Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 11:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពេល​គាត់​បាន​ទៅ​ដល់ ព្រះបាទ​ដាវីឌ​សាក​សួរ​ដំណឹង​ពី​យ៉ូអាប់ ហើយ​ពី​បណ្ដា​ទ័ព និង​ពី​ការ​សង្គ្រាម​ជា​យ៉ាង​ណា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លុះ​លោក​អ៊ូរី​មក​ដល់ ព្រះ‌បាទ​ដាវីឌ​សាក​សួរ​ដំណឹង​ពី​លោក​យ៉ូអាប់ និង​កង‌ទ័ព ព្រម​ទាំង​សភាព​ការណ៍​សឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 កាល​គាត់​បាន​ទៅ​ដល់​ហើយ នោះ​ដាវីឌ​សាក​សួរ​ដំណឹង​ពី​យ៉ូអាប់ ហើយ​ពី​បណ្តា​ទ័ព នឹង​ពី​ការ​សង្គ្រាម​បាន​ជា​យ៉ាង​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

7 លុះ​លោក​អ៊ូរី​មក​ដល់ ស្តេច​ទត​សាក​សួរ​ដំណឹង​ពី​លោក​យ៉ូអាប់ និង​កង‌ទ័ព ព្រម​ទាំង​សភាព​ការណ៍​សឹក។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 11:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​សួរ​ទៀត​ថា៖ «តើ​គាត់​សុខ​សប្បាយ​ជា​ទេ?» គេ​ឆ្លើយ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ! នុ៎ះហ្ន៎ នាង​រ៉ាជែល កូន​ស្រី​របស់​គាត់​កំពុង​តែ​នាំ​ចៀម​មក»។


ឪពុក​ប្រាប់​គាត់​ថា៖ «ចូរ​ឯង​ទៅ​មើល​ឥឡូវ តើ​បងៗ​របស់​ឯង ហើយ​ហ្វូង​សត្វ​សុខ​សប្បាយ​ឬ​យ៉ាង​ណា រួច​ហើយ​មក​ប្រាប់​ពុក​វិញ​ផង»។ ដូច្នេះ ឪពុក​ក៏​ចាត់​យ៉ូសែប​ពី​ជ្រលង​ភ្នំ​ហេប្រុន​ឲ្យ​ចេញ​ទៅ ហើយ​គាត់​ទៅ​ដល់​ស៊ីគែម។


ពេល​នោះ ព្រះបាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ឯ​យ៉ូអាប់​ប្រាប់​ថា៖ «ចូរ​ចាត់​អ៊ូរី​ជា​សាសន៍​ហេត ឲ្យ​មក​ជួប​យើង» ហើយ​យ៉ូអាប់​ក៏​ឲ្យ​អ៊ូរី​ទៅ​គាត់​ព្រះបាទ​ដាវីឌ។


លោក​ម៉ូសេ​ក៏​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ក្រាប​សំពះ ហើយ​ថើប​លោក រួច​លោក​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ជំរំ។


ដាវីឌ​ក៏​ប្រគល់​អីវ៉ាន់​ទុក​ឲ្យ​អ្នក​រក្សា​អីវ៉ាន់​របស់​ពួក​ទ័ព រួច​រត់​ចូល​ទៅ​ក្នុង​ចំណោម​ទ័ព ដើម្បី​នឹង​ជម្រាប​សួរ​ពួក​បងៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម