្ស​ជាតិ​ដែរ។


ដូច្នេះ ចូរ​ទៅ​មើល ឲ្យ​ដឹង​គ្រប់​កន្លែង​ណា​ដែល​វា​ធ្លាប់​ពួន​នៅ រួច​ត្រឡប់​មក​ប្រាប់​យើង​វិញ​ឲ្យ​ពិត​ប្រាកដ នោះ​យើង​នឹង​ចេញ​ទៅ​ជា‌មួយ​អ្នក​រាល់​គ្នា ហើយ​បើ​វា​នៅ​ក្នុង​ស្រុក នោះ​យើង​នឹង​ស្រាវ​ជ្រាវ​រក​វា ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ ទាល់​តែ​ឃើញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម