Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 4:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 នៅ​ពី​ក្រោម​គែម​មាត់​សមុទ្រ​នោះ មាន​រូប​ផ្កា​ក្រពុំ​ដប់ ក្នុង​មួយ​ហត្ថ​នៅ​ព័ទ្ធ​ជុំ‌វិញ បាន​សិត​ជា​ពីរ​ជួរ​ស្រេច ក្នុង​កាល​ដែល​សិត​សមុទ្រ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នៅ​ក្រោម​គែម​មាត់​អាង មាន​សិត​រូប​គោ​ពីរ​ជួរ គឺ​ក្នុង​ប្រវែង​មួយ​ហត្ថ មាន​សិត​រូប​គោ​ដប់​ព័ទ្ធ​ជុំ‌វិញ​អាង។ រូប​គោ​ទាំង​ពីរ​ជួរ​នោះ​សិត​ជាប់​ជា​មួយ​អាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នៅ​ពី​ក្រោម​គែម​មាត់​សមុទ្រ​នោះ មាន​រូប​ផ្កា​ក្រពុំ​១០ ក្នុង​១​ហត្ថ​នៅ​ព័ទ្ធ​ជុំវិញ បាន​សិត​ជា​២​ជួរ​ស្រេច ក្នុង​កាល​ដែល​សិត​សមុទ្រ​នោះ​តែ​ម្តង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 នៅ​ក្រោម​គែម​មាត់​អាង មាន​សិត​រូប​គោ​ពីរ​ជួរ គឺ​ក្នុង​ប្រវែង​មួយ​ហត្ថ មាន​សិត​រូប​គោ​ដប់​ព័ទ្ធ​ជុំ‌វិញ​អាង។ រូប​គោ​ទាំង​ពីរ​ជួរ​នោះ​សិត​ជាប់​ជា​មួយ​អាង។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 4:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ទ្រង់​ក៏​សិត​ធ្វើ​សមុទ្រ​មាន​រាង​មូល ទំហំ​ដប់​ហត្ថ​ពី​មាត់​ខាង​ទៅ​ម្ខាង ហើយ​កម្ពស់​ប្រាំ​ហត្ថ យក​ខ្សែ​វាស់​ជុំ‌វិញ​ត្រូវ​ជា​សាមសិប​ហត្ថ។


សមុទ្រ​នោះ​ដាក់​នៅ​លើ​រូប​គោ​ដប់ពីរ ដែល​មាន​បី​បែរ​ទៅ​ខាង​ជើង បី​បែរ​ទៅ​ខាង​លិច បី​បែរ​ទៅ​ខាង​ត្បូង និង​បី​បែរ​ទៅ​ខាង​កើត។ សមុទ្រ​នៅ​ពី​លើ ហើយ​គោ​ទាំង​នោះ​បែរ​គូថ​ទៅ​ខាង​ក្នុង​ទាំង​អស់។


តួ​ទាំង​នោះ គ្រប់​គ្នា​មាន​មុខ​ជា​មនុស្ស ហើយ​ទាំង​បួន​មាន​មុខ​ដូច​ជា​សិង្ហ​ខាង​ស្តាំ ទាំង​បួន​ក៏​មាន​មុខ​ដូច​ជា​គោ​នៅ​ខាង​ឆ្វេង ហើយ​ទាំង​បួន​មាន​មុខ​ដូច​ជា​ឥន្ទ្រី​ដែរ


គ្រប់​គ្នា​មាន​មុខ​បួន មុខ​ទី​មួយ​ជា​មុខ​ដូច​ជា​ចេរូ‌ប៊ីន មុខ​ទី​ពីរ​ជា​មុខ​មនុស្ស មុខ​ទី​បី​ជា​មុខ​សិង្ហ ហើយ​មុខ​ទី​បួន​ជា​មុខ​ឥន្ទ្រី។


អ្នក​រាល់​គ្នា​ដែល​ជា​ពួក​ខ្លាំង​ពូកែ ត្រូវដើរ​ជុំ‌វិញ​ទី​ក្រុង ឲ្យ​បាន​មួយ​ជុំ​ក្នុង​មួយ​ថ្ងៃ។ ត្រូវ​ធ្វើ​ដូច្នេះ​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ


សត្វ​មាន​ជីវិត​ទី​មួយ​ដូច​ជា​សិង្ហ សត្វ​មាន​ជីវិត​ទី​ពីរ​ដូច​ជា​គោ សត្វ​មាន​ជីវិត​ទី​បី​មាន​មុខ​ដូច​មនុស្ស ហើយ​សត្វ​មាន​ជីវិត​ទី​បួន​ដូច​ជា​ឥន្ទ្រី​ដែល​កំពុង​ហើរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម