Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 9:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 អស់​ទាំង​ប្រដាប់​ដែល​សម្រាប់​ឲ្យ​ព្រះបាទ​សាឡូម៉ូន​សោយ​គ្រឿង​ទឹក នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់ ហើយ​អស់​ទាំង​ប្រដាប់‌ប្រដា​នៅ​ដំណាក់​ល្បាណូន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ នៅ​ក្នុង​រាជ្យ​ព្រះបាទ​សាឡូម៉ូន ប្រាក់​មិន​សូវ​មាន​តម្លៃ​ប៉ុន្មាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 រីឯ​ពែង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​សុទ្ធ​តែ​ធ្វើ​ពី​មាស ហើយ​ចាន​ដែល​ប្រើ‌ប្រាស់​ក្នុង​ដំណាក់ “ព្រៃ​ស្រុក​លីបង់” ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ គេ​ពុំ​ធ្វើ​គ្រឿង​ប្រដាប់​អ្វី​ពី​ប្រាក់​ទេ ដ្បិត​ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​សាឡូម៉ូន ប្រាក់​គ្មាន​តម្លៃ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 អស់​ទាំង​ប្រដាប់​ដែល​សំរាប់​ឲ្យ​ស្តេច​សាឡូម៉ូន​សោយ​គ្រឿង​ទឹក នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់ ហើយ​អស់​ទាំង​ប្រដាប់‌ប្រដា នៅ​ដំណាក់​ល្បាណូន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ នៅ​ក្នុង​រាជ្យ​នៃ​ស្តេច​សាឡូម៉ូន នោះ​ប្រាក់​មិន‌សូវ​មាន​ដំឡៃ​ប៉ុន្មាន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 រីឯ​ពែង​ទាំង​ប៉ុន្មាន​របស់​ស្តេច​សុទ្ធ​តែ​ធ្វើ​ពី​មាស ហើយ​ចាន​ដែល​ប្រើ​ប្រាស់​ក្នុង​ដំណាក់ “ព្រៃ​ស្រុក​លីបង់” ក៏​ធ្វើ​ពី​មាស​សុទ្ធ​ទាំង​អស់ គេ​ពុំ​ធ្វើ​គ្រឿង​ប្រដាប់​អ្វី​ពី​ប្រាក់​ទេ ដ្បិត​ក្នុង​រជ្ជ‌កាល​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន ប្រាក់​គ្មាន​តម្លៃ​ឡើយ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 9:20
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អស់​ទាំង​ប្រដាប់​សម្រាប់​ព្រះបាទ​សាឡូម៉ូន​សោយ​គ្រឿង​ទឹក នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់ ហើយ​អស់​ទាំង​គ្រឿង​ប្រដាប់ នៅ​ក្នុង​ដំណាក់​នៃ​ព្រៃ​ល្បាណូន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ គ្មាន​ណា​មួយ​ធ្វើ​ពី​ប្រាក់​ទេ នៅ​ក្នុង​រាជ្យ​ព្រះបាទ​សាឡូម៉ូន នោះ​គេ​មិន​សូវ​រាប់‌អាន​ប្រាក់​ប៉ុន្មាន​ទេ


និង​រូប​សិង្ហ​ដប់ពីរ ឈរ​នៅ​ទាំង​សង​ខាង​ថ្នាក់​ជណ្តើរ​ទាំង​ប្រាំមួយ​នោះ​ដែរ មិន​ដែល​បាន​ធ្វើ​បល្ល័ង្ក នៅ​ក្នុង​នគរ​ណា​ឲ្យ​ដូច​ឡើយ។


ដ្បិត​ស្តេច​មាន​ក្រុម​នាវា ដែល​ទៅ​ឯ​ស្រុក​តើស៊ីស ជា‌មួយ​ពួក​រាជម្រើ​របស់​ព្រះ​បាទ​ហ៊ីរ៉ាម ដោយ​‌នាំ​យក​មាស ប្រាក់ ភ្លុក ទោច និង​ក្ងោក ត្រឡប់​មក​វិញ​រាល់​បី​ឆ្នាំ​ម្តង។


ស្ដេច​ធ្វើ​ឲ្យ​មាន​ប្រាក់​សម្បូរ នៅ​ក្រុង​យេរូ‌សាឡិម​ដូច​ជា​ថ្ម ហើយ​ឲ្យ​មាន​ដើម​តា‌ត្រៅ​ជា​បរិបូរ ដូច​ជា​ដើម​ឧទុម្ពរ​ដែល​ដុះ​នៅ​ស្រុក​ទំនាប។


គេ​បម្រើ​ភេសជ្ជៈ​នៅ​ក្នុង​ពែង​មាស ជា​ពែង​ផ្សេង​ពី​គ្នា​ទាំង​អស់ ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ហ្លួង​ជា​បរិបូរ តាម​សណ្ឋាន​ស្តេច។


ចូរ​ឈប់​ទុក​ចិត្ត​ដល់​មនុស្ស ដែល​មាន​តែ​ដង្ហើម​ចេញ​ចូល​តាម​រន្ធ​ច្រមុះ​ទៅ ដ្បិត​តើ​គេ​មាន​តម្លៃប៉ុណ្ណា​ទៅ?


អ្នក​នឹង​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ​ស្រុក​សាម៉ារី​ទៀត ម្ចាស់​ដំណាំ​នឹង​ដាំ​ទៅ ហើយ​ទទួល​ផល​ផង។


តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះ‌បាទ​សាឡូម៉ូន ក្នុង​គ្រា​ដែល​ទ្រង់​មាន​គ្រប់​ទាំង​សេចក្តី​រុង‌រឿង ក៏​មិន​បាន​តែង​កាយ​ដូច​ជា​ផ្កា​មួយ​ទង​នោះ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម