Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 1:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពេល​ទ្រង់​បែរ​ទត​មក​ក្រោយ​ឃើញ​ខ្ញុំ នោះ​ទ្រង់​ក៏​ហៅ​ខ្ញុំ ហើយ​ខ្ញុំ​ទូល​ថា "ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌រាជា​ងាក​មក​ទត​ឃើញ​ខ្ញុំ​បាទ ហើយ​ត្រាស់​ហៅ​ខ្ញុំ​បាទ។ ខ្ញុំ​បាទ​ឆ្លើយ​ថា “ព្រះ‌ករុណា​ថ្លៃ​វិសេស!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 កាល​ទ្រង់​បែរ​ទត​មក​ក្រោយ​ឃើញ​ខ្ញុំ នោះ​ទ្រង់​ក៏​ហៅ​ខ្ញុំ ហើយ​ខ្ញុំ​ទូល​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ស្តេច​ងាក​មក​ឃើញ​ខ្ញុំ ហើយ​ហៅ​ខ្ញុំ។ ខ្ញុំ​ឆ្លើយ​ថា “បាទ​លោក!”។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 1:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

យុវជន​នោះ​ជម្រាប​ថា៖ «ហេតុ‌ការណ៍​នោះ​កើត​ឡើង ពេល​ខ្ញុំ​កំពុង​នៅ​លើ​ភ្នំ​គីលបោ បាន​ឃើញ​ស្ដេច​សូល​ច្រត់​លើ​លំពែង​របស់​ទ្រង់ ឯ​ពល​រទេះ និង​ពល​សេះ​របស់​គេ​ក៏​តាម​ទ្រង់​យ៉ាង​ប្រកិត។


រួច​ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា "ឯង​ជា​អ្នក​ណា?" ខ្ញុំ​ទូល​ឆ្លើយ​ថា "ទូល‌បង្គំ​ជា​សាសន៍​អាម៉ា‌ឡេក"។


ដូច្នេះ មេភី‌បូសែត បុត្រា​របស់​យ៉ូណា‌ថាន ដែល​ជា​បុត្រា​របស់​ស្ដេចសូល ក៏​មក​ជួប​ព្រះបាទ​ដាវីឌ ក្រាប​ចុះ​ផ្កាប់​មុខ​ថ្វាយ‌បង្គំ រួច​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «មេភី‌បូសែត​អើយ» លោក​ទូល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌ករុណា​វិសេស»។


បន្ទាប់មក ខ្ញុំ​ឮ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​ថា៖ «តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ? តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​យើង?» ខ្ញុំ​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូល‌បង្គំ​ចុះ!»។


យើង​បាន​តប​ឆ្លើយ​នឹង​ពួក​អ្នក​ដែល​មិន​បាន​សួរ​រក​យើង ហើយ​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​យើង នោះ​យើង​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ យើង​បាន​និយាយទៅ​សាសន៍​មួយ ដែល​មិន​បាន​ហៅ​តាម​ឈ្មោះ​យើង​ថា "មើល៍ យើង​នៅ​នេះ​ហើយ"។


ភ្លាម​នោះ គាត់​ហៅ​យុវជន​ម្នាក់ ដែល​កាន់​អាវុធ​របស់​គាត់ ហើយ​បង្គាប់​ថា៖ «ចូរ​ឯង​ហូត​ដាវ​មក​សម្លាប់​អញ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​និយាយ​ថា មាន​ស្ត្រី​ម្នាក់​បាន​សម្លាប់​អញ​នោះ​ឡើយ»។ ដូច្នេះ យុវជន​នោះ​ក៏​ចាក់​ទម្លុះ​គាត់ ហើយ​គាត់​ក៏​ស្លាប់​ទៅ។


ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​គេ​ថា៖ «ចូរ​ស្តាប់ កូន​អ័ហ៊ី‌ទូប!»។ លោក​ក៏​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល ព្រះ‌ករុណា​ជា​អម្ចាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម