Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពេត្រុស 2:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​រន្ធ​ទឹក​ខ្សោះ និង​ជា​ពពក​ដែល​ខ្យល់​ព្យុះ​បក់​ផាត់ ដ្បិត​សេចក្ដី​ងងឹត​សូន្យ​ឈឹង​បាន​បម្រុង​ទុក​សម្រាប់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ពួក​អ្នកទាំងនោះ​ជា​ប្រភពទឹក​ហួតហែង និង​ជា​អ័ព្ទ​ដែល​ត្រូវ​ខ្យល់ព្យុះ​បក់បោក​។ មាន​សេចក្ដីងងឹត​សូន្យឈឹង​បម្រុងទុក​សម្រាប់​ពួកគេ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 មនុស្ស​ទាំង​នេះ​ជា​ប្រភព​ទឹក​រីងស្ងួត​ ជា​ពពក​ដែល​ព្យុះ​បាន​បក់ផាត់​ ហើយ​សេចក្ដី​ងងឹត​សូន្យសុង​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ពួកគេ​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ប្រភព​ទឹក​ហួត‌ហែង ឬ​ពពក​ដែល​ត្រូវ​ខ្យល់​ព្យុះ​ផាត់ គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​រន្ធ​ទឹក​ខ្សោះ ជា​ពពក​ដែល​ខ្យល់​ព្យុះ​បក់​ផាត់ ដែល​សេចក្ដី​ងងឹត​សូន្យ​ឈឹង បាន​បំរុង​ទុក​ឲ្យ​គេ​នៅ​អស់​‌កល្ប​ជានិច្ច

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ប្រភព​ទឹក​ហួត​ហែង ឬ​ពពក​ដែល​ត្រូវ​ខ្យល់​ព្យុះ​ផាត់ គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ទី​ងងឹត​សូន្យ​សុង​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង




២ ពេត្រុស 2:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ធំ​របស់​គេ​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​រក​ទឹក គេ​ក៏​ទៅ​ដល់​ស្រះ​ទាំង​ប៉ុន្មាន តែ​រក​ទឹក​គ្មាន​សោះ គេ​ត្រឡប់​ទៅ​វិញ​ដោយ​ក្អម​ទទេ គេ​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ ក៏​ឃ្លុំ​ក្បាល


ឱ​អេប្រាអិម​អើយ តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​នឹង​អ្នក​ដូច​ម្ដេច? ឱ​យូដា​អើយ តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​នឹង​អ្នក​ដូច​ម្ដេច? ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​អ្នក ប្រៀប​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម ហើយ​ដូច​ជា​ទឹក​សន្សើម​ដែល​បាត់​ទៅ​យ៉ាង​ឆាប់។


ពេល​នោះ ស្ដេច​បង្គាប់​ទៅ​ពួក​រាជ​បម្រើ​ថា "ចូរ​ចង​ដៃ​ចង​ជើង​អ្នក​នេះ ហើយ​យក​វា​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។"


ចំណែក​ឯ​អ្នក​បម្រើ​ឥត​ប្រយោជន៍​នេះ ចូរ​យក​វា​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ"»។


ប៉ុន្តែ អស់​អ្នក​ដែល​ត្រូវ​ទទួល​ព្រះរាជ្យ បែរ​ជា​ត្រូវ​បោះ​ទៅ​ក្នុង​សេចក្តី​ងងឹត​ខាង​ក្រៅ ដែល​នៅ​ទី​នោះ​នឹង​យំ​សោក ហើយ​សង្កៀត​ធ្មេញ»។


ដើម្បី​កុំ​ឲ្យ​យើង​នៅ​ជា​កូន​តូច​ទៀត ទាំង​ត្រូវ​គ្រប់​ទាំង​ខ្យល់​នៃ​សេចក្តី​បង្រៀន​ផាត់​ចុះ​ផាត់​ឡើង ដោយ​សេចក្តី​ឆ‌បោក​របស់​មនុស្ស និង​ដោយ​ឧបាយ‌កល​ដែល​គេ​នាំ​ឲ្យ​វង្វេង​ទៀត​ឡើយ។


អ្នក​រាល់​គ្នា​មិន​បាន​មក​ដល់​ភ្នំ​មួយ ដែល​ពាល់​បាន មាន​ភ្លើង​ឆេះ ហើយ​ងងឹត ស្រអាប់ និង​ខ្យល់​ព្យុះ


ដ្បិត​បើ​ព្រះ​មិន​បាន​ប្រណី​ពួក​ទេវតា​ដែល​បាន​ធ្វើ​បាប គឺ​ទម្លាក់​ទៅ​ក្នុង​នរក ហើយ​ឲ្យ​ជាប់​ច្រវាក់​នៃ​សេចក្ដី​ងងឹត​ដ៏​ជ្រៅ ដើម្បី​ឃុំ​ទុក​រហូត​ដល់​គ្រា​ជំនុំ‌ជម្រះ


រីឯ​ពួក​ទេវតា​ដែល​មិន​បាន​រក្សា​សណ្ឋាន​ដើម​របស់​ខ្លួន ជា​ទេវតា​ដែល​ចាក​ចេញ​ពី​លំនៅ​ដ៏​ត្រឹម​ត្រូវ​របស់​ខ្លួន ព្រះ‌អង្គ​បាន​ឃុំ​ក្នុង​ទីងងឹត ទាំង​ជាប់​ចំណង​អស់​កល្ប​ជា‌និច្ច រហូត​ដល់​ពេល​ជំនុំ‌ជម្រះ​នៅ​ថ្ងៃ​ដ៏​ធំ​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម