២ របាក្សត្រ 29:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦34 ប៉ុន្តែ ពួកសង្ឃមានគ្នាតិចពេក មិនអាចពន្លាត់ស្បែកតង្វាយដុតទាំងអស់បាន ទើបពួកលេវីជាបងប្អូនរបស់គេនាំគ្នាជួយ រហូតទាល់តែកិច្ចការនោះបានសម្រេច និងរហូតទាល់តែពួកសង្ឃផ្សេងទៀតបានញែកខ្លួនជាបរិសុទ្ធ ដ្បិតពួកលេវីមានចិត្តខ្នះខ្នែងជាងពួកសង្ឃ ក្នុងការញែកខ្លួនជាបរិសុទ្ធ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥34 ដោយបូជាចារ្យមានគ្នាតិចពេកមិនអាចបកស្បែកសត្វទាំងអស់ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូលបាន ក្រុមលេវីដែលជាបងប្អូនរបស់គេនាំគ្នាជួយ រហូតទាល់តែបង្ហើយកិច្ចការ ដោយទុកឲ្យក្រុមបូជាចារ្យធ្វើពិធីញែកខ្លួនឲ្យបានវិសុទ្ធ ដ្បិតក្រុមលេវីមានចិត្តខ្នះខ្នែង ក្នុងការញែកខ្លួនឲ្យបានវិសុទ្ធជាងក្រុមបូជាចារ្យ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤34 ប៉ុន្តែមានពួកសង្ឃតិច មិនល្មមនឹងពន្លាត់ស្បែកដង្វាយដុតទាំងអស់បាន បានជាពួកលេវី ជាបងប្អូនគេ ក៏ជួយ រហូតដល់ការនោះបានសំរេច នឹងដល់វេលាដែលពួកសង្ឃបានញែកខ្លួនជាបរិសុទ្ធហើយ ដ្បិតពួកលេវីមានចិត្តស្មោះត្រង់ជាងពួកសង្ឃ ដើម្បីនឹងញែកខ្លួនចេញជាបរិសុទ្ធ សូមមើលជំពូកអាល់គីតាប34 ដោយអ៊ីមុាំមានគ្នាតិចពេក មិនអាចបកស្បែកសត្វទាំងអស់ ដែលត្រូវធ្វើជាគូរបានដុតបាន ក្រុមលេវីដែលជាបងប្អូនរបស់គេនាំគ្នាជួយ រហូតទាល់តែបង្ហើយកិច្ចការ ដោយទុកឲ្យក្រុមអ៊ីមុាំធ្វើពិធីញែកខ្លួនឲ្យបានបរិសុទ្ធ ដ្បិតក្រុមលេវីមានចិត្តខ្នះខ្នែង ក្នុងការញែកខ្លួនឲ្យបានបរិសុទ្ធជាងក្រុមអ៊ីមុាំ។ សូមមើលជំពូក |
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំក៏ដឹងហើយថា គឺព្រះអង្គដែលល្បងលចិត្ត ហើយព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីទៀងត្រង់ ចំណែកទូលបង្គំ គឺដោយចិត្តទៀងត្រង់នោះ ដែលទូលបង្គំបានថ្វាយរបស់ទាំងនេះស្ម័គ្រពីចិត្ត ហើយឥឡូវនេះ ទូលបង្គំមានអំណរ ដោយឃើញប្រជារាស្ត្ររបស់ព្រះអង្គ ដែលប្រជុំនៅទីនេះ គេថ្វាយដល់ព្រះអង្គដោយស្ម័គ្រពីចិត្តដែរ។