Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 12:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 បន្ទាប់​មក ពួក​មេ​ដឹកនាំ​របស់​សាសន៍​អ៊ីស្រា‌អែល និង​ស្តេច ក៏​បន្ទាប​ខ្លួន​ចុះ​ពោល​ថា៖ «ព្រះ‌យេហូវ៉ា​សុចរិត​មែន!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌រាជា និង​ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដាក់​ខ្លួន ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​សុចរិត​មែន!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដូច្នេះ ពួក​មេ​នៃ​សាសន៍​អ៊ីស្រាអែល នឹង​ស្តេច ក៏​បន្ទាប​ខ្លួន​ចុះ​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ស្តេច និង​ពួក​មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដាក់​ខ្លួន ហើយ​ពោល​ថា៖ «អុលឡោះ‌តាអាឡា​ពិត​ជា​សុចរិត​មែន!»។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 12:6
25 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​ដែល​ទ្រង់​បាន​បន្ទាប​អង្គ នោះ​ព្រះ‌យេហូវ៉ា​ក៏​ដក​សេចក្ដី​ក្រោធ​ចេញ​ពី​ទ្រង់ មិន​បាន​បំផ្លាញ​ទ្រង់​ឲ្យ​ត្រូវ​វិនាស​អស់​រលីង​ឡើយ ហើយ​មួយ​ទៀត ក្នុង​ស្រុក​យូដា​ក៏​នៅ​មាន​សេចក្ដី​ល្អ​ខ្លះ​ដែរ។


ព្រះបាទ​យេ‌ហូរ៉ាម​មាន​អនុជ​ដែល​ជា​បុត្រ​របស់​ព្រះបាទ​យេ‌ហូសា‌ផាត គឺ​អ័សារា យេហ៊ី‌អែល សាកា‌រី អ័សារា មីកែល និង​សេផា‌ធា នេះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ព្រះបាទ​យេ‌ហូសា‌ផាត ស្តេច​ស្រុក​យូដា


ប៉ុន្តែ ព្រះបាទ​ហេ‌សេ‌គា​បាន​បន្ទាប​ព្រះ‌ហឫ‌ទ័យ​ចុះ ពី​ការ​ដែល​មាន​ចិត្ត​ធំ​នោះ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​មិន​បាន​ធ្លាក់​មក​លើ​គេ នៅ​ក្នុង​គ្រា​ព្រះ‌បាទ​ហេ‌សេ‌គា​ឡើយ។


ពេល​ទ្រង់​មាន​សេចក្ដី​វេទនា ក៏​ទូល​អង្វរ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បន្ទាប​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ​នៃ​បុព្វ‌បុរស​របស់​ទ្រង់​វិញ។


ឯ​សេចក្ដី​អធិ‌ស្ឋាន​របស់​ស្ដេច ការ​ដែល​ព្រះ​បាន​ទន់​ព្រះ‌ហឫ‌ទ័យ​ទទួល​ទ្រង់ ព្រម​ទាំង​អំពើ​បាប និង​អំពើ​រំលង​របស់​ស្ដេច​ទាំង​ប៉ុន្មាន កន្លែង​នានា​ដែល​ស្ដេច​បាន​ធ្វើ​ទី​ខ្ពស់ ហើយ​តម្កល់បង្គោល​សក្ការៈ និង​រូប​ឆ្លាក់ មុន​ពេល​ទ្រង់​បាន​បន្ទាបអង្គទ្រង់ នោះ​បាន​កត់​ទុក​ក្នុង​ពង្សាវ‌តារ ដែល​ពួក​អ្នក​មើល​ឆុត​បាន​ចារឹក​ទុក។


ឥត​បន្ទាប​ព្រះ‌ហឫ‌ទ័យ​ចុះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ម៉ាណា‌សេ ជា​បិតា​ទ្រង់​បាន​បន្ទាប​នោះ​ឡើយ គឺ​អាំម៉ូន​បាន​ប្រព្រឹត្ត​រំលង​កាន់​តែ​ច្រើន​ឡើង។


គេ​នឹង​ច្រៀង​នៅ​មុខ​មនុស្ស ដោយ​ពាក្យ​ថា "ខ្ញុំ​បាន​ធ្វើ​បាប ហើយ​រំលង​នឹង​សេចក្ដី​ត្រឹម​ត្រូវ ជា​ការ​ដែល​ឥត​មាន​ប្រយោជន៍​ដល់​ខ្ញុំ។


ប៉ុន្ដែ ព្រះ‌យេហូវ៉ា​សុចរិត ព្រះ‌អង្គ​បាន​ផ្ដាច់​ចំណង របស់​មនុស្ស​អាក្រក់​ចេញ។


លោក​ម៉ូសេ និង​លោក​អើរ៉ុន​ចូល​ទៅ​គាល់​ផារ៉ោន ហើយ​ទូល​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​សាសន៍​ហេព្រើរ​មាន​ព្រះ‌បន្ទូល​ដូច្នេះ "តើ​អ្នក​នៅ​តែ​មិន​ព្រម​បន្ទាប​ខ្លួន​នៅ​មុខ​យើង​ដល់​កាល​ណា​ទៀត? ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​បង្គំ​យើង។


ពេល​នោះ ផារ៉ោន​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «លើក​នេះ យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន គឺ​ព្រះ‌យេហូវ៉ា​ព្រះ‌អង្គ​សុចរិត ឯ​យើង និង​ប្រជា‌រាស្ត្រ​របស់​យើង​ជា​អ្នក​មាន​កំហុស។


ចូរ​ស្តាប់ ហើយ​ផ្ទៀង​ត្រចៀក​ចុះ កុំ​ឲ្យ​តាំង​ចិត្ត​ឆ្មើង‌ឆ្មៃ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ


ចូរ​ទូល​ស្ដេច និង​មាតា​របស់​ស្ដេច​ថា៖ សូម​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​មកុដ​ដ៏​‌ល្អ​របស់​ព្រះ‌ករុណា បាន​ធ្លាក់​ចុះ​ពី​សិរសា​ហើយ។


រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​មិន​ទាន់​បន្ទាប​ខ្លួន​នៅ​ឡើយ ក៏​មិន​បាន​កោត​ខ្លាច ឬ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ និង​បញ្ញត្តិ​ច្បាប់​របស់​យើង ដែល​យើង​បាន​ដាក់​នៅ​មុខ​អ្នក​រាល់​គ្នា និង​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ផង»។


ព្រះ‌យេហូវ៉ា​សុចរិត​ទេ ដ្បិត​ខ្ញុំ​បាន​បះ‌បោរ​នឹង​បញ្ញត្តិ​ព្រះ‌អង្គ ឱ​សាសន៍​ទាំង‌ឡាយ​អើយ សូម​ស្តាប់ ហើយ ពិចា‌រណា​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ពួក​ក្រមុំៗ និង​ពួក​កំលោះៗ​របស់​ខ្ញុំ គេ​បាន​ទៅ​ជា​ឈ្លើយ​អស់​ហើយ


បពិត្រ​ព្រះ​ករុណា​បេល‌សាសារ ជា​ព្រះ‌រាជបុត្រ ទោះ​បើ​ទ្រង់​ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ​ក្ដី ក៏ព្រះ​ហឫទ័យ​របស់​ព្រះ​ករុណា​មិន​បាន​បន្ទាប​ដែរ


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​បាន​រវាំង​មើល ហើយ​បាន​នាំ​អំពើ​អាក្រក់​នេះ​ទម្លាក់​មក​លើ​យើង​ខ្ញុំ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​សុចរិត​ក្នុង​គ្រប់​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ តែ​យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ព្រះ‌សូរ​សៀង​របស់​ព្រះ‌អង្គ​ឡើយ។


យើង​នឹង​វិល​ត្រឡប់​ទៅ​រក​កន្លែង​របស់​យើង រហូត​ទាល់​តែ​គេ​បាន​ទទួល​ស្គាល់​ទោស​របស់​ខ្លួន ហើយ​ស្វែង​រក​មុខ​យើង ដ្បិត​នៅ​ពេល​ណាគេ​មាន​អាសន្ន គេ​នឹង​ស្វែង​រក​យើង​យ៉ាង​អស់​ពី​ចិត្ត។


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កាល​ទៅ​ដល់​ផ្ទះ អ្នក​នេះ​បាន​រាប់​ជា​សុចរិត ជាង​អ្នក​មួយ​នោះ ដ្បិត​អស់​អ្នក​ណា​ដែល​លើក​តម្កើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​អស់​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​ត្រូវ​បាន​លើក​តម្កើង​វិញ»។


ដ្បិត​ដោយ​មិន​យល់​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ហើយ​ខំ​ប្រឹង​តាំង​សេចក្តី​សុចរិត​ដោយ​ខ្លួន​ឯង នោះ​គេ​មិន​បាន​ចុះ​ចូល​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ឡើយ។


ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌អម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​តម្កើង​អ្នក​រាល់​គ្នា​ឡើង។


ប៉ុន្ដែ ព្រះ​អង្គ​ផ្តល់​ព្រះ‌គុណ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជាបទ​គម្ពីរ​ចែង​ថា៖ «ព្រះ‌ទ្រង់​ប្រឆាំង​នឹងមនុស្ស​មាន​អំនួត តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​ដល់​មនុស្ស​ដែលបន្ទាប​ខ្លួន​វិញ» ។


អ័ដូនី-បេសេក​ពោល​ថា៖ «ពី​មុន ខ្ញុំ​បាន​ឲ្យ​គេ​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្តេច​ចិតសិប​អង្គ ដែល​ធ្លាប់​រើស​អាហារ​ក្រោម​តុ​ខ្ញុំ។ ឥឡូវ​នេះ ព្រះ​បាន​សង​ខ្ញុំ ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​គេ​ហើយ»។ គេ​នាំ​លោក​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​លោក​ក៏​ស្លាប់​នៅ​ទី​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម