Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 4:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 សមុទ្រ​នោះ​ដាក់​នៅ​លើ​រូប​គោ​ដប់ពីរ ដែល​មាន​បី​បែរ​ទៅ​ខាង​ជើង បី​បែរ​ទៅ​ខាង​លិច បី​បែរ​ទៅ​ខាង​ត្បូង និង​បី​បែរ​ទៅ​ខាង​កើត។ សមុទ្រ​នៅ​ពី​លើ ហើយ​គោ​ទាំង​នោះ​បែរ​គូថ​ទៅ​ខាង​ក្នុង​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 អាង​នោះ​ទ្រ​ដោយ​រូប​គោ​លង្ហិន​ចំនួន​ដប់‌ពីរ គោ​បី​បែរ​ទៅ​ខាង​ជើង គោ​បី​បែរ​ទៅ​ខាង​លិច គោ​បី​បែរ​ទៅ​ខាង​ត្បូង និង​គោ​បី​ទៀត​បែរ​ទៅ​ខាង​កើត។ រីឯ​ខ្លួន​វា​បែរ​ចូល​ក្នុង​ដើម្បី​ទ្រ​អាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 សមុទ្រ​នោះ​ដាក់​នៅ​លើ​រូប​គោ​១២ ដែល​មាន​៣​បែរ​ទៅ​ខាង​ជើង ៣​បែរ​ទៅ​ខាង​លិច ៣​បែរ​ទៅ​ខាង​ត្បូង ហើយ​៣​បែរ​ទៅ​ខាង​កើត សមុទ្រ​នៅ​ពី​លើ ហើយ​គោ​ទាំង​នោះ​បែរ​គូថ​ទៅ​ខាង​ក្នុង​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អាង​នោះ​ទ្រ​ដោយ​រូប​គោ​លង្ហិន​ចំនួន​ដប់‌ពីរ គោ​បី​បែរ​ទៅ​ខាង​ជើង គោ​បី​បែរ​ទៅ​ខាង​លិច គោ​បី​បែរ​ទៅ​ខាង​ត្បូង និង​គោ​បី​ទៀត​បែរ​ទៅ​ខាង​កើត។ រីឯ​ខ្លួន​វា​បែរ​ចូល​ក្នុង​ដើម្បី​ទ្រ​អាង។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 4:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ដាក់​លើ​រូប​គោ​ដប់ពីរ ដែល​មាន​បី​បែរ​ទៅ​ខាង​ជើង បី​បែរ​ទៅ​ខាង​លិច បី​បែរ​ទៅ​ខាង​ត្បូង ហើយ​បី​បែរ​ទៅ​ខាង​កើត សមុទ្រ​នោះ​បាន​ដាក់​តម្កល់​លើ​ខ្នង​គោ ហើយ​គូថ​របស់​គោ​ទាំង​នោះ បែរ​ទៅ​ខាង​ក្នុង​ទាំង​អស់។


នៅ​ពី​ក្រោម​គែម​មាត់​សមុទ្រ​នោះ មាន​រូប​ផ្កា​ក្រពុំ​ដប់ ក្នុង​មួយ​ហត្ថ​នៅ​ព័ទ្ធ​ជុំ‌វិញ បាន​សិត​ជា​ពីរ​ជួរ​ស្រេច ក្នុង​កាល​ដែល​សិត​សមុទ្រ​នោះ។


សមុទ្រ​នោះ​មាន​កម្រាស់​មួយ​ទះ ហើយ​គែម​ធ្វើ​ដូច​ជា​មាត់​ពែង រាង​ដូច​ជា​ផ្កា​ច័ន្ធូ​ចំណុះ​បាន​ទឹក​បី​ពាន់​បាថ ។


ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​សង់​ក្រុម​ជំនុំ​របស់​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ គ្មាន​អំណាច​លើក្រុម​ជំនុំ​នេះ​ឡើយ។


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ចេញ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក ហើយ​ប្រកាស​ដំណឹង​ល្អ​ដល់​មនុស្ស​លោក​ទាំង​អស់​ចុះ។


ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «ចូរ​ទៅ​ចុះ ព្រោះ​គាត់​ជា​ឧបករណ៍​ដែល​ខ្ញុំជ្រើស​រើស ដើម្បីនាំ​យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រាប់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច ព្រម​ទាំង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ផង។


ដែល​បាន​សង់​ឡើង​លើ​គ្រឹះ​របស់​ពួក​សាវក និង​ពួក​ហោរា ហើយ​ព្រះ‌យេស៊ូវ‌គ្រីស្ទ​អង្គ​ទ្រង់​ផ្ទាល់ ជា​ថ្ម​ជ្រុង​យ៉ាង​ឯក។


កំផែង​ក្រុង​មាន​គ្រឹះ​ដប់ពីរ ហើយ​នៅ​លើ​គ្រឹះ​នោះ មាន​ឈ្មោះ​សាវក​ទាំង​ដប់ពីរ​របស់​កូន​ចៀម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម