Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 29:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 មួយ​ទៀត អស់​ទាំង​គ្រឿង​ប្រដាប់​ដែល​ព្រះ‌បាទ​អ័ហាស​បាន​ចោល​ចេញ​ក្នុង​រាជ្យ​ទ្រង់ នៅ​វេលា​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ល្មើស នោះ​យើង​ខ្ញុំ​បាន​ចាត់​ចែង ហើយ​ញែក​ជា​បរិសុទ្ធ​រួច​ជា​ស្រេច មើល៍ របស់​ទាំង​នោះ​នៅ​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា​ស្រាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 រីឯ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​អហាស​ធ្វើ​ឲ្យ​សៅ‌ហ្មង នៅ​ពេល​ទ្រង់​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ក្នុង​គ្រា​ទ្រង់​គ្រង​រាជ្យ​នោះ យើង​ខ្ញុំ​ក៏​បាន​ជួស‌ជុល និង​ញែក​ជា​វិសុទ្ធ​ហើយ​ដែរ។ យើង​ខ្ញុំ​ដាក់​វត្ថុ​ទាំង​នោះ​នៅ​មុខ​អាសនៈ​របស់​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 មួយ​ទៀត អស់​ទាំង​គ្រឿង​ប្រដាប់ ដែល​ស្តេច​អ័ហាស​បាន​ចោល​ចេញ​ក្នុង​រាជ្យ​ទ្រង់ នៅ​វេលា​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ល្មើស នោះ​យើង​ខ្ញុំ​បាន​ចាត់‌ចែង ហើយ​ញែក​ជា​បរិសុទ្ធ​រួច​ជា​ស្រេច មើល របស់​ទាំង​នោះ​នៅ​មុខ​អាសនា​នៃ​ព្រះ‌យេហូវ៉ា​ស្រាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

19 រីឯ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​អហាស​ធ្វើ​ឲ្យ​សៅ‌ហ្មង នៅ​ពេល​ស្តេច​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ក្នុង​គ្រា​ស្តេច​គ្រង​រាជ្យ​នោះ យើង​ខ្ញុំ​ក៏​បាន​ជួស​ជុល និង​ញែក​ជា​បរិសុទ្ធ​ហើយ​ដែរ។ យើង​ខ្ញុំ​ដាក់​វត្ថុ​ទាំង​នោះ​នៅ​មុខ​អាសនៈ​របស់អុលឡោះ‌តាអាឡា»។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 29:19
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អាស‌នា​លង្ហិន​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​យក​ចេញ​ពី​ល្វែង​មុខ​នៃ​ព្រះ‌វិហារ គឺ​ពី​កណ្ដាល​អាស‌នា​ទ្រង់ និង​ទី​បរិសុទ្ធ​បំផុត ទៅ​ដាក់​នៅ​ទិស​ខាង​ជើង​នៃ​អាស‌នា​របស់​ទ្រង់​វិញ។


បន្ទាប់​មក ព្រះបាទ​អ័ហាសបាន​កាត់​បន្ទះ​លង្ហិន​ចេញ​ពី​គ្រោង​ជើង​នៃ​ចាន​ក្លាំ ក៏​យក​ចាន​ក្លាំ​ចេញ​ពី​លើ​ជើង​ទាំង​នោះ ហើយ​យក​សមុទ្រ​ពី​លើ​រូប​គោ​លង្ហិន ដែល​ទ្រ​ពី​ក្រោម ទៅ​ដាក់​លើ​កម្រាល​ថ្ម​វិញ។


ព្រះបាទ​អ័ហាស​ក៏​ប្រមូល​អស់​ទាំង​គ្រឿង​ប្រដាប់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​មក​កាត់​ផ្តាច់​ជា​ដុំៗ ទ្រង់​ក៏​បិទ​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ចោល ហើយ​ធ្វើ​អាស‌នា​សម្រាប់​ទ្រង់ នៅ​គ្រប់​ទី​កៀន​ក្នុង​ក្រុង​យេរូ‌សាឡិម។


រួច​គេ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ គាល់​ស្តេច​ហេ‌សេ‌គា ទូល​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា​បាន​សម្អាត​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ស្រេច​ហើយ ព្រម​ទាំង​អាស‌នា​តង្វាយ​ដុត និង​គ្រឿង​ប្រដាប់​នៃ​អាស‌នា​ទាំង​អស់ តុ​សម្រាប់​នំបុ័ង​តាំង​ទុក និង​គ្រឿង​ប្រដាប់​នៃ​តុ​នោះ​ទាំង​អស់​ផង


ព្រះ‌បាទ​ហេ‌សេ‌គាតើន​ឡើង​ពី​ព្រលឹម ទៅ​ប្រមូល​ពួក​អ្នក​ជា​ប្រធាន​ក្នុង​ទី​ក្រុង នាំ​គ្នា​ឡើង​ទៅ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម