២ របាក្សត្រ 24:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ដូច្នេះ ពួកអ្នកទាំងនោះក៏ធ្វើការ ហើយការជួសជុលក៏ចម្រើនឡើង ដោយសារដៃគេ គេបានរៀបចំព្រះដំណាក់នៃព្រះតាមសណ្ឋានដើមវិញ ព្រមទាំងធ្វើឲ្យមាំមួនជាងទៅទៀត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 មេជាងទាំងនោះនាំគ្នាបំពេញកិច្ចការ ដោយដឹកនាំការជួលជុលទាំងអស់ ធ្វើឲ្យព្រះដំណាក់របស់ព្រះជាម្ចាស់បានល្អ និងមាំ ដូចដើមឡើងវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ដូច្នេះ ពួកអ្នកទាំងនោះក៏ធ្វើការទៅ ហើយការជួសជុលក៏ចំរើនឡើង ដោយសារដៃគេ គេបានរៀបចំព្រះវិហារនៃព្រះតាមសណ្ឋានដើមវិញ ព្រមទាំងធ្វើឲ្យមាំមួនជាងទៅទៀត សូមមើលជំពូកអាល់គីតាប13 មេជាងទាំងនោះនាំគ្នាបំពេញកិច្ចការ ដោយដឹកនាំការជួលជុលទាំងអស់ ធ្វើឲ្យដំណាក់របស់អុលឡោះបានល្អ និងមាំ ដូចដើមឡើងវិញ។ សូមមើលជំពូក |
ទ្រង់មានរាជឱង្ការថា៖ «សាឡូម៉ូន បុត្រយើង នៅក្មេងខ្ចីពេកណាស់ ហើយព្រះវិហារដែលត្រូវស្អាងថ្វាយព្រះយេហូវ៉ា ត្រូវតែបានរុងរឿងយ៉ាងក្រៃលែង ព្រមទាំងមានសិរីលម្អ និងល្បីឮទួទៅគ្រប់ទាំងនគរផង ដូច្នេះ យើងនឹងរៀបចំឲ្យបានគ្រប់គ្រាន់»។ ព្រះបាទដាវីឌក៏ត្រៀមប្រដាប់ប្រដាទុកជាបរិបូរមុនដែលទ្រង់អស់ព្រះជន្មទៅ។
គេបានធ្វើការស្រេចហើយ ក៏យកប្រាក់ដែលនៅសល់ទៅថ្វាយស្តេច និងយេហូយ៉ាដា ហើយប្រាក់នោះក៏យកទៅធ្វើជាគ្រឿងប្រដាប់សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា គឺជាគ្រឿងសម្រាប់ប្រើធ្វើការងារ ហើយថ្វាយតង្វាយ ព្រមទាំងកូនចាន និងគ្រឿងប្រដាប់ឯទៀត ធ្វើពីមាស និងប្រាក់ រួចការថ្វាយតង្វាយដុតនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ក៏មាននៅជានិច្ច គ្រប់មួយជីវិតរបស់យេហូយ៉ាដា។