២ របាក្សត្រ 9:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ពួកប្រជារាស្រ្តរបស់ទ្រង់ និងពួកអ្នកបម្រើរបស់ទ្រង់មានពរហើយ ដែលឈរនៅចំពោះទ្រង់ជានិច្ច ទាំងស្តាប់ប្រាជ្ញារបស់ទ្រង់ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ពួករាជបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញព្រះករុណា ពិតជាមានសុភមង្គលហើយ ព្រោះពួកគេនៅជាមួយព្រះករុណា ហើយឮរាជឱង្ការពោរពេញដោយប្រាជ្ញារបស់ព្រះករុណា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 មានពរហើយ ពួកទ្រង់ នឹងពួកអ្នកបំរើនេះ ដែលឈរនៅចំពោះទ្រង់ជានិច្ច ទាំងស្តាប់ប្រាជ្ញារបស់ទ្រង់ សូមមើលជំពូកអាល់គីតាប7 ពួកអ្នកបម្រើ និងពួកនាម៉ឺនមន្ត្រីដែលនៅជុំវិញស្តេច ពិតជាមានសុភមង្គលហើយ ព្រោះពួកគេនៅជាមួយស្តេច ហើយឮពាក្យសំដីពោរពេញដោយប្រាជ្ញារបស់ស្តេច។ សូមមើលជំពូក |
សូមព្រះយេហូវ៉ាជាព្រះរបស់ព្រះករុណាបានព្រះពរ ដែលព្រះអង្គបានសព្វព្រះហឫទ័យនឹងព្រះករុណា ដើម្បីនឹងលើកព្រះករុណាឡើង ឲ្យគង់លើបល្ល័ង្ករាជ្យ ធ្វើជាស្តេចថ្វាយព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់ គឺដោយព្រោះព្រះស្រឡាញ់សាសន៍អ៊ីស្រាអែល ដោយប្រាថ្នានឹងតាំងគេឲ្យខ្ជាប់ខ្ជួនអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងជាស្តេចលើគេ ដើម្បីនឹងសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត»។