Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 12:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 រួច​លោក​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដាវីឌ​ថា៖ «ទូល‌បង្គំ​បាន​ចូល​ទៅ​វាយ​ក្រុង​រ៉ាបាត ហើយ​ចាប់​យក​បាន​ប៉ែក​នៅ​ខាង​មាត់​ទឹក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ទូលបង្គំ​វាយ​ទីក្រុង​រ៉ាបាត ហើយ​ដណ្ដើម​យក​បាន​កន្លែង​ដែល​រក្សា​ទឹក​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 រួច​លោក​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដាវីឌ​ថា ទូលបង្គំ​បាន​ចូល​ទៅ​វាយ​ក្រុង​រ៉ាបាត ហើយ​ចាប់​យក​បាន​ប៉ែក​ដែល​នៅ​ខាង​មាត់​ទឹក​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ទត​ថា៖ «ខ្ញុំ​វាយ​ទី‌ក្រុង​រ៉ាបាត ហើយ​ដណ្តើម​យក​បាន​កន្លែង​ដែល​រក្សា​ទឹក​ទៀត​ផង។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 12:27
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​រដូវ​ក្ដៅ​នៃ​ឆ្នាំ ជា​ពេល​ដែល​ស្តេច​ទាំង​ប៉ុន្មាន​ត្រូវ​ចេញ​ទៅ​ច្បាំង ព្រះបាទ​ដាវីឌ​បាន​ចាត់​យ៉ូអាប់ ជា​មួយ​ពល​ទ័ព​របស់​លោក និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ឲ្យ​ទៅ គេ​បាន​បំផ្លាញ​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ឡោម‌ព័ទ្ធ​ច្បាំង​ក្រុង​រ៉ាបាត ឯ​ព្រះបាទ​ដាវីឌ​គង់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម។


លោក​យ៉ូអាប់​កំពុង​ច្បាំង​នឹង​ក្រុង​រ៉ាបាត​របស់​ពួក​កូន​ចៅ​អាំម៉ូន ក៏​វាយ​ចាប់​យក​ក្រុង​ហ្លួង​បាន


ដូច្នេះ សូម​ទ្រង់​ប្រមូល​ពួក​ពល‌ទ័ព​ដែល​នៅ​សល់ មក​បោះ​ទ័ព ចាប់​យក​ទី​ក្រុង​នោះ​ចុះ ក្រែង​ទូល‌បង្គំ​វាយ​យក​បាន ហើយ​គេ​តាំង​ឈ្មោះ​ក្រុង​នោះ​តាម​ឈ្មោះ​ទូល‌បង្គំ»។


ចូរ​អ្នក​តម្រូវ​ឲ្យ​មាន​ផ្លូវ​មួយ សម្រាប់​ឲ្យ​ដាវ​បាន​ទៅ​ដល់​ក្រុង​រ៉ាបាត នៃ​ពួក​កូន​ចៅ​អាំម៉ូន និង​មួយ​ទៀត​ចូល​ទៅ​ក្រុង​ស្រុក​យូដា ដល់​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​មាំ‌មួន។


(ដ្បិត​មាន​ស្ដេច​អុក​ស្រុក​បាសាន​ប៉ុណ្ណោះ ដែល​សល់​ពី​សំណល់​មនុស្ស​នៅ​រេផែម។ មើល៍ គ្រែ​របស់​ទ្រង់​បាន​ធ្វើ​ពី​ដែក ឃើញ​មាន​នៅ​ក្រុង​រ៉ាបាត​របស់​ពួក​អាំម៉ូន គ្រែ​នោះ​មាន​បណ្តោយ​ប្រាំបួន​ហត្ថ និង​ទទឹង​បួន​ហត្ថ តាម​ហត្ថ​របស់​មនុស្ស)។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម