Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 16:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ក្នុង​ឆ្នាំ​ទី​សាម​សិប​ប្រាំបួន​នៃ​រាជ្យ​ព្រះបាទ​អេសា ទ្រង់​ចាប់​ប្រឈួន​ត្រង់​ព្រះ‌បាទា​មាន​អាការៈ​ធ្ងន់​ធ្ងរ ប៉ុន្តែ ក្នុង​ការ​ប្រឈួន​នោះ ទ្រង់​មិន​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា​ទេ គឺ​បាន​ពឹង​ដល់​ពួក​គ្រូ​ពេទ្យ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បួន​នៃ​រជ្ជ‌កាល​របស់​ស្ដេច ទ្រង់​កើត​រោគា​យ៉ាង​ធ្ងន់​នៅ​ព្រះ‌បាទា ប៉ុន្តែ ទោះ​បី​ទ្រង់​ប្រឈួន​យ៉ាង​នេះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​ទូល‌អង្វរ​សូម​ព្រះ‌អម្ចាស់​ជួយ​ដែរ គឺ​ទ្រង់​បែរ​ជា​រក​គ្រូ​ពេទ្យ​ព្យាបាល​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 រីឯ​ក្នុង​ឆ្នាំ​ទី​៣៩​នៃ​រាជ្យ​អេសា នោះ​ទ្រង់​ចាប់​ប្រឈួន​ត្រង់​ព្រះ‌បាទ មាន​អាការៈ​ដ៏​ធ្ងន់ ប៉ុន្តែក្នុង​ការ​ប្រឈួន​នោះ ទ្រង់​មិន​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា​ទេ គឺ​បាន​រក​ពឹង​ដល់​ពួក​គ្រូ‌ពេទ្យ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បួន នៃ​រជ្ជ‌កាល​របស់​ស្តេច គាត់​កើត​រោគា​យ៉ាង​ធ្ងន់​នៅ​ជើង ប៉ុន្តែ ទោះ​បី​គាត់​ឈឺ​យ៉ាង​នេះ​ក្តី ក៏​គាត់​ពុំ​បាន​ទូរអា‌អង្វរ​សូមអុលឡោះ‌តាអាឡា​ជួយ​ដែរ គឺ​គាត់​បែរ​ជា​រក​គ្រូ​ពេទ្យ​ព្យាបាល​ទៅ​វិញ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 16:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូសែប​បាន​បញ្ជា​ឲ្យ​ពួក​គ្រូ​ពេទ្យ​របស់​លោក​ដែល​នៅ​ចាំ​បម្រើ អប់​សព​ឪពុក​របស់​លោក។ ពួក​គ្រូ‌ពេទ្យ​ក៏​អប់​សព​លោក​អ៊ីស្រា‌អែល។


ហើយ​មិន​បាន​ទូល​សួរ​ព្រះ‌យេហូវ៉ា​ឡើយ។ ហេតុ​នេះ ព្រះ​យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​ស្ដេច​សុគត រួច​បង្វែរ​រាជ្យ​ទៅ​ឲ្យ​ដាវីឌ ជា​បុត្រ​អ៊ីសាយ​វិញ។


ព្រះបាទ​អេសា​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ គឺ​បាន​សុគត​នៅ​ឆ្នាំ​ទី​សែសិប​មួយ ក្នុង​រាជ្យ​របស់​ព្រះ‌អង្គ។


ដ្បិត​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​សម្ដែង​ព្រះ‌ចេស្តា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អង្គ ព្រះ‌ករុណា​បាន​ប្រព្រឹត្ត​បែប​ឆោត​ល្ងង់។ ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​មាន​ចម្បាំង​ជា‌និច្ច»។


ទោះ​ជា​នៅ​គ្រា​ដែល​មាន​សេចក្ដី​ទុក្ខ​វេទនា​យ៉ាង​នេះ​ក៏​ដោយ ព្រះបាទ​អ័ហាស​នៅ​តែ​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា​ថែម​ទៀត។


ឯ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក បង្កើត​សេចក្ដី​កំភូត​ទទេ អ្នក​រាល់​គ្នា​ជា​គ្រូ​ពេទ្យ​ឥត​ប្រយោជន៍​ទាំង​អស់។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​មនុស្ស ហើយ​យក​សាច់​ឈាម​ជា​ដៃ​របស់​ខ្លួន ជា​អ្នក​ដែល​មាន​ចិត្ត​ដក​ថយ​ចេញ​ពី​ព្រះ‌យេហូវ៉ា


តើ​គ្មាន​ប្រទាល​មុខ​សះ​នៅ​ស្រុក​កាឡាត​ទេ​ឬ? តើ​គ្មាន​គ្រូ​ពេទ្យ​នៅ​ទី​នោះ​ទេ​ឬ? ចុះ​តើ​ហេតុ​អ្វី​បាន​ជា​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ​មិន​ជា​ដូច្នេះ?


ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ​នឹង​ថ្កោល​ទោស​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ​យ៉ាង​ណា អ្នក​នឹង​ទទួល​មក​វិញ​តាម​រង្វាល់​នោះ​ឯង។


ពេល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​មាន​សុខ‌ភាព​ល្អ មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អស់​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ​ទើប​ត្រូវ​ការ។


ពេល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖ «ពួក​អ្នក​ដែល​មាន​សុខ‌ភាព​ល្អ គេ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ ដែល​ត្រូវ​ការ។ ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​មនុស្ស​មាន​បាប[ឲ្យ​ប្រែ​ចិត្ត]វិញ»។


នាង​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង ក្រោម​ការ​ព្យាបាល​ពី​គ្រូ‌ពេទ្យ​ជា​ច្រើន ហើយ​បាន​ចំណាយ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នាង​មាន តែ​មិន​បាន​គ្រាន់​បើ​សោះ ផ្ទុយ​ទៅ​វិញ ជំងឺ​នោះ​កាន់​តែ​ខ្លាំង​ឡើង។


លោក​លូកា ជា​គ្រូ​ពេទ្យ​ស្ងួន​ភ្ងា និង​លោក​ដេ‌ម៉ាស ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។


យើង​បន្ទោស ហើយ​វាយ​ផ្ចាល​អស់​អ្នក​ដែល​យើង​ស្រឡាញ់ ដូច្នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ហើយ​ប្រែ​ចិត្ត​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម