Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 13:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 បន្ទាប់​មក អាំណូន​មានចិត្ត​ណាយ ហើយ​ស្អប់​នាង​យ៉ាង​ខ្លាំង គឺ​ស្អប់​ខ្ពើម​នាង​ខ្លាំង​លើស​ជាង​សេចក្ដី​ស្រឡាញ់​ដល់​នាង​ពី​មុន​ទៅ​ទៀត ហើយ​ទ្រង់​បណ្តេញ​នាង​ថា៖ «ចូរ​ក្រោក​ឡើង​ទៅ​ឲ្យ​បាត់​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 បន្ទាប់​មក សម្ដេច​អាំណូន​ស្អប់​នាង​យ៉ាង​ខ្លាំង ពោល​គឺ​សម្ដេច​ស្អប់​ខ្ពើម​នាង​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់ ដែល​សម្ដេច​មាន​ចំពោះ​រូប​នាង កាល​ពី​ពេល​មុន​ទៅ​ទៀត។ សម្ដេច​បណ្ដេញ​នាង​ថា៖ «ចេញ​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 រួច​មកអាំណូន​មាន​ព្រះ‌ទ័យ​ណាយ ស្អប់​ដល់​នាង​ជា​ខ្លាំង​ក្រៃ‌លែង ដល់​ម៉្លេះ​បាន​ជា​សេចក្ដី​ស្អប់​ខ្ពើម ដែល​ទ្រង់​មាន​ដល់​នាង នោះ​ខ្លាំង​លើស​ជាង​សេចក្ដី​ស្រឡាញ់​ដែល​ទ្រង់​បាន​មាន​ដល់​នាង​ទៅ​ទៀត ហើយ​ទ្រង់​បណ្តេញ​នាង​ថា ចូរ​ក្រោក​ឡើង​ទៅ​ឲ្យ​បាត់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 បន្ទាប់​មក សម្តេច​អាំ‌ណូន​ស្អប់​នាង​យ៉ាង​ខ្លាំង ពោល​គឺ​សម្តេច​ស្អប់​ខ្ពើម​នាង​ខ្លាំង​ជាង​សេចក្តី​ស្រឡាញ់ ដែល​សម្តេច​មាន​ចំពោះ​រូប​នាង កាល​ពី​ពេល​មុន​ទៅ​ទៀត។ សម្តេច​បណ្តេញ​នាង​ថា៖ «ចេញ​ទៅ!»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 13:15
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ អាំណូន​មិន​ព្រម​ស្តាប់​នាង​ឡើយ គឺ​បាន​ចាប់​បង្ខំ​ដេក​ជា​មួយ​នាង ដោយ​ទ្រង់​មាន​កម្លាំង​ខ្លាំង​ជាង។


ប៉ុន្តែ នាង​ឆ្លើយ​ថា៖ «ទេ បង ដ្បិត​កំហុស​ដែល​បណ្តេញ​ខ្ញុំ​ម្ចាស់​នេះ អា‌ក្រក់​ជាង​ការ​ដែល​បាន​ធ្វើ​ដល់​ខ្ញុំ​ម្ចាស់​ទៅ​ទៀត»។ ប៉ុន្តែ ទ្រង់​មិន​ព្រម​ស្តាប់​តាម​នាង​ឡើយ។


ពួក​ក្រុង​បាប៊ីឡូន​ក៏​មក រួម​ដំណេក​ដោយ​ស្រឡាញ់ គេ​ក៏​ធ្វើ​ឲ្យ​វា​ស្មោក‌គ្រោក​ដោយ​ការ​កំផិត​របស់​គេ វា​បាន​សៅ‌ហ្មង​ដោយ‌សារ​គេ រួច​ចិត្ត​វា​ក៏​ណាយ​ចេញ​ពី​គេ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម