Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 10:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ស្ដេច​មាន​រាជ‌ឱង្ការ​ឆ្លើយ​ដល់​គេ ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌បាទ​រេហូ‌បោម​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​គេ​យ៉ាង​តឹង‌រ៉ឹង គឺ​ស្ដេច​មិន​រវី‌រវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធា‌ចារ្យ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ​ស្តេច​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ដល់​គេ​ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ស្តេច​រេហូ‌បោម​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​យ៉ាង​តឹង‌រ៉ឹង គឺ​ស្តេច​មិន​រវី‌រវល់​នឹង​យោបល់​របស់​ក្រុម​អះលី‌ជំអះ​ទេ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 10:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

«លោក​ដែល​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​នោះ បាន​និយាយ​មក​យើង​ដោយ​តឹង‌រ៉ឹង​ណាស់ ហើយ​ចោទ​ថា​យើង​ជា​អ្នក​ស៊ើប‌ការណ៍​ស្រុក​នោះ។


កាល​លោក​យ៉ូសែប​ឃើញ​បងៗ លោក​ក៏​ស្គាល់​ពួក‌គេ តែ​លោក​ធ្វើ​ដូច​ជា​អ្នក​ដទៃ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក‌គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ពួក​ឯង​មក​ពី​ណា?» គេ​ឆ្លើយ​ថា៖ «មក​ពី​ស្រុក​កាណាន ដើម្បី​ទិញ​ស្បៀង​អាហារ»។


លុះ​ដល់​ថ្ងៃ​ទី​បី យេរ៉ូ‌បោម និង​បណ្ដា‌ជន​ទាំង‌ឡាយ ក៏​មក​គាល់​ព្រះបាទ​រេហូ‌បោម ដូច​ជា​ទ្រង់​បាន​បង្គាប់​ថា៖ «ដល់​ថ្ងៃ​ទី​បី ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​មក​ឯ​យើង​វិ​ញ»។


គឺ​ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​គេ តាម​គំនិត​របស់​ពួក​ក្មេងៗ​នោះ​វិញ​ថា៖ «បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​អ្នក​រាល់​គ្នា​មាន​ទម្ងន់ តែ​យើង​នឹង​បន្ថែម​ឲ្យ​នឹម​អ្នក​រាល់​គ្នា បាន​ធ្ងន់​ជាង​ទៅ​ទៀត បិតា​យើង​បាន​វាយ​ផ្ចាល​អ្នក​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ​ផ្ចាល​អ្នក​រាល់​គ្នា ដោយ​ខ្យា​ដំរី​វិញ»។


ប៉ុន្តែ ទ្រង់​មិន​ព្រម​តាម​គំនិត​របស់​ពួក​ចាស់ៗ​ទាំង​នោះ​ទេ គឺ​ទ្រង់​ទៅ​ប្រឹក្សា​ជា‌មួយ​ពួក​ក្មេងៗ​ស្រករ​នឹង​ទ្រង់ ជា​ពួក​ជំនិត​របស់​ទ្រង់​វិញ។


ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «ចូរ​ចេញ​ពី​យើង​ទៅ ត្រូវ​ប្រយ័ត្ន កុំ​មក​ជួប​មុខ​យើង​ទៀត​ឲ្យ​សោះ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​អ្នក​មក​ជួប​មុខ​យើង នោះ​អ្នក​ត្រូវ​ស្លាប់​ជា​មិន​ខាន»។


ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រម្ងាប់​សេចក្ដី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះ‌គំរើយ នោះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​កំហឹង​វិញ។


អ្នក​ក្រ​ពោល​ពាក្យ​អង្វរ តែ​អ្នក​មាន​តប​ដោយ​ពាក្យ​គំហក​វិញ។


កូន​អើយ កុំ​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​តម្រិះ យ៉ាង​នោះ​កូន​អាច​នឹងឮ​ពាក្យ​ប្រៀន​ប្រដៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម