Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 25:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ហើយ​មួយ​ម៉ឺន​ទៀត ពួក​កូន​ចៅ​យូដា​ក៏​ចាប់​ទាំង​រស់ នាំ​ទៅ​ឯ​កំពូល​ថ្ម​ភ្នំ បោះ​ទម្លាក់​ទៅ​ក្រោម​ឲ្យ​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ទាហាន​យូដា​ចាប់​បាន​ខ្មាំង​មួយ​ម៉ឺន​នាក់​ទៀត ហើយ​នាំ​ឡើង​ទៅ​លើ​ចំណោត​ថ្ម មួយ រួច​ច្រាន​ទម្លាក់​ចុះ​មក ធ្វើ​ឲ្យ​ពួក​គេ​ស្លាប់​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ហើយ​១​ម៉ឺន​ទៀត ពួក​កូន​ចៅ​យូដា ក៏​ចាប់​ទាំង​រស់​ដឹក‌នាំ​ទៅ​ឯ​កំពូល​ថ្ម​ភ្នំ បោះ​ទំលាក់​ទៅ​ក្រោម​ឲ្យ​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ទាហាន​យូដា​ចាប់​បាន​ខ្មាំង​មួយ​ម៉ឺន​នាក់​ទៀត ហើយ​នាំ​ឡើង​ទៅ​លើ​ចំណោត​ថ្មមួយ រួច​ច្រាន​ទម្លាក់​ចុះ​មក ធ្វើ​ឲ្យ​ពួក​គេ​ស្លាប់​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 25:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​នាំ​មនុស្ស​ទាំង​អស់​ដែល​នៅ​ក្រុង​នោះ​ចេញ​មក ប្រើ​គេ​ឲ្យ​ធ្វើ​ការ​កាប់​រំលំ អារ​ឈើ ភ្ជួរ​រាស់ និង​ធ្វើ​ការ​ក្នុង​ឡ​អិដ្ឋ ទ្រង់​ក៏​ធ្វើ​ដូច្នោះ​ដល់​អស់​ទាំង​ក្រុង​របស់​ពួក​កូន​ចៅ​អាំម៉ូន រួច​ទ្រង់​នាំ​ពល​ទ័ព​ទាំង​ប៉ុន្មាន​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ។


ស្ដេចបាន​នាំ​ពួក​អ្នក​ដែល​នៅ​ក្រុង​នោះ​ចេញ​មក ហើយ​បង្ខំ​ឲ្យ​គេអាឈើ ដាប់​ថ្ម និង​កាប់​ឧស។ ព្រះ​បាទ​ដាវីឌបាន​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ក្រុង​ទាំងប៉ុន្មាន​របស់​ពួក​កូន​ចៅ​អាំម៉ូន​ដែរ។ បន្ទាប់​មក ស្ដេច និង​ទ័ព​ទាំង​ប៉ុន្មាន​ក៏​ត្រឡប់មក​ក្រុង​យេរូ‌សាឡិម​វិញ។


ឥឡូវ​នេះ មើល៍ មាន​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ និង​ពួក​ភ្នំ​សៀរ ដែល​ព្រះ‌អង្គ​មិន​បើក​ឲ្យ​អ៊ីស្រា‌អែល​ទន្ទ្រាន​ចូល​ស្រុក​គេ ក្នុង​កាល​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​បាន​ឲ្យ​ដើរ​វាង​ពី​គេ ឥត​បំផ្លាញ​គេ​ឡើយ


ឯ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​មាន​ព្រះ‌ហឫ‌ទ័យ​ក្លាហាន ក៏​លើក​ទ័ព​ចេញ​ទៅ​ឯ​ច្រក​ភ្នំ​អំបិល ប្រហារ​សម្លាប់​ពួក​កូន​ចៅ​សៀរអស់​មួយ​ម៉ឺន​នាក់។


ឯ​ពួក​ដែល​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​បាន​ឲ្យ​ទៅ​វិញ មិន​ឲ្យ​ទៅ​ច្បាំង​ជា‌មួយ​នោះ គេ​ក៏​ចូល​ទៅ​វាយ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ស្រុក​សា‌ម៉ា‌រី​រហូត​ដល់​ក្រុង​បេត-ហូរ៉ុន ប្រហារ​សម្លាប់​មនុស្ស​អស់​បី​ពាន់​នាក់ ហើយ​រឹប​យក​បាន​របស់​ជា​ច្រើន​ដែរ។


ហេតុ​នោះ សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា​បាន​ឆួល​ឡើង ទាស់​នឹង​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ក៏​ចាត់​ហោរា​ម្នាក់​ឲ្យ​ទៅទូល​ទ្រង់​ថា៖ «ម្តេច​ក៏​ទ្រង់​យក​ព្រះ​របស់​សាសន៍​នោះ ដែល​មិន​អាច​នឹង​ជួយ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ព្រះ‌ហស្ត​របស់​ទ្រង់​ផង​ដូច្នេះ?»


កាល​ពួក​ចៅ‌ក្រម​របស់​គេ ត្រូវ​បោះ​ទម្លាក់​ទៅ​ក្នុង​ក្រហែង​ថ្ម នោះ​គេ​នឹង​ឮ​ពាក្យ​របស់​ទូល‌បង្គំ ដ្បិត​ពាក្យ​ទាំង​នោះ​គួរ​ឲ្យ​រីក​រាយ​ចិត្ត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម