Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 6:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 បន្ទាប់​មក ស្ដេច​បែរ​ព្រះ‌ភក្ត្រ​មក ឲ្យ​ពរ​ដល់​ក្រុម​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ហើយ​ក្រុម​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ឈរ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌រាជា​បែរ​មក ហើយ​ប្រទាន​ពរ​ដល់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​កំពុង​តែ​ឈរ​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រួច​ស្តេច​ទ្រង់​បែរ​ព្រះ‌ភក្ត្រ​មក ឲ្យ​ពរ​ដល់​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា ហើយ​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ក៏​ឈរ​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ស្តេច​បែរ​មក ហើយ​ប្រទាន​ពរ​ដល់​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ដែល​កំពុង​តែ​ឈរ​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 6:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ស្ដេច​បែរ​ព្រះ‌ភក្ត្រ​មក ប្រទាន​ពរ​ដល់​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​គេ​កំពុង​ឈរ​នៅ


កាល​ព្រះបាទ​ដាវីឌ​បាន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​ទាំង​នោះ​រួច​ហើយ ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។


កាល​បាន​ថ្វាយ​តង្វាយ​ដុត​រួច​ជា​ស្រេច នោះ​ស្តេច និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ទាំង​ប៉ុន្មាន ក៏​ឱន​ខ្លួន​ក្រាប​ចុះ​ថ្វាយ​បង្គំ


ពេល​ព្រះបាទ​ហេ‌សេ‌គា និង​ពួក​ប្រធាន​បាន​មក​ឃើញ​គំនរ​ទាំង​នោះ គេ​ក៏​សរសើរ​តម្កើង​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។


តែ​ទូល‌បង្គំ​បាន​ស្អាង​ព្រះ‌វិហារ​នេះ ទុក​ជា​ទី​លំនៅ​ថ្វាយ​ព្រះ‌អង្គ​វិញ គឺ​ជា​កន្លែង​សម្រាប់​ឲ្យ​ព្រះ‌អង្គ​គង់​នៅ​អស់​កល្ប​ជា‌និច្ច»។


ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​ព្រះ‌ពរ ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​ព្រះបាទ​ដាវីឌ ជា​បិតា​របស់​យើង ដោយ​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ ហើយ​បាន​សម្រេច​សេចក្ដី​នោះ ដោយ‌សារ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ដោយ​ព្រះ‌បន្ទូល​ថា


ហើយ​កាល​ណា​គេ​ចូល​ទៅ នោះ​ចៅ‌ហ្វាយ​នឹង​ចូល​ទៅ​នៅ​កណ្ដាល​ពួក​គេ រួច​កាល​ណា​គេ​ចេញ​ទៅ នោះ​នឹង​ចេញ​ទៅ​ជា‌មួយ​គ្នា​ដែរ។


ពេល​នោះ មាន​មហា‌ជន​ច្រើន​កុះករ​នាំ​គ្នា​មក​ចោម​រោម​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក រីឯ​បណ្ដា‌ជន​ឈរ​នៅ​មាត់​ច្រាំង។


ដូច្នេះ លោក​យ៉ូស្វេ​ក៏​ឲ្យ​ពរពួក​គេ ហើយ​ឲ្យ​ពួក​គេ​ចេញ​ទៅ ពួក​គេ​ក៏​ត្រឡប់​ទៅ​ជំរំ​របស់​ខ្លួន​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម