Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 25:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ក្រោយ​ដែល​ព្រះបាទ​យ៉ូអាស ជា​បុត្រា​យ៉ូអា‌ហាស ស្តេច​អ៊ីស្រា‌អែល​បាន​សុគត​ហើយ នោះ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រា​ព្រះបាទ​យ៉ូអាស ស្តេច​យូដា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​បាន​ដប់​ប្រាំ​ព្រះវស្សា​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ក្រោយ​ពី​ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស ស្ដេច​អ៊ីស្រា‌អែល សោយ​ទិវង្គត ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្ដេច​ស្រុក​យូដា មាន​ព្រះ‌ជន្ម​គង់​នៅ​បាន​ដប់​ប្រាំ​វស្សា​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ក្រោយ​ដែល​យ៉ូអាស ជា​បុត្រា​យ៉ូអា‌ហាស ស្តេច​អ៊ីស្រាអែល​បាន​សុគត​ហើយ នោះ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រា​យ៉ូអាស ស្តេច​យូដា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ​បាន​១៥​ឆ្នាំ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ក្រោយ​ពី​ស្តេច​យ៉ូអាស ជា​បុត្រ​របស់​ស្តេច​យ៉ូអា‌ហាស​ស្តេច​អ៊ីស្រ‌អែល​ស្លាប់ ស្តេច​អម៉ា‌ស៊ីយ៉ា​ជា​បុត្រ​របស់​ស្តេច​យ៉ូអាស ស្តេច​ស្រុក​យូដា រស់​នៅ​បាន​ដប់​ប្រាំ​ឆ្នាំ​ទៀត។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 25:25
3 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ឆ្នាំ​ទី​ពីរ ក្នុង​រាជ្យ​នៃ​ព្រះបាទ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ស្តេច​អ៊ីស្រា‌អែល នោះ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​ព្រះបាទ​យ៉ូអាស ស្តេច​យូដា ក៏​ឡើង​សោយ‌រាជ្យ


ឯ​កិច្ច‌ការ​ផ្សេង​ទៀត​របស់​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ទាំង​មុន​ទាំង​ក្រោយ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពួក​ស្តេច​យូដា និង​អ៊ីស្រា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម