Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 36:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌បាទ​នេប៊ូ‌ក្នេសា​ក៏​យក​គ្រឿង​ប្រដាប់​ខ្លះ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ដាក់​ក្នុង​ព្រះ‌រាជ‌ដំណាក់​របស់​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ក៏​បាន​នាំ​យក​វត្ថុ​ផ្សេងៗ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ទុក​ក្នុង​វាំង​របស់​ស្ដេច​នៅ​ក្រុង​បាប៊ី‌ឡូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 នេប៊ូ‌ក្នេសា​ក៏​យក​គ្រឿង​ប្រដាប់​ខ្លះ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ទៅ​ឯ​ក្រុង​បាប៊ីឡូន ដាក់​ក្នុង​ព្រះ‌រាជ‌ដំណាក់​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ស្តេច​នេប៊ូ‌ក្នេសា​ក៏​បាន​នាំ​យក​វត្ថុ​ផ្សេងៗ​ពី​ដំណាក់​របស់អុលឡោះ‌តាអាឡា ទៅ​ទុក​ក្នុង​វាំង​របស់​ស្តេច​នៅ​ក្រុង​បាប៊ី‌ឡូន​ដែរ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 36:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​នេប៊ូ‌ក្នេសា​បាន​យក​ទ្រព្យ​វិសេស​ទាំង​អស់ ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ពី​ព្រះ‌រាជ‌វាំង យក​ទាំង​គ្រឿង​មាស​កាត់​ជា​ដុំៗ ដែល​ព្រះបាទ​សាឡូម៉ូន ជា​ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល។


ឯ​អស់​ទាំង​គ្រឿង​ប្រដាប់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ ទាំង​ធំ​ទាំង​តូច និង​របស់​ថ្លៃ​វិសេស​ទាំង​ប៉ុន្មាន ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ព្រះ‌រាជ‌ទ្រព្យ​នៃ​ស្តេច និង​ទ្រព្យ​របស់​ពួក​ប្រធាន នោះ​ក៏​នាំ​យក​ទៅ​ក្រុង​បាប៊ី‌ឡូន​ទាំង​អស់។


នៅ​រវាង​គម្រប់​ពីរ​ឆ្នាំ​ទៀត នោះ​យើង​នឹង​នាំ​យក​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​នេប៊ូក្នេសា​ជា​ស្តេច​បាប៊ីឡូន​បាន​យក​ពី​ទី​នេះ​ទៅ​ដល់​ស្រុក​បាប៊ីឡូន ត្រឡប់​មក​ឯ​កន្លែង​ដើម​វិញ។


ព្រះ‌អម្ចាស់​បាន​ប្រគល់​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​ស្តេច​ស្រុក​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ព្រម​ទាំង​ប្រដាប់​ប្រដា​មួយ​ចំនួន ដែល​នៅ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ​ទៀត​ផង។ ស្ដេច​បាន​‌នាំ​ប្រដាប់​ប្រដា​ទាំង​នោះ​យក​ទៅ​ស្រុក​ស៊ីណើរ ហើយ​ដាក់​នៅ​ក្នុងព្រះ​ដំណាក់​នៃ​ព្រះ​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម