២ របាក្សត្រ 21:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 នោះមើល៍ ព្រះយេហូវ៉ានឹងវាយប្រជារាស្ត្រទ្រង់ ដោយសេចក្ដីវេទនាជាខ្លាំង ព្រមទាំងពួកបុត្រ និងភរិយាទ្រង់ទាំងប៉ុន្មាន ហើយរបស់ទ្រព្យទ្រង់ផង សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ហេតុនេះព្រះអម្ចាស់នឹងប្រហារប្រជារាស្ត្រ ព្រមទាំងបុត្រា មហេសី និងទ្រព្យសម្បត្តិរបស់ព្រះករុណា ដោយគ្រោះកាចដ៏សាហាវ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 នោះមើល ព្រះយេហូវ៉ាទ្រង់នឹងវាយរាស្ត្រទ្រង់ ដោយសេចក្ដីវេទនាជាខ្លាំងព្រមទាំងពួកបុត្រ នឹងភរិយាទ្រង់ទាំងប៉ុន្មាន ហើយរបស់ទ្រព្យនៃទ្រង់ផង សូមមើលជំពូកអាល់គីតាប14 ហេតុនេះអុលឡោះតាអាឡានឹងប្រហារប្រជារាស្ត្រ ព្រមទាំងកូន ភរិយា និងទ្រព្យសម្បត្តិរបស់អ្នក ដោយគ្រោះកាចដ៏សាហាវ។ សូមមើលជំពូក |
ដ្បិតអ្នករាល់គ្នាបានកាន់តាមបញ្ញត្តិច្បាប់របស់ស្តេចអំរី និងអស់ទាំងអំពើរបស់រាជវង្សស្ដេចអ័ហាប់ ហើយអ្នករាល់គ្នាបានដើរតាមសេចក្ដីប្រឹក្សារបស់គេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅ ត្រឡប់ជាទីដែលគេមើលងាយ អ្នកនឹងត្រូវរងពាក្យត្មះតិះដៀល នៃប្រជារាស្ត្ររបស់យើង។