Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 28:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ឯ​ស៊ីកគ្រី ជា​មនុស្ស​ខ្លាំង​ពូកែ​ពី​ស្រុក​អេប្រាអិម ក៏​សម្លាប់​ម្អា‌សេ‌យ៉ា ជា​បុត្រា​ស្តេច ហើយ​អាស‌រីកាម ជា​ឧកញ៉ា​វាំង ព្រម​ទាំង​អែល​កាណា ជា​ឧបរាជ​ស្តេច​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​ស៊ីក‌គ្រី ជា​អ្នក​ចម្បាំង​ដ៏​ពូកែ ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម បាន​ប្រហារ​ជីវិត​សម្ដេច​ម៉ាសេ‌យ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អហាស ព្រម​ទាំង​លោក​អាស‌រីកាំ ជា​អ្នក​គ្រប់‌គ្រង​ព្រះ‌រាជ‌វាំង និង​លោក​អែល‌កាណា ជា​មន្ត្រី​ជំនិត​របស់​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ហើយ​ស៊ីកគ្រី ជា​មនុស្ស​ខ្លាំង​ពូកែ ពី​ស្រុក​អេប្រា‌អិម ក៏​សំឡាប់​ម្អាសេយ៉ា ជា​បុត្រា​ស្តេច ហើយ​នឹង​អាស‌រី‌កាម ជា​ឧកញ៉ា​វាំង ព្រម​ទាំង​អែល‌កាណា ជា​ឧបរាជ​ស្តេច​ទៅ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 លោក​ស៊ីក‌គ្រី​ជា​អ្នក​ចំបាំង​ដ៏​ពូកែ ក្នុង​កុល‌សម្ព័ន្ធ​អេ‌ប្រា‌អ៊ីម បាន​ប្រហារ​ជីវិត​សម្តេច​ម៉ាសេ‌យ៉ា ជា​បុត្រ​របស់​ស្តេច​អហាស ព្រម​ទាំង​លោក​អាស‌រីកាំ​ជា​អ្នក​គ្រប់‌គ្រង​រាជ‌វាំង និង​លោក​អែល‌កាណា ជា​មន្ត្រី​ជំនិត​របស់​ស្តេច។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 28:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ឲ្យ​លោក​ជិះ​រាជ‌រថ​នៅ​បន្ទាប់​ពី​ព្រះ‌អង្គ ហើយ​មាន​គេ​ស្រែក​នៅ​ខាង​មុខ​ថា៖ «ចូរ​ក្រាប​ចុះ!»។ គឺយ៉ាង​នេះ​ឯង​ដែល​ស្ដេច​បាន​តែង​តាំង​ឲ្យ​លោក​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល។


ចូរ​យក​ប្រាក់​មួយ​ទ្វេ​ជា​ពីរ​ទៅ​ជា‌មួយ ព្រម​ទាំង​ប្រាក់​ដែល​គេ​ដាក់​មក​នៅ​មាត់​បាវ​នោះ​ផង យក​ទៅ​ប្រគល់​ឲ្យ​គេ​វិញ ក្រែង​គេ​ដាក់​ច្រឡំ។


ពួក​គេ​ក៏​យក​ជំនូន​ទាំង​នោះ និង​ប្រាក់​មួយ​ទ្វេ​ជា​ពីរ ព្រម​ទាំង​បេនយ៉ាមីន​ទៅ​ជាមួយ រួច​គេ​ក្រោក​ឡើង ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ទៅ​ឈរ​នៅ​ចំពោះ​មុខ​លោក​យ៉ូសែប។


ដ្បិត​ពេកា ជា​បុត្រា​រេម៉ាលា​បាន​សម្លាប់​មនុស្ស ដែល​មាន​ចិត្ត​ក្លាហាន​នៅ​ស្រុក​យូដា អស់​មួយ​សែន​ពីរ​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ព្រោះ​គេ​បាន​បោះ‌បង់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​បុព្វបុរស។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ដឹក‌នាំ​ពួក​បង‌ប្អូន​គេ​ទៅ​ជា​ឈ្លើយ​អស់​ពីរ​សែន​នាក់ មាន​ទាំង​ស្រីៗ និង​កូន​ប្រុស​កូន​ស្រី​របស់​គេ និងជ័យ‌ភណ្ឌ​ជា​ច្រើន​ផង ទៅ​ក្រុង​សា‌ម៉ា‌រី។


ដ្បិត​ម៉ា‌ដេកាយ ជា​សាសន៍​យូដា មាន​តំណែង​បន្ទាប់​ពីព្រះ‌បាទ​អ័ហា‌ស៊ូរុស លោក​ជា​អ្នក​ធំ​ក្នុង​ចំណោម​ពួក​សាសន៍​យូដា ហើយ​ពួក​បង​ប្អូន​របស់​លោក​យ៉ាង​ច្រើន​គោរព​រាប់​អាន​លោក ព្រោះ​លោក​ស្វែង​រក​សេចក្ដី​ល្អ​ដល់​ប្រជា‌ជន​របស់​លោក ហើយ​និយាយ​ជា​ពាក្យ​ស្រគត់‌ស្រគំ​ដល់​មនុស្ស​ទាំង​អស់។:៚


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម