២ របាក្សត្រ 34:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 រួចស្មៀនសាផានទូលទៀតថា៖ «សង្ឃហ៊ីលគីយ៉ាបានប្រគល់គម្ពីរនេះមកទូលបង្គំ» ហើយសាផានក៏អានមើលក្នុងគម្ពីរនោះថ្វាយស្តេច។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 លោកសាផាន ជាស្មៀនហ្លួង ទូលស្ដេចទៀតថា៖ «លោកបូជាចារ្យហ៊ីលគីយ៉ាបានប្រគល់គម្ពីរមួយច្បាប់ឲ្យទូលបង្គំ» រួចលោកក៏អានថ្វាយព្រះរាជាស្ដាប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 រួចស្មៀនសាផានទូលទៀតថា ហ៊ីលគីយ៉ាដ៏ជាសង្ឃបានប្រគល់គម្ពីរនេះមកទូលបង្គំ ហើយសាផានក៏អានមើលក្នុងគម្ពីរនោះថ្វាយស្តេច សូមមើលជំពូកអាល់គីតាប18 លោកសាផានជាស្មៀនស្តេច ជម្រាបស្តេចទៀតថា៖ «អ៊ីមុាំហ៊ីលគីយ៉ាបានប្រគល់គីតាបមួយច្បាប់ឲ្យខ្ញុំ» រួចគាត់ក៏អានជូនស្តេចស្តាប់។ សូមមើលជំពូក |