២ សាំយូអែល 12:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ពួកចាស់ទុំនៅដំណាក់ ក៏ក្រោកទៅរកទ្រង់ ចង់លើកឲ្យតើនពីដីឡើង តែទ្រង់មិនព្រមទេ ក៏មិនព្រមសោយជាមួយគេដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ពួកព្រឹទ្ធាចារ្យនៅក្នុងដំណាក់ទទូចសូមឲ្យស្ដេចតើនឡើង ប៉ុន្តែ ទ្រង់មិនព្រមទេ ហើយក៏មិនសោយព្រះស្ងោយជាមួយពួកគេដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ពួកចាស់ទុំនៅដំណាក់ទ្រង់ក៏ក្រោកឡើងទៅឯទ្រង់ ចង់លើកឲ្យតើនពីដីឡើង តែទ្រង់មិនព្រមទេ ក៏មិនព្រមសោយជាមួយនឹងគេដែរ សូមមើលជំពូកអាល់គីតាប17 ពួកអះលីជំអះនៅក្នុងដំណាក់ទទូចសូមឲ្យគាត់ក្រោកឡើង ប៉ុន្តែ គាត់មិនព្រមទេ ហើយក៏មិនពិសាជាមួយពួកគេដែរ។ សូមមើលជំពូក |
ដល់ថ្ងៃទីពីរ បុត្រនោះក៏សុគតទៅ ហើយពួកអ្នកបម្រើរបស់ដាវីឌខ្លាចមិនហ៊ានទូលទ្រង់ឲ្យជ្រាបថា បុត្រនោះសុគតទេ ដោយគិតគ្នាថា «កាលបុត្រមានព្រះជន្មរស់នៅឡើយ យើងបានទូលអង្វរដល់ទ្រង់ តែទ្រង់មិនព្រមស្តាប់តាមយើងទៅហើយ ចំណង់បើយើងទូលទ្រង់ឲ្យជ្រាបពីបុត្រសុគតទៀត តើនឹងធ្វើឲ្យទ្រង់កើតទុក្ខយ៉ាងណាទៅទៀត»។