Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 7:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះបាទ​សាឡូម៉ូន​បាន​ញែក​កន្លែង​កណ្ដាល​ទី‌លាន ដែល​នៅ​មុខ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ចេញ​ជា​បរិសុទ្ធ ដ្បិត​គឺ​នៅ​ទី​នោះ​ហើយ ដែល​ទ្រង់​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​ប៉ុន្មាន ព្រម​ទាំង​ខ្លាញ់​តង្វាយ​មេត្រី​ផង ព្រោះ​អាស‌នា​លង្ហិន​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ មិន​ល្មម​នឹង​ទទួល​អស់​ទាំង​តង្វាយ​ដុត តង្វាយ​ម្សៅ និង​ខ្លាញ់​ផង​បាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌បាទ​សាឡូម៉ូន​ញែក​ទី‌លាន​នៅ​ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ជា​សក្ការៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ខ្លាញ់​របស់​សត្វ ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព ដ្បិត​អាសនៈ​លង្ហិន​ដែល​ស្ដេច​បាន​ធ្វើ​នោះ ពុំ​អាច​ដាក់​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ខ្លាញ់​របស់​សត្វ​បាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 សាឡូម៉ូន​ទ្រង់​ញែក​កន្លែង​កណ្តាល​ទីលាន ដែល​នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចេញ​ជា​បរិសុទ្ធ ដ្បិត​គឺ​នៅ​ទី​នោះ​ហើយ ដែល​ទ្រង់​ថ្វាយ​ដង្វាយ​ដុត​ទាំង​ប៉ុន្មាន ព្រម​ទាំង​ខ្លាញ់​ដង្វាយ​មេត្រី​ផង ពី​ព្រោះ​អាសនា​លង្ហិន ដែល​សាឡូម៉ូន​បាន​ធ្វើ​នោះ មិន​ល្មម​នឹង​ទទួល​អស់​ទាំង​ដង្វាយ​ដុត ដង្វាយ​ម្សៅ នឹង​ខ្លាញ់​ផង​បាន​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ស្តេច​ស៊ូឡៃ‌ម៉ាន​ញែក​ទី‌លាន​នៅ​ខាង​មុខ​ដំណាក់​របស់អុលឡោះ‌តាអាឡា​ជា​សក្ការៈ សម្រាប់​ធ្វើ​គូរបាន​ដុត និង​ខ្លាញ់​របស់​សត្វ ដែល​ធ្វើ​ជា​គូរបាន​មេត្រី‌ភាព ដ្បិត​អាសនៈ​លង្ហិន​ដែល​ស្តេច​បាន​ធ្វើ​នោះ ពុំ​អាច​ដាក់​គូរបាន​ដុត ជំនូន​ម្សៅ និង​ខ្លាញ់​របស់​សត្វ​បាន​ទេ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 7:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ទៀត អស់​ទាំង​មេ​នៃ​ពួក​សង្ឃ និង​ពួក​បណ្ដា‌ជន ក៏​ប្រព្រឹត្ត​រំលង​យ៉ាង​ខ្លាំង តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​ដទៃ គេ​ធ្វើ​បង្អាប់​ដល់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​ញែក​ជា​បរិសុទ្ធ នៅ​ក្រុង​យេរូ‌សាឡិម។


ទ្រង់​ធ្វើ​អាស‌នា​លង្ហិន បណ្តោយ​ម្ភៃ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ ហើយ​កម្ពស់​ដប់​ហត្ថ


អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នេះ​ដល់​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​បុណ្យ​ដែល​បាន​កំណត់របស់​អ្នក​រាល់​គ្នា បន្ថែម​ពី​លើ​តង្វាយ​លា​បំណន់ និង​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​តង្វាយ​ដុត តង្វាយ​ម្សៅ តង្វាយ​ច្រួច និង​តង្វាយ​មេត្រី ដែល​អ្នក​រាល់​គ្នា​ថ្វាយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម