Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 7:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នោះ​យើង​នឹង​តាំង​រាជ្យ​នៃ​នគរ ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដូច​ជា​យើង​បាន​តាំង​សញ្ញា​នឹង​ដាវីឌ ជា​បិតា​អ្នក​ថា "នឹង​មិន​ដែល​ខាន​មាន​ពូជ​អ្នក​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល​ឡើយ" ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 យើង​នឹង​ធ្វើ​ឲ្យ​រាជ​សម្បត្តិ​របស់​អ្នក​នៅ​ស្ថិត‌ស្ថេរ ដូច​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ ជា​បិតា​របស់​អ្នក​ថា “ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក តែង​តែ​មាន​ម្នាក់ ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ជានិច្ច”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នោះ​អញ​នឹង​តាំង​រាជ្យ​នៃ​នគរ​ឯង ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដូច​ជា​អញ​បាន​តាំង​សញ្ញា​នឹង​ដាវីឌ ជា​ឪពុក​ឯង​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​គ្រប់‌គ្រង​លើ​អ៊ីស្រាអែល​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 យើង​នឹង​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​ស្ថិត‌ស្ថេរ ដូច​យើង​បាន​សន្យា​ជា​មួយ​ទត ជា​ឪពុក​របស់​អ្នក​ថា “ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក តែងតែ​មាន​ម្នាក់ ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ជា‌និច្ច”។។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 7:18
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ធ្វើ​ដូច្នោះ ព្រះ‌យេហូវ៉ា​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​បិតា​ថា "បើ​កូន​ចៅ​របស់​ឯង​រក្សា​ផ្លូវ​របស់​គេ ឲ្យ​បាន​ដើរ​នៅ​ចំពោះ​មុខ​យើង ដោយ​ស្មោះ‌ត្រង់ អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​គេ នោះ​នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ"។


នោះ​យើង​នឹង​តាំង​រាជ្យ​របស់​អ្នក​លើ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​នៅ​ជាប់​ជា​រៀង‌រាប​ត​ទៅ តាម​ដែល​យើង​បាន​សន្យា​នឹង​ដាវីឌ ជា​បិតា​របស់​អ្នក​ថា "នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ"។


ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ព្រះ‌អង្គ​រក្សា​សេចក្ដី​សន្យា​នឹង​បិតា​ទូល‌បង្គំ គឺ​ព្រះបាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ថា "នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល នៅ​មុខ​យើង​ឡើយ ឲ្យ​តែ​កូន​ចៅ​អ្នក​ប្រុង‌ប្រយ័ត្ន​នឹង​ផ្លូវ​ខ្លួន ដើម្បី​នឹង​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​យើង ដូច​ជា​អ្នក​បាន​ដើរ​នៅ​មុខ​យើង​ដែរ"។


ចំណែកអ្នក ប្រសិន‌បើ​អ្នក​ដើរ​នៅ​មុខ​យើង ដូច​ជា​ដាវីឌ ជា​បិតា​អ្នក ព្រម​ទាំង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បាន​បង្គាប់ ហើយ​រក្សា​បញ្ញត្តិ និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​យើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម