Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 6:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 កាល​ពួក​ស៊ីរី បាន​ចុះ​មក​ដល់​អេលី‌សេ​ហើយ នោះ​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «សូម​ព្រះ‌អង្គ​វាយ​ពួក​ស៊ីរី​នេះ ឲ្យ​ភ្នែក​គេ​ស្រវាំង​ទៅ» ដូច្នេះ ទ្រង់​ក៏​ធ្វើ​ឲ្យ​ភ្នែក​គេ​ស្រវាំង​តាម​ពាក្យ​អេលី‌សេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ពល​ទាហាន​ស៊ីរី​ចុះ​តម្រង់​មក​រក​លោក​អេលីសេ លោក​អធិស្ឋាន​ព្រះ‌អម្ចាស់​ថា៖ «សូម​ព្រះអង្គ​មេត្តា​ធ្វើ​ឲ្យ​ពួក​គេ​ស្រវាំង​ភ្នែក​ទៅ!»។ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​ទាហាន​ស៊ីរី​ស្រវាំង​ភ្នែក តាម​ពាក្យ​សុំ​របស់​លោក​អេលីសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 កាល​បាន​ចុះ​មក​ដល់​អេលី‌សេ​ហើយ នោះ​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា សូម​ព្រះ‌អង្គ​វាយ​ពួក​ស៊ីរី​នេះ ឲ្យ​ភ្នែក​គេ​ត្រូវ​ថ្ពឹន​ទៅ ដូច្នេះ ទ្រង់​ក៏​ធ្វើ​ឲ្យ​ភ្នែក​គេ ត្រូវ​ថ្ពឹន​តាម​ពាក្យ​អេលី‌សេ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ពល​ទាហាន​ស៊ីរី ចុះ​តម្រង់​មក​រក​អេលី‌យ៉ាសាក់ គាត់​ទូរអាអុលឡោះ‌តាអាឡា​ថា៖ «សូម​ទ្រង់​មេត្តា​ធ្វើ​ឲ្យ​ពួក​គេ​ស្រវាំង​ភ្នែក​ទៅ!»។ អុលឡោះ‌តាអាឡា​ក៏​ធ្វើ​ឲ្យ​ពល​ទាហាន​ស៊ីរី​ស្រវាំង​ភ្នែក តាម​ពាក្យ​សុំ​របស់​អេលី‌យ៉ាសាក់។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 6:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ទេវតា​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​នៅ​មាត់​ទ្វារ​ខ្វាក់​ភ្នែក​ទាំង​អស់​គ្នា ទាំង​តូច​ទាំង​ធំ ដូច្នេះ គេ​ក៏​អស់​ចិត្ត​លែង​រាវ​រក​មាត់​ទ្វារ​ទៀត។


ហើយ​អេលី‌សេ​ប្រាប់​គេ​ថា៖ «មិន​មែន​ផ្លូវ​នេះ ហើយ​មិន​មែន​ទី​ក្រុង​នេះ​ដែរ សូម​មក​តាម​ខ្ញុំ​ចុះ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ឯ​មនុស្ស​ដែល​ត្រូវ​រក​នោះ» តែ​លោក​នាំ​គេ​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។


អ្នក​ទាំង​នោះ​ប្រទះ​នឹង​សេចក្ដី​ងងឹត​នៅ​វេលា​ថ្ងៃ ហើយ​គេ​ដើរ​ស្ទាបៗ​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​ជា​នៅ​ពេល​យប់។


ប៉ុន្ដែ យើង​នឹង​អាណិត​មេត្តា​ដល់​ពូជ‌ពង្ស​យូដា ហើយ​យើង​នឹង​សង្គ្រោះ​គេ មិន​មែន​ដោយ​ធ្នូ ដាវ សង្គ្រាម សេះ ឬ​ពល​សេះ​ឡើយ គឺ​នឹង​សង្គ្រោះ​គេ​ដោយ‌សារ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​វាយ​សេះ​ឲ្យជ្រួល​ច្របល់ ហើយ​ឲ្យ​ពួក​អ្នក​ជិះត្រូវ​វិល​ខួរ​ដែរ យើង​នឹង​បើក​ភ្នែក​មើល​ពួក​វង្ស​យូដា ហើយ​នឹង​វាយ​សេះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ឲ្យ​ខ្វាក់​ភ្នែក។


«ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ភ្នែក​គេ​ខ្វាក់ ឲ្យ​ចិត្ត​គេ​រឹង ក្រែង​គេ​អាច​មើល​ឃើញនឹង​ភ្នែក ហើយចិត្ត​របស់​គេ​យល់ រួច​គេ​ងាក​បែរ ដើម្បី​ឲ្យ​យើង​បាន​ប្រោស​គេឲ្យ​ជា» ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​ជំនុំ‌ជម្រះ ឲ្យ​អស់​អ្នក​ដែល​ខ្វាក់​បាន​មើល​ឃើញ ហើយ​ឲ្យ​អស់​អ្នក​ដែល​មើល​ឃើញ ត្រឡប់​ជា​ខ្វាក់​វិញ»។


មើល៍ ឥឡូវ​នេះ ព្រះ‌ហស្ត​របស់​ព្រះ‌អម្ចាស់​បាន​សង្កត់​លើ​អ្នក​ហើយ អ្នក​នឹង​ត្រូវ​ខ្វាក់​ភ្នែក មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​មួយ​រយៈ»។ រំពេច​នោះ ភ្នែក​របស់​គាត់​ទៅ​ជា​ព្រឹលៗ ហើយ​ងងឹត​សូន្យ​ទៅ រួច​គាត់​ដើរ​វិល‌វល់​រាវ​រក​គេ​ឲ្យ​ដឹក​ដៃ។


ដូច្នេះ តើ​ដូច​ម្តេច​ទៅ​វិញ? អ្វី​ដែល​សាសន៍​អ៊ីស្រា‌អែល​ស្វែង​រក​នោះ គេ​រក​មិន​បាន​ទេ តែ​ពួក​រើស​តាំង​រក​បាន​សេចក្តី​នោះ​វិញ ហើយ​ពួក​អ្នក​ឯ​ទៀត ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ចិត្ត​រឹង‌រូស


ព្រះ‌យេហូវ៉ា​នឹង​វាយ​អ្នក​ឲ្យ​វង្វេង​ស្មារតី ឲ្យ​ខ្វាក់​ភ្នែក ហើយ​ឲ្យ​មាន​គំនិត​ច្របូក​ច្របល់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម