Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 5:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 នាំ​យក​ទាំង​ហិប ត្រសាល​ជំនុំ និង​គ្រឿង​ប្រដាប់​បរិសុទ្ធ​ដែល​នៅ​ក្នុង​ត្រសាល​ទាំង​អស់​ឡើង​មក គឺ​ពួក​លេវី​ជា​សង្ឃ ដែល​សែង​យក​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពួក​គេ​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី ព្រម​ទាំង​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​ក្នុង​ពន្លា មក​ជា​មួយ​ដែរ ពួក​បូជា‌ចារ្យ​លេវី​ជា​អ្នក​សែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នាំ​យក​ទាំង​ហឹប នឹង​ត្រសាល​ជំនុំ ហើយ​នឹង​គ្រឿង​ប្រដាប់​បរិសុទ្ធ​ដែល​នៅ​ក្នុង​ត្រសាល​ទាំង​អស់​ឡើង​មក គឺ​ជា​ពួក​លេវី​ដ៏​ជា​សង្ឃ ដែល​សែង​យក​មក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ពួក​គេ​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី ព្រម​ទាំង​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​មក​ជា​មួយ​ដែរ ពួក​អ៊ីមុាំ​ពី​កុល‌សម្ព័ន្ធ​លេវី​ជា​អ្នក​សែង។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 5:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នាំ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ត្រសាល​ជំនុំ និង​គ្រឿង​ប្រដាប់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ត្រសាល ឡើង​មក​ផង គឺ​ពួក​សង្ឃ និង​ពួក​លេវី​ដែល​សែង​ឡើង​មក។


រួច​ពួក​សង្ឃ​ក៏​សែង​យក​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ចូល​ទៅ តម្កល់​ទុក​នៅ​កន្លែង​ដែល​បម្រុង​ទុក​ឲ្យ គឺ​នៅ​ទី​ទទួល​ព្រះ‌បន្ទូល ជា​ទី​បរិសុទ្ធ​បំផុត​ត្រង់​ក្រោម​ស្លាប​នៃ​ចេរូ‌ប៊ីម ក្នុង​ព្រះ‌វិហារ


រួច​ទ្រង់ និង​ក្រុម​ជំនុំ​ទាំង​អស់ ក៏​នាំ​គ្នា​ទៅ​ឯ​ទី​ខ្ពស់ ដែល​នៅ​ត្រង់​ក្រុង​គីបៀន ដ្បិត​ត្រសាល​ជំនុំ​នៃ​ព្រះ ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​នៅ​ទី​រហោ‌ស្ថាន ស្ថិត​នៅ​ទី​នោះ។


លោក​យេហូ‌យ៉ា‌ដា​ក៏​តាំង​ឲ្យ​មាន​ពួក​អ្នក​ថែ‌ទាំ​មើល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្រោម​បង្គាប់​ពួក​សង្ឃ​លេវី និង​ពួក​លេវី​ដែល​ដាវីឌ​បាន​តម្រូវ​ឲ្យ​បំពេញ​មុខងារ​នៅ​ក្នុង​ព្រះ​ដំណាក់រ​របស់​ព្រះ‌យេហូវ៉ា សម្រាប់​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ គឺ​ដោយ​សេចក្ដី​រីក‌រាយ​សប្បាយ ហើយ​ច្រៀង​ចម្រៀង តាម​បង្គាប់​របស់​ព្រះបាទ​ដាវីឌ។


ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​មក​ដែរ ហើយ​ពួក​លេវី​គេ​លើក​សែង​ហិប។


ព្រះបាទ​សាឡូម៉ូន និង​ក្រុម​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​បាន​នាំ​គ្នា​មក​គាល់​ទ្រង់ គេ​នៅ​មុខ​ហិប ទាំង​ថ្វាយ​យញ្ញ‌បូជា ជា​ចៀម និង​គោ​យ៉ាង​សន្ធឹក ដែល​រាប់​ចំនួន​មិន​បាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម