២ ពង្សាវតារក្សត្រ 8:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 នៅពេលគាត់កំពុងតែថ្លែងទូលស្តេចពីរឿងដែលលោកបានធ្វើឲ្យកូនដែលស្លាប់បានរស់ឡើងវិញ នោះស្ត្រីដែលលោកបានធ្វើឲ្យកូននាងរស់ឡើងវិញក៏ចូលមកគាល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង និងស្រែចម្ការរបស់នាងមកវិញ។ កេហាស៊ីក៏ទូលថា៖ «បពិត្រព្រះករុណាជាម្ចាស់នៃទូលបង្គំអើយ គឺស្ត្រីនេះហើយ គឺកូននាង ដែលអេលីសេបានធ្វើឲ្យរស់ឡើងវិញនោះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 នៅពេលកេហាស៊ីរៀបរាប់ថ្វាយស្ដេច អំពីលោកអេលីសេធ្វើឲ្យក្មេងម្នាក់រស់ឡើងវិញ ស្ត្រីជាម្ដាយក៏ចូលមកគាល់ស្ដេច ដើម្បីទាមទារទូលសូមផ្ទះសំបែង និងដីធ្លីរបស់នាង។ កេហាស៊ីទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ នេះហើយស្ត្រីដែលជាម្ដាយ ព្រមទាំងកូនរបស់នាង ដែលលោកអេលីសេបានធ្វើឲ្យមានជីវិតរស់ឡើងវិញ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 កាលគាត់កំពុងតែថ្លែងទូលស្តេចពីរឿង ដែលលោកបានធ្វើឲ្យកូន ដែលស្លាប់បានរស់ឡើងវិញ នោះមើល ស្ត្រីនោះឯងដែលលោកបានធ្វើឲ្យកូននាងរស់ឡើងវិញ ក៏មកថ្លែងទុក្ខដល់ស្តេច ដើម្បីឲ្យបានផ្ទះសំបែង នឹងស្រែចំការរបស់នាងមកវិញ កេហាស៊ីក៏ទូលថា បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ គឺស្ត្រីនេះឯង ហើយនេះគឺកូននាង ដែលអេលីសេបានធ្វើឲ្យរស់ឡើងវិញនោះ សូមមើលជំពូកអាល់គីតាប5 នៅពេលដែលកេហាស៊ីរៀបរាប់ជូនស្តេច អំពីអេលីយ៉ាសាក់ធ្វើឲ្យក្មេងម្នាក់រស់ឡើងវិញ ស្ត្រីជាម្តាយក៏ចូលមកជួបស្តេច ដើម្បីទាមទារសូមផ្ទះសម្បែង និងដីធ្លីរបស់នាង។ កេហាស៊ីជម្រាបថា៖ «សូមជម្រាបស្តេច នេះហើយស្ត្រីដែលជាម្តាយ ព្រមទាំងកូនរបស់នាង ដែលអេលីយ៉ាសាក់បានធ្វើឲ្យមានជីវិតរស់ឡើងវិញ!»។ សូមមើលជំពូក |
យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសម្រេចលើមនុស្សដែលរត់លឿន ចម្បាំងក៏មិនសម្រេចលើមនុស្សដែលមានកម្លាំងដែរ ឯនំបុ័ង មិនសម្រេចលើមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិ និងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ។
ពេលនោះ សេរែស ជាប្រពន្ធរបស់លោក និងមិត្តសម្លាញ់ទាំងប៉ុន្មានរបស់លោកក៏ពោលឡើងថា៖ «ចូរឲ្យគេដំឡើងបង្គោលមួយកម្ពស់ហាសិបហត្ថ ហើយព្រឹកឡើងចូលទៅទូលសូមស្តេច ដើម្បីយកម៉ាដេកាយនេះទៅព្យួរកនៅលើបង្គោលនោះទៅ នោះទើបលោកអាចទៅចូលរួមពិធីជប់លៀងជាមួយស្តេចបានដោយអំណរ»។ គំនិតនេះពេញចិត្តហាម៉ានណាស់ ហើយលោកក៏ឲ្យគេដំឡើងបង្គោល។