២ ពង្សាវតារក្សត្រ 9:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ដូច្នេះ យ៉ូរ៉ាមក៏ញាក់បង្ហៀររត់ទៅ ដោយមានរាជឱង្ការទៅអ័ហាស៊ីយ៉ាថា៖ «អ័ហាស៊ីយ៉ាអើយ នេះជាការក្បត់ទេ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ព្រះបាទយ៉ូរ៉ាមទាញបង្ហៀរសេះឲ្យបកក្រោយ រួចបំបោលចេញទៅ ទាំងមានរាជឱង្ការប្រាប់ព្រះបាទអហាស៊ីយ៉ាថា៖ «ព្រះករុណាអើយ! នេះជាការក្បត់ទេ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ដូច្នេះ យ៉ូរ៉ាមក៏ញាក់បង្ហៀររត់ទៅ ដោយបន្ទូលនឹងអ័ហាស៊ីយ៉ាថា អ័ហាស៊ីយ៉ាអើយ នេះជាការក្បត់ទេ សូមមើលជំពូកអាល់គីតាប23 ស្តេចយ៉ូរ៉ាមទាញបង្ហៀរសេះឲ្យបកក្រោយ រួចបំបោលចេញទៅ ទាំងប្រាប់ស្តេចអហាស៊ីយ៉ាថា៖ «ស្តេចអើយ! នេះជាការក្បត់ទេ!»។ សូមមើលជំពូក |
ព្រះនាងទតឃើញស្ដេចឈរនៅលើវេទិកាត្រង់ផ្លូវចូល ព្រមទាំងពួកមេទ័ព និងពួកផ្លុំត្រែនៅអមទ្រង់ ឯពួកអ្នកស្រុកទាំងអស់គ្នា គេមានអំណរ ហើយផ្លុំត្រែឡើង។ ពួកចម្រៀងក៏កាន់ប្រដាប់ភ្លេង ហើយនាំមុខគេច្រៀងទំនុកសរសើរ ពេលនោះ ព្រះនាងក៏ហែកព្រះពស្ត្រ ដោយសវនីយ៍ថា៖ «នេះជាការក្បត់ គឺជាការក្បត់ហើយ»។