Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 11:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ប៉ុន្តែ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​សេម៉ា‌យ៉ា ជា​អ្នក​សំណព្វ​របស់​ព្រះ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សេម៉ាយ៉ា ជា​អ្នក​ជំនិត​របស់​ព្រះអង្គ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ប៉ុន្តែព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​សេម៉ាយ៉ា ជា​អ្នក​សំណប់​របស់​ព្រះ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ប៉ុន្តែ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​លោក​សេម៉ា‌យ៉ា ជា​អ្នក​ជំនិត​របស់​ទ្រង​ថា៖

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 11:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​ទៅ​ប្រាប់​ដល់​រេហូ‌បោម ជា​កូន​សាឡូម៉ូន ស្តេច​ស្រុក​យូដា ហើយ​ដល់​សាសន៍​អ៊ីស្រា‌អែល នៅ​ខេត្ត​យូដា និង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន​ថា


រាជកិច្ច​របស់​ព្រះបាទ​រេហូ‌បោម តាំង​ពី​ដំបូង រហូត​ដល់​ចប់ មាន​កត់​ត្រា​ទុក​ក្នុង​ពង្សាវ‌តារ ដែល​ហោរា​សេម៉ា‌យ៉ា និង​ហោរា​អ៊ីដោ បាន​តែង​តាម​របៀប​រឿង‌រ៉ាវ​តៗ​មក ចំណែក​ព្រះបាទ​រេហូ‌បោម និង​ព្រះបាទ​យេរ៉ូ‌បោម តែង​តែ​ច្បាំង​គ្នា​ជា‌និច្ច។


ទ្រង់​បាន​តម្រូវ​ពួក​សង្ឃ​ឲ្យ​ធ្វើ​ការ‌ងារ​តាម​វេន ដូច​ព្រះបាទ​ដាវីឌ​ជា​បិតា​បាន​កំណត់​ទុក ទ្រង់​ឲ្យ​ពួក​លេវី​មាន​ដំណែង​របស់​គេ​សម្រាប់​ពោល​សរសើរ ហើយ​ធ្វើ​ជា​ជំនួយ​ដល់​ពួក​សង្ឃ​ជា​ប្រចាំ​រាល់​តែ​ថ្ងៃ ឯ​ពួក​ឆ្មាំ​ទ្វារ​ក៏​ធ្វើ​តាម​វេន​របស់​គេ​នៅ​គ្រប់​ទ្វារ​ដែរ។ ដ្បិត​ព្រះបាទ​ដាវីឌ​ជា​អ្នក​សំណព្វ​របស់​ព្រះ បាន​បង្គាប់​យ៉ាង​ដូច្នោះ។


នេះ​ជា​ពរ​ដែល​លោក​ម៉ូសេ ជា​អ្នក​សំណព្វ​របស់​ព្រះ បាន​ឲ្យពរ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល មុន​នឹង​លោក​ស្លាប់។


ប៉ុន្តែ ចំពោះ​អ្នក​វិញ ឱ​អ្នក​សំណព្វ​របស់​ព្រះ​អើយ ចូរ​ចៀស​ចេញ​ពី​សេចក្ដី​ទាំង​នេះ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ជំនឿ សេចក្ដី​ស្រឡាញ់ ចិត្ត​អត់​ធ្មត់ និង​ចិត្ត​ស្លូតបូត​វិញ។


គ្រា​នោះ មាន​អ្នក​សំណព្វ​របស់​ព្រះ​មក​ជួប​លោក​អេលី ពោល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ "តើ​យើង​មិន​បាន​លេច​មក ឲ្យ​បុព្វ‌បុរស​របស់​អ្នក​ឃើញ​នៅ​ស្រុក​អេស៊ីព្ទ កាល​ដែល​គេ​នៅ​ក្នុង​ដំណាក់​ផារ៉ោន​ទេ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម