Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 28:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដូច្នេះ ចូរ​ស្តាប់​ខ្ញុំ​ឥឡូវ​ចុះ ត្រូវ​អនុញ្ញាតិ​ឲ្យ​ពួក​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​មក​ជា​ឈ្លើយ​នេះ ត្រឡប់​ទៅ​វិញ​ទៅ ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា បាន​គ្រប​លើ​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ដូច្នេះ សូម​ស្ដាប់​ខ្ញុំ សូម​ដោះ​លែង​បងប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​អ្នក​រាល់​គ្នា​បាន​ចាប់​មក​ជា​ឈ្លើយ​នៅ​ពេល​នេះ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​កំពុង​តែ​ព្រះ‌ពិរោធ​ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដូច្នេះ ចូរ​ស្តាប់​ខ្ញុំ​ឥឡូវ​ចុះ ត្រូវ​បើក​ឲ្យ​ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​មក​ជា​ឈ្លើយ​នេះ ត្រឡប់​ទៅ​វិញ​ទៅ ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​ផង​ព្រះ‌យេហូវ៉ា បាន​គ្រប​លើ​អ្នក​រាល់​គ្នា​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ដូច្នេះ​សូម​ស្តាប់​ខ្ញុំ សូម​ដោះ​លែង​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​ចាប់​មក​ជា​ឈ្លើយ​នៅ​ពេល​នេះ​ចុះ ដ្បិតអុលឡោះ‌តាអាឡា​កំពុង​តែ​ខឹង ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 28:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួក​មេ​ខ្លះ​ក្នុង​ពួក​អេប្រាអិម គឺ​អ័សារា ជា​កូន​យ៉ូ‌ហា‌ណាន បេរេ‌គា ជា​កូន​មស៊ី‌លេម៉ូត យេហ៊ី‌សេគា​ជា​កូន​សាលូម និង​អ័ម៉ា‌សា ជា​កូន​ហាឌ‌ឡាយ គេ​លើក​គ្នា​ទាស់​នឹង​ពួក​អ្នក​ដែល​មក​ពី​ច្បាំង​នោះ


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ដឹក‌នាំ​ពួក​បង‌ប្អូន​គេ​ទៅ​ជា​ឈ្លើយ​អស់​ពីរ​សែន​នាក់ មាន​ទាំង​ស្រីៗ និង​កូន​ប្រុស​កូន​ស្រី​របស់​គេ និងជ័យ‌ភណ្ឌ​ជា​ច្រើន​ផង ទៅ​ក្រុង​សា‌ម៉ា‌រី។


ដូច្នេះ សូម​ឲ្យ​ពួកមេ​ដឹក​នាំរបស់​យើង​ខ្ញុំ ឈរ​តំណាង​ឲ្យ​ក្រុម​ជំនុំ​ទាំង​មូលវិញ សូម​ឲ្យ​អស់​អ្នក​នៅ​ទី​ក្រុង​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន ដែល​បាន​យក​ប្រពន្ធជាស្ត្រី​សាសន៍​ដទៃ ចូល​មក​តាម​វេលា​កំណត់ ហើយ​ឲ្យ​មាន​ពួក​ចាស់​ទុំ និង​ពួក​ចៅ‌ក្រម​នៃ​ក្រុង​នីមួយៗ​មក​ជា​មួយ រហូត​ទាល់​តែ​សេចក្ដី‌ក្រោធ​ដ៏​សហ័ស​របស់​ព្រះ​នៃ​យើង​ខ្ញុំ បាន​បែរ​ចេញ​ពី​យើង​ខ្ញុំ​ក្នុង​ដំណើរ​នេះ»។


សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ បាន​គ្រប​លើ​ទូល‌បង្គំ សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ បាន​បំផ្លាញ​ទូល‌បង្គំ។


តើ​មិន​មែន​ជា​ការ​តម​អត់​យ៉ាង​នេះ​វិញ ដែល​យើង​ពេញ​ចិត្ត​ទេ​ឬ គឺ​ឲ្យ​ដោះ​ច្រវាក់ ដែល​អ្នក​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​អ្នក​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​អ្នក​បាន​សង្កត់‌សង្កិន បាន​រួច​ចេញ​ទទេ ព្រម​ទាំង​បំបាក់​គ្រប់​ទាំង​នឹម​ផង


មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា‌ករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​វិញ។


ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ​នឹង​ថ្កោល​ទោស​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ​យ៉ាង​ណា អ្នក​នឹង​ទទួល​មក​វិញ​តាម​រង្វាល់​នោះ​ឯង។


ព្រោះ​អ្នក​ណា​ដែល​គ្មាន​ចិត្ត​មេត្តា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដោយ​ឥត​មេត្តា​ដែរ ដ្បិត​សេចក្តី​មេត្តា នោះ​រមែង​ឈ្នះ​ការ​ជំនុំ​ជម្រះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម